ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីលាន​ហាល​ដំឡូង​មី​នៅ​ឆ្នាំ​2017​នេះ​នៅ​សល់​តែ​10​កន្លែង​ព្រោះ​ដំឡូង​ធ្លាក់​ថ្លៃ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ទីលាន​ហាល​ដំឡូង​មី​ដែល​មាន​១៧​កន្លែង​កាលពី​ឆ្នាំទៅ​មិ​ញ នៅ​ឆ្នាំ​២០១៧​នេះ​នៅ​សល់​តែ​១០​កន្លែង​ទេ ព្រោះ​ដំឡូង​មី​ធ្លាក់​ថ្លៃ​គឺ​រំពឹង​លក់​ឱ្យ​ឈ្មួញ​ថៃ​តែ​ប៉ុណ្ណោះ ។

ខេត្តបន្ទាយមានជ័យ ៖ ទីលាន​ហាល​ដំឡូង​មី​ដែល​មាន​១៧​កន្លែង​កាលពី​ឆ្នាំទៅ​មិ​ញ នៅ​ឆ្នាំ​២០១៧​នេះ​នៅ​សល់​តែ​១០​កន្លែង​ទេ ព្រោះ​ដំឡូង​មី​ធ្លាក់​ថ្លៃ​គឺ​រំពឹង​លក់​ឱ្យ​ឈ្មួញ​ថៃ​តែ​ប៉ុណ្ណោះ ។

ប្រជា​កសិករ​បានឱ្យ​ដឹង​ថា នៅ​ខេត្តបន្ទាយមានជ័យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្រៅពី​ធ្វើស្រែ​គឺ​ធ្វើ​ចំការ​ដែល​ភាគច្រើន​គាត់​ដាំដំឡូង​មី ដូច​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ​ដាំដំឡូង​មី​ក្នុង​១​ហិ​កតា អាច​ទទួលផល​បាន​១៨​ទៅ​២៥​តោន ហើយ​ការ​ដាំដំឡូង​មី​គឺ​ទទួលផល​ច្រើន​ជាង​ធ្វើស្រែ តែ​ជួប​ការ​លំបាក​ពី​បញ្ហា​ទីផ្សារ​ដែល​រំពឹង​តែ​លើ​ទីផ្សារ​ថៃ ដូច​ឆ្នាំ​នេះ​ដំឡូង​មី​ស្ងួត​១​គីឡូក្រាម​តម្លៃ​៣,៥​បាត ប្រមាណ​ជា​៤.០០០​រៀល និង​ដំឡូង​មី​សើម​១​គីឡូក្រាម​តម្លៃ​១,២​បាត​ប្រមាណ​ជា​១.៥០០​រៀល ។

ការ​ដាំដំឡូង​មី​ត្រូវ​បាន​ចំណាយ​សម្រាប់​ការ​ភ្ជួរ​រាស់​ដី​១​ហិ​កតា​តម្លៃ​២៥​ម៉ឺន​រៀល ពូន​រង​១​ហិ​កតា​តម្លៃ​២០​ម៉ឺន​រៀល ទិញ​ពូជ​ដំឡូង​មី និង​ជួល​ដាំ​១​ហិ​កតា​តម្លៃ​៤០​ម៉ឺន​រៀល បាញ់ថ្នាំ​ការពារ​ដង្កូវ និង​ថ្នាំ​ប៉ូវ​មើម​១​ហិ​កតា​អស់​ប្រមាណ​៤០​ម៉ឺន​រៀល ទទួលផល​ហើយ​ដក​ដំឡូង​មី​១​ហិ​កតា​តម្លៃ​២៤​ម៉ឺន​រៀល និង​ចិញ្ច្រាំ​ដំឡូង​ហាល​១​ខេ​ង​ស្មើនឹង​២០​គីឡូក្រាម​តម្លៃ​១.០០០​រៀល ។

លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ប្រាប់​ថា នៅ​ខេត្តបន្ទាយមានជ័យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ដាំដំឡូង​មី​ក្នុង​ឆ្នាំ​២០១៦​មាន​ប្រមាណ​ជាង​៨​ម៉ឺន​ហិ​កតា ដែល​ទទួលផល​ក្នុង​១​ហិ​កតា​បាន​ប្រមាណ​ជា​១៨​ទៅ​២៥​តោន ច្រើន​ជាង​ឆ្នាំ​២០១៥​មាន​ប្រមាណ​ជិត​៧​ម៉ឺន​ហិ​កតា តែ​ឆ្នាំ​នេះ​ប្រជា​កសិករ​ជួប​ការ​លំបាក​ដែល​ធ្វើ​បាន​ផល​ល្អ​ហើយ តែ​ជួប​ការ​លំបាក​រក​ទីផ្សារ ។

លោក ថោ​ង ធី​ណា ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បានឱ្យ​ដឹង​ថា ចំពោះ​កន្លែង​ហាល​ស​ម្ងួ​ត​ដំឡូង​មី​នៅ​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន​១៧​កន្លែង នៅ​ស្រុក​ម៉ា​ឡៃ​១១​កន្លែង តែ​នៅ​ឆ្នាំ​២០១៦​នេះ​ទីលាន​ហាល​ដំឡូង​មី​ត្រូវ​បាន​បិទទ្វារ​ទិញ​នៅ​សល់​ចំនួន​តែ​១០​កន្លែង​ទេ ព្រោះតែ​តម្លៃ​ដំឡូង​មី​ឆ្នាំ​នេះ​ធ្លាក់​ថ្លៃ ដែល​ដំឡូង​មី​ស្ងួត​១​គីឡូក្រាម​តម្លៃ​៣,៥​បាត​ប្រមាណ​ជា​៤.០០០​រៀល និង​ដំឡូង​មី​សើម​១​គីឡូក្រាម​តម្លៃ​១​បាត​ប្រមាណ​ជា​១.០០០​រៀល ។ បើ​ប្រៀបធៀប​ឆ្នាំ​២០១៥​ដំឡូង​មី​ស្ងួត​១​គីឡូក្រាម​តម្លៃ​៤​ទៅ​៥​បាត​ប្រមាណ​ជា​៤.០០០​ទៅ​៥.០០០​រៀល ដំឡូង​មី​សើម​១​គីឡូក្រាម​តម្លៃ​២​បាត​ប្រមាណ​ជា​២.០០០​រៀល ។

លោក​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ដំឡូង​មី​ធ្លាក់​ថ្លៃ​ក្នុង​២០១៦​នេះ ព្រោះតែ​ប្រទេស​ចិន​ទទួល​ទិញ​មានការ​ថយ​ចុះ​ទើប​ឈ្មួញ​ថៃ​ទិញ​តិច​ជាង​ឆ្នាំ​មុន ជា​ហេតុ​ធ្វើ​ឱ្យ​ដំឡូង​មី​ស្ងួត និង​សើម​មាន​តម្លៃ​ថោក​ជាង​ឆ្នាំ​២០១៥ ។ កសិករ​និយាយ​ថា ទីផ្សារ​ដំឡូង​មី​រំពឹង​តែ​ទៅ​លើ​ទីផ្សា​ថៃ បើ​គេ​ឱ្យ​តម្លៃ​ថោក​ហើយ មិនដឹង​យក​ទៅ​លក់​នៅឯណា​ទេ បើ​លក់​ឱ្យ​ឈ្មួញ​វៀតណាម​តម្លៃ​ក៏​មិន​ខុស​គ្នា និង​រឹតតែ​ជួប​ការ​លំបាក​រឿង​ទូទាត់​ប្រាក់​ថែម​ទៀត ៕