ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី និង​តួ​ក​គី ​វាយប្រហារ​តាម​អាកាស​រួម​គ្នា​លើក​ដំបូង​នៅ​ស៊ី​រី

7 ឆ្នាំ មុន

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី ​ប្រកាស​នា​ថ្ងៃ​ទី​១៨ មក​រា ថា កង​យន្តហោះ​រុ​ស្ស៊ី និង​តួ​ក​គី បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​រួម​គ្នា​ជា​លើក​ដំបូង​នៅ​ស៊ី​រី​ប្រឆាំង​ទីតាំង​ទាំង​ឡាយ​​របស់​ពួក​ជី​ហា​ដ ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី ​ប្រកាស​នា​ថ្ងៃ​ទី​១៨ មក​រា ថា កង​យន្តហោះ​រុ​ស្ស៊ី និង​តួ​ក​គី បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​រួម​គ្នា​ជា​លើក​ដំបូង​នៅ​ស៊ី​រី​ប្រឆាំង​ទីតាំង​ទាំង​ឡាយ​​របស់​ពួក​ជី​ហា​ដ ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ​នៅ​ទីក្រុង AL BAB ខេត្ត​អា​ឡែ​ប ។

ក្នុង​ស​ន្និ​សីត​សារព័ត៌មាន​មួយ ឧត្តមសេនីយ៍​ស័​រ​ហ្គេ​យ​រូ​ដ​ស្គ​យ នៃ​អគ្គ​សេនាធិការដ្ឋាន​កងទ័ព​រុ​ស្ស៊ី​គូសបញ្ជាក់​ថា ថ្ងៃ​ទី​១៨ មក​រា កងទ័ព​រុ​ស្ស៊ី និង​កងទ័ព​តួ​ក​គី បាន​ធ្វើ​ប្រតិ​បត្តិ​ការ​តាម​អាកាស​រួម​គ្នា​លើក​ដំបូង ​ដើម្បី​វាយប្រហារ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ​នៅ​តំបន់​ក្រុង AL BAB ភាគ​ខាងជើង​ស៊ី​រី ​ជិត​ព្រំដែន​តួ​ក​គី ។

ប្រតិបត្តិការ​នេះ ​ដែល​ក្រុង​មូ​ស្គូ​និយាយ​ថា មាន​ប្រសិទ្ធភាព​ធ្វើ​ឡើង​ដោយ​មានការ​ព្រមព្រៀង​របស់​ក្រុង​ដា​ម៉ាស់ ។ មាន​យន្តហោះ​រុ​ស្ស៊ី​៩​គ្រឿង និង​យន្តហោះ​តួ​ក​គី​៨​គ្រឿង​បាន​រួម​គ្នា​វាយប្រហារ​លើ​បណ្តា​ទីតាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចំនួន​៣៦​កន្លែង ដែល​ទីតាំង​វាយប្រហារ​ទាំងនេះ​កំណត់​រួម​គ្នា​ដោយ​អគ្គ​សេនាធិការដ្ឋាន​នៃ​ប្រទេស​ទាំង​២ ។

ក្រុង​មូ​ស្គូ និង​ក្រុង​អង់កា​រ៉ា ​ធ្លាប់​ប្រកាស​ពី​ការ​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​១២ មក​រា លើ​កិច្ចព្រមព្រៀង​មួយ​ដែល​ផ្តោត​លើ​បណ្តា​យន្តការ​សម្រាប់​សម្រប​សម្រួលការ​វាយប្រហារ​តាម​អាកាស​របស់​ពួក​គេ​នៅ​ស៊ី​រី​ប្រឆាំង​បណ្តា​គោលដៅ​របស់​ពួក​ភេរវ​ករ ៕