ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ប៉ា​គី​ស្ថាន​អំពាវ​នាវ​ដល់​ប៉ូលិស​អន្តរ​ជាតិ​​ឱ្យ​ជួយ​ចាប់​ខ្លួន​លោកមូ​សា​រ៉ាហ្វ

15 ឆ្នាំ មុន

ប្រទេស​ប៉ា​គី​ស្ថាន​នឹង​ស្នើ​ដល់​ប៉ូលិស​អន្តរ​ជាតិ​ INTERPOL ឱ្យ​ផ្សព្វ​ផ្សាយ​ដីកា​ចាប់​ខ្លួន​អន្តរ​ជាតិ​ប្រឆាំង​អតីត​ប្រធានា​ធិបតី​ លោក​ព័រ​វេស​មូសារ៉ាហ្វ​ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ស៊ើប​អង្កេត​លើ​ការ​ធ្វើ​ឃាត​អតីត​នាយក​រដ្ឋ​មន្ត្រី​ លោកស្រី​បេ​ណា​ហ្សៀរ ប៊ូ​តូ​។ ដីកា​ចាប់​ខ្លួន​ដំបូង​ត្រូវ​បាន​ចេញ​ប្រឆាំង​លោក​មូ​សារ៉ាហ្វ​ នៅ​ប៉ា​គី​ស្ថាន​កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ​ កន្លង​មក​នេះ​រួច​ដីកា​មួយ​ទៀត​ចេញ​ថ្ងៃ​ទី​១៩ កុម្ភៈ​។ តុលាការ​ប៉ា​គីស្ថាន​បាន​ផ្តល់​ពេល​ដល់​អយ្យ​ការ​រហូត​ដល់​ថ្ងៃ​ទី​២ មេសា ដើម្បី​អនុ​វត្ត​ដីកា​ចាប់​ខ្លួន​ទាំង​នោះ​។
លោក​មូសារ៉ាហ្វ ធ្វើ​ប្រធានា​ធិបតី​ប៉ា​គី​ស្ថាន​ពេល​លោក​ស្រី​បេ​ណា​ហ្សៀរ​ ប៊ូ​តូ​ ត្រូវ​សម្លាប់​នា​ថ្ងៃ​ទី​២៧ ធ្នូ ២០០៧ នៅ​ទី​ក្រុង​រ៉ា​វ៉ាល់​ពីន​ឌី ក្នុង​ការ​វាយ​ប្រហារ​អត្ត​ឃាត​មួយ​នា​ឱកាស​នៃ​អង្គ​មីទ្ទីង​សំរាប់​ឃោសនា​​បោះ​ឆ្នោត​សភា​ឆ្នាំ​២០០៨។ ពេល​នេះ​រស់​នៅ​និរទេស​ឯ​ទី​ក្រុង​ឡុង​លោក​មូ​សារ៉ាហ្វ​ ទទួល​ការ​ចោទ​ប្រកាន់​ថា ពុំ​បាន​បំពេញ​កាតព្វ​កិច្ច​ទាំង​ឡាយ​ដើម្បី​ធានា​ដល់​សន្តិ​សុខ​របស់​លោក​ស្រី​បៀ​ណា​ហ្សៀ​រ​ប៊ូ​តូ​។
រដ្ឋ​អាជ្ញា​លោក CHAUDARY ZUL FIQAR ALI អះ​អាង​កាល​ពី​ថ្ងៃ​ទី​២៦ មីនា​ ថា​យើង​បាន​បញ្ជូន​សារ​លិខិត​៣​ច្បាប់​ ហើយដល់​រដ្ឋា​ភិ​បាល​អង់​គ្លេស​ដើម្បី​ឱ្យ​ទទួល​ការ​អនុវត្ត​ដីកា​ចាប់​ខ្លួន​។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​យើង​នៅ​ពុំ​ទាន់​ទទួល​បាន​ដំណឹង​ណា​មួយ​ពី​ក្រសួង​មហា​ផ្ទៃ​អង់​គ្លេស​នៅ​ឡើយ ហើយ​យើង​នឹង​សរ​សេរ​ទៅ​កាន់​ប៉ូលិស​អន្តរ​ជាតិ​ដើម្បី​​ឱ្យ​ជួយ​យើង​អនុវត្ត​ដីកា​ចាប់​ខ្លួន​ ៕