ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​នាង​​​រង​ការ​រិះគន់​យ៉ាងចាស់​​លើ​​បទ​​«​ទាល់តែ​យូរ​ ទើប​ស៊ី​អូន​បាន​» ​បែរ​ជា…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម្ចាស់​បទ​ចម្រៀង «​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​» កញ្ញា​ច័ន្ទ ម៉ា​លី​ស ហាក់​មិន​នឹក​ស្មាន​សោះ​ថា នាង​អាច​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​លើ​ទីផ្សារ​សិល្បៈ ក្រោយ​បាន​ចេញ​បទ​ចម្រៀង​មួយ​បទ​ជា​សាធារណៈ ហើយ​បែរជា​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​នោះ ។

រាជធានី​ភ្នំពេញ ៖ ម្ចាស់​បទ​ចម្រៀង «​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​» កញ្ញា​ច័ន្ទ ម៉ា​លី​ស ហាក់​មិន​នឹក​ស្មាន​សោះ​ថា នាង​អាច​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​លើ​ទីផ្សារ​សិល្បៈ ក្រោយ​បាន​ចេញ​បទ​ចម្រៀង​មួយ​បទ​ជា​សាធារណៈ ហើយ​បែរជា​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​នោះ ។

តែ​យ៉ាងណា ក្រោយ​ពី​បុក​ពោះ​គិត​ថា​ចប់​ទៅ​ហើយ​ក្នុង​សិល្បៈ នាង​បែរជា​ហក់​ឡើង​ទីផ្សារ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ជាង​មុន និង​មមារ​ញឹក​ផង​ដែរ ។

ដើម្បី​លើក​ហុងស៊ុយ​ឱ្យ​កាន់តែ​រីក​ត្រដែត​ឡើង​វិញ​ជា​បន្ត​ទៀត ស្រី​ស្អាត​មក​ពី​ខេត្តព្រៃវែង កញ្ញា​ច័ន្ទ ម៉ា​លី​ស បាន​រៀបចំ​ពិធី​ខួប កំណើត​ធំ​ដំ​មួយ កាលពី​រាត្រី​ថ្ងៃ​ទី​១៨ មក​រា នៅ​ម្តុំ​ក្រោយ​ពេទ្យ​លោកសង្ឃ ដោយ​មាន​វត្តមាន​សិល្បករ តារា​សម្តែង​រះ​ថ្មី​ភាគ ច្រើន​ចូលរួម​យ៉ាងច្រើន​កុះករ ដែល​ការ​រៀបចំ​ពិធី​ជា​លក្ខណៈ​ទ្រង់​ទ្រា​ញ​ធំ ចំនួន​៣​លើក​មក​ហើយ តាំងពី​មិន​ទាន់​ចូល​សិល្បៈ​មក​ម្ល៉េះ

បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង កញ្ញា​ម៉ា​លី​ស ដែល​មាន​ស្នាមញញឹម​ស្រស់​ធ្មេញ​ចំ​ពើ​ស​សងខាង​បាន​ឲ្យ​ដឹង​ថា នាង​បាន​រៀប ចំ​ពិធី​ខួបកំណើត​លើក​ទី​៣​ហើយ ដោយ​ឆ្នាំ​នេះ​ឈាន​ដល់​វ័យ​២២​ឆ្នាំ ដែល​វ័យ​មួយ​នាង​គិត​ថា ល្អ​ក្នុង​សិល្បៈ​មាន​គេ​ស្គាល់​ច្រើន​តែ​ម្តង ។

នេះ​មក​ពី​នាង​ល្បី​ក្នុង​បទ​ចម្រៀង «​ទាល់តែ​យូរ​ទើប​ស៊ី​អូន​បាន​» ជា​ប្រភេទ​បទ​វាយប្រហារ​រិះគន់​នាង​គ្រប់​ទិស​ទី ពិសេស​ក្នុង​សង្គម​ហ្វេ​ស​បុក​។ នាង​ថា ពី​ដំបូង​អត់​ដែល​មាន​ជំនឿ​ថា នាង​អាច​មានមុខមាត់​បែប​នេះ​ទេ នៅ​លើ​សិល្បៈ ក្រោយ​ពី​មាន​អ្នក​រិះគន់​មិន​សប្បាយចិត្ត​ក្នុង​ការ​ដែល​នាង​ច្រៀង​ចម្រៀង​ខាងលើ ហើយ​គិត​ថា​សិល្បៈ​នាង​ចប់ ឬ​បិទ​ទំព័រ​ទាំងស្រុង មិន​ខាន​ម្តងនេះ ពោល​តាំងពី​មានរឿង​ហ្នឹង​មក នាង​អស់សង្ឃឹម​បាត់​ទៅ​ហើយ ។

ប៉ុន្តែ​ផ្ទុយ​ពី​ការ​គិត បទ​នេះ​បែរជា​នាំ​លាភ​នាំ​សំណាង​ឲ្យ​នាង​មានមុខមាត់​ក្នុង​សិល្បៈ​លឿន​តែ​ម្តង ព្រោះ​នាង​ចូល​សិល្បៈ ទើបតែ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។