ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​អត្តឃា.ត​ប្រឆាំង​បណ្តា​ក្រុម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ម៉ា​លី​ស្លា.ប់​60​នាក់

7 ឆ្នាំ មុន

ការ​វាយប្រហារ​អត្តឃា.ត​មួយ​ដែល​សំដៅ​យុទ្ធ​ជន​នៃ​បណ្តា​ក្រុម​ប្រដាប់​អាវុធ​ដែល​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ប្រទេស​ម៉ា​លី ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​ជិត​៦០​នាក់​កាលពី​ថ្ងៃ​ទី​១៨ មក​រា នៅ​ទីក្រុង GAO

ការ​វាយប្រហារ​អត្តឃាត​មួយ​ដែល​សំដៅ​យុទ្ធ​ជន​នៃ​បណ្តា​ក្រុម​ប្រដាប់​អាវុធ​ដែល​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ប្រទេស​ម៉ា​លី ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជិត​៦០​នាក់​កាលពី​ថ្ងៃ​ទី​១៨ មក​រា នៅ​ទីក្រុង GAO ជាទី​ក្រុង​សំខាន់​នា​ភាគ​ខាងជើង​ប្រទេស​នេះ ត្រូវ​បាន​ពួក​អាល់​កៃ​ដា​តំបន់ MAGHREB អ៊ិ​ស្លា​ម AQMI ថា​ជា​ស្នាដៃ​ពួក​គេ ។

ពួក​យុទ្ធ​ជន​រង​ការ​វាយប្រហារ​នេះ​ស្ថិត​ក្នុង​ក្រុម​សម្របសម្រួល​បណ្តា​ចលនា​នៅ AZAWAD (CMA) ជា​អតីត​ក្រុម​ឧទ្ទាម​គ្របដណ្តប់ ដោយ​ពួក​កុលសម្ព័ន្ធ TOUAREG ឬ​បណ្តា​​ក្រុម​ប្រដាប់​អាវុធ​ស្និទ្ធ​រដ្ឋាភិបាល ដែល​រៀបចំ​ការ​ល្បាត​ចម្រុះ​គ្រោង​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព ដែល​ចុះហត្ថលេខា​កាលពី​ខែឧសភា​-​មិថុនា ឆ្នាំ​២០១៥ រវាង​រដ្ឋា​ភិបាល​ម៉ា​លី និង​បណ្តា​ក្រុម​ប្រដាប់​អាវុធ​ទាំងនេះ ។

ការ​ល្បាត​រួម​ដែល​នឹង​ចូលរួម​ផង​ដែរ ដោយ​កង​យោធា​ម៉ា​លី​ក្នុង​គោលដៅ​រំលាយ​កម្លាំង​ចូល​គ្នា​ក្នុង​កងទ័ព​ម៉ា​លី​តែ​មួយ ។

ប្រធានាធិបតី​ម៉ា​លី លោក IBRAHIM BOUBACAR KEITA ប្រកាស​ការ​កាន់​មរណទុក្ខ​ជាតិ​រយៈពេល​៣​ថ្ងៃក្រោយ​ការ​វាយប្រហារ​នេះ ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​បំផុត​នៃ​ប្រវត្តិសាស្ត្រ​ម៉ា​លី ។ ក្នុង​សង្កថា​មួយ​តាម​ទូរទស្សន៍​ប្រធានាធិបតី​រូប​នេះ​ប្រកាស​ពី​មនុស្ស​ស្លាប់​យ៉ាងតិច​៦០​នាក់ និង​របួស​១១៥​នាក់ ។

រដ្ឋាភិបាល​ម៉ា​លី​រៀបរាប់​ពី​ជន​អត្តឃាត​៥​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់ ក៏​ប៉ុន្តែ​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន ក្រុម AQMI និយាយ​ពី​ជន​អត្តឃាត​ម្នាក់​ប៉ុណ្ណោះ​ដែល​ស្លាប់ ហើយ​ជន​នោះ​មានឈ្មោះ​ថា ABDELHADI AL FOULANI ។

ក្រុម​ដដែល​នេះ​ធ្លាប់​ប្រកាស​ទទួលខុសត្រូវ​រួច​ហើយ លើ​ការ​វាយប្រហារ​អត្តឃាត​បំផ្ទុះ​រថយន្ត​ប្រឆាំង​ព្រ​លាន​យន្តហោះ​ទីក្រុង GAO កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ឆ្នាំ​២០១៦ ។ ការ​វាយប្រហារ​នេះ​យោង​តាម​បេសកកម្ម អ​.​ស​.​ប នៅ​ម៉ា​លី MINUSMA ថា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ច្រើន​សិប​នាក់ ៕