ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី រក​ចំណូល​បាន​ជាង​១៥​លាន​ដុល្លារ​​​​ពី​ការ​ផ្ដល់​សេវា​ច្រក​ចេញចូលតែមួយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ចាប់តាំងពី​ឆ្នាំ ២០១៨ រហូត​ដល់​ឆមាស​ទី​១​ឆ្នាំ ២០២២​នេះ អង្គភាព ច្រក​ចេញចូល​

រាជធានី​ភ្នំពេញ​៖ បើ​ទោះបី​ស្ថិត​ក្នុង​ដំណាក់​ការ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ អង្គភាព ច្រក​ចេញចូល​តែ​មួយ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រក​ចំណូល​ពី​ការ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​បាន​ថវិកា​ប្រមាណ​ជាង​១៥​លាន​ដុល្លារសហរដ្ឋអាមេរិក រយៈពេលជាងចាប់តាំងពី​ឆ្នាំ ២០១៨ រហូត​ដល់​ឆមាស​ទី​១​ឆ្នាំ ២០២២​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ហួត ហៃ តំណាង​ឱ្យ ឯកឧត្ដម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដី​ពី​ការ គ្រប់គ្រង​ចំណូល​សេវា​របស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី ១៦ ខែសីហា​ ឆ្នាំ​២០២២​នេះ ក្រោម​អធិបតីភាព ឯកឧត្ដម​ប្រាក់ សំ​អឿ​ន អគ្គនាយក​រដ្ឋបាល​ក្រសួងមហាផ្ទៃ និង ឯកឧត្ដម​ឈួ​ន វ៉​ន់ អគ្គនាយក​ដឹក​ជញ្ជូន​ផ្លូវគោក នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោក​ហួត ហៃ បាន​មាន ប្រសាសន៍​លើក​ឡើង​ថា​៖ ក្នុង​ឆ្នាំ​២០១៤​រហូត​ដល់​ឆ្នាំ ២០១៦​កន្លង​ទៅ​នេះ រដ្ឋបាល​រាជធានី​ខេត្ត​បាន​រួម​គ្នា​បង្កើត​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ នៅ​ថ្នាក់​ខណ្ឌ និង​ការិ​យា​ល័យ​ប្រជាពលរដ្ឋ ហើយ​នៅ​ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួងមហាផ្ទៃ​បាន​បង្កើត​ឱ្យ​មាន​ច្រក​ចេញចូល​តែ​មួយ​ខណ្ឌ ការិយាល័យ​ប្រជា​ពល រដ្ឋ​នៅ​គ្រប់​កម្រិត នៅ​ថ្នាក់​រាជធានី ខេត្ត និង​បាន​បន្ត បង្កើត​ច្រក ចេញចូល​តែ​មួយ​នៅ​តាម​ឃុំ សង្កាត់​ថែម​ទៀត ដើម្បី​ផ្ដល់​សេវា​ជូន​ប្រជា​ពល រដ្ឋ​ឱ្យ​កាន់តែ​កៀក​កិត​និង​ល្អ​ប្រសើរ​។

លោក​បាន​បន្ត​ទៀត​ថា នៅ​ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ប្រទេស​កម្ពុជា ក៏​ដូច​ជា​នៅ​រាជធានី​ភ្នំពេញ បាន​ជួប​នូវ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​ការ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​កើន​ឡើងជា​លំដាប់ ក្នុង​នោះ​គិត​ពី​ថ្ងៃ​ទី​២៦​ខែកក្កដា ឆ្នាំ​២០១៨ រហូត​ដល់​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២២ អង្គភាព​ច្រក​ចេញចូល​តែ​មួយ​រាជធានី​ភ្នំពេញ ផ្តល់​សេវា​ជូន​ប្រជា ពលរដ្ឋ​បាន​ចំនួន​១៨៥៤៨២ សេវា និង​បាន​ថវិកា​មក​ពី​ការ​ផ្ដល់​សេវា​នេះ​ចំនួន​៦១​ប៊ី​លាន​៩៣​លាន​រៀល​ឬ​ស្មើនឹង​ជាង​១៥​លាន​ដុល្លារ​អា​មេ​រិ​ក​។

លោក​បន្ត​ថា ការ​ផ្ដល់​សេវា​តាម​រយៈ​ច្រក​ចេញចូល​តែ មួយ គឺ​ពិតជា​បាន​ផ្ដល់​ភាព​ងាយស្រួល​ដល់​បងប្អូន​ប្រជា ពលរដ្ឋ​ដែល​មក​ទទួល​សេវា បាន​ឆាប់រហ័ស មាន​ទំនុកចិត្ត និង​គ្មាន​អំពើ​ពុក​រលួយ​ដោយ សារ​តែ​ថវិកា​ដែល​ទទួល​បាន​ពី​ការ​ប្រើប្រាស់​សេវា​នេះ គឺ​បាន​កំណត់​ដោយ​ថ្នាក់​ជាតិ​។

ឯកឧត្ដម ប្រាក់ សំ​អឿ​ន បាន​មាន​ប្រសាសន៍​បញ្ជាក់​ផង​ដែរ​ថា ៖ ការ​បង្កើត​ឱ្យ​មាន​ពិធី​ប្រជុំ​ផ្សព្វ​ផ្សាយ​ស្ដី​ពី​ការ គ្រប់គ្រង​ចំណូល​សេវា​របស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​រាជធានី​ភ្នំពេញ​នេះ ធ្វើ​ឡើង​ដើម្បី​ធានា​ការ​អនុវត្ត​មុខងារ​ដែល​បាន​ប្រតិភូកម្ម មក​ថ្នាក់​ក្រោម​ជាតិ​ប្រកប​ទៅ​ដោយ​ប្រសិទ្ធភាព មាន​ជំនឿ​ទុកចិត្ត និង​ដើម្បី​ចែករំលែក​បទ​ពិសោធន៍ បញ្ហា​ប្រឈម​នានា សំណើ​សំំ​ណូ​ម​ពរ រួម​គ្នា​ដោះស្រាយ ពិសេស​ទៅ​លើ​វិស័យ​សាធារណការ​។

ឯកឧត្ដម បន្ត​ថា ការ​បង្កើត​ឱ្យ​មាន​យន្តការ​ច្រក​ចេញចូល​តែ​មួយ​នេះ រាជរដ្ឋាភិបាល​បង្កើត​ឡើង​មិន​ត្រឹមតែ​នៅ​ថ្នាក់​រាជធានី ខេត្ត​ស្រុក ខណ្ឌ ឃុំ​សង្កាត់​ប៉ុណ្ណឹង​ទេ តែ​នៅ​បាន​បង្កើត​ឱ្យ​មាន​យន្តការ​នេះ នៅ​តាម​បណ្ដា​ផ្សារ​ទំនើប​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ថែម​ទៀត​ផង​។

ឯកឧត្ដម ប្រាក់ សំ​អឿ​ន បាន​ស្នើ​ប្រធាន​ច្រក​និង​មន្ត្រី​ពាក់ព័ន្ធ​ខិតខំ​កែ​លំអ មុខងារ​របស់​ខ្លួន ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការ​បម្រើសេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នេះ កាន់តែ​ល្អ​ប្រសើរ សម​ស្រប​ទៅ​នឹង​ការ​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​ក្នុង​ដំណាក់កាល​ទី​៤​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ