ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ចិន​2​គ្រោង​បោះទុន​វិនិយោគ​100​លាន​ដុល្លារ​នៅ​ទឹកដី​ខេត្តតាកែវ

7 ឆ្នាំ មុន

ខេត្តតាកែវ ៖ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​ប្រតិភូ និង​វិនិយោគិន​ចិន​មក​កាន់​ខេត្តតាកែវ បាន​មើលឃើញ​ឱកាស​ដោយ​គ្រោង​បោះទុន​វិនិយោគ​ប្រមាណ​១០០​លាន​ដុល្លារ​លើ​វិស័យ​សំខាន់​ពីរ​ក្នុង​ខេត្ត ។ នេះ​បើ​យោង

ខេត្តតាកែវ ៖ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​ប្រតិភូ និង​វិនិយោគិន​ចិន​មក​កាន់​ខេត្តតាកែវ បាន​មើលឃើញ​ឱកាស​ដោយ​គ្រោង​បោះទុន​វិនិយោគ​ប្រមាណ​១០០​លាន​ដុល្លារ​លើ​វិស័យ​សំខាន់​ពីរ​ក្នុង​ខេត្ត ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្ត ។

ក្នុង​ឱកាស​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ឡាយ វណ្ណៈ អភិបាលខេត្ត លោក​ហ្សា​ង តឺ​ហាវ អភិបាលរង​ក្រុង​ស៊ា​ង​យ៉ាង បាន​គូសបញ្ជាក់​ថា ក្រុមហ៊ុន​ចិន​ចំនួន​២​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ស៊ា​ង​យ៉ាង ប្រទេស​ចិន មាន​បំណង​វិនិយោគទុន​ក្នុង​ខេត្តតាកែវ ដោយ​បង្កើត​ជា​រោងចក្រ​ផលិត​ចំណី​សត្វ និង​កាប់​សាច់ ហើយ​ក្រុមហ៊ុន​មួយទៀត​មាន​បំណង​នាំ​ចេញ​អង្ករ​ពី​ខេត្តតាកែវ ចាប់ពី​៥​ទៅ​១០​ម៉ឺន​តោន ក្នុង​១​ឆ្នាំ ព្រមទាំង​ចង់​វិនិយោគ​លើ​ដំណាំ​ស្រូវ​ផង​ដែរ ។

ដោយឡែក ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​នឹង​សិក្សា​ពី​សក្តានុពល​របស់​ខេត្ត​នេះ ក្នុងអំឡុងពេល​ទស្សនកិច្ច​រយៈពេល​៥​ថ្ងៃ ដើម្បី​ស្វែងរក​ឱកាស និង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​វិនិ​យោគ ។

លោក ឡាយ វណ្ណៈ អភិបាលខេត្ត បាន​ស្វាគមន៍​ចំពោះ​ប្រតិភូ​ក្រុង​ស៊ា​ង​យ៉ាង និង​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​មាន​បំណង​វិនិយោគ ។ ការ​វិនិយោគ​នេះ​នឹង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តតាកែវ ក៏​ដូច​ជា​រួមចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ច​ខេត្ត និង​ប្រទេស​កម្ពុជា​ផង​ដែរ ។ លោក​សន្យា​ថា នឹង​ខិតខំ​សម្របសម្រួល​ដល់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ឱ្យ​ដំណើរការ​ដោយ​រលូន ។

លើស​ពី​នោះ លោក​អភិបាលខេត្ត ក៏​បាន​លើក​ពី​សក្តានុពល​នានា​របស់​ខេត្ត និង​ស្នើ​សុំ​លោក​អភិបាលរង​ក្រុង​ស៊ា​ង​យ៉ាង ជួយ​ជំរុញ​ក្រុមហ៊ុន​មក​វិនិយោគ​នៅ​លើ​ទឹកដី​ខេត្តតាកែវ​ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត ព្រោះថា តាកែវ គឺជា​ខេត្ត​មួយ​នៅ​មាន​សក្តានុពល​ជា​ច្រើន ជា​ពិសេស ផ្នែក​កសិកម្ម ៕