ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​បង្ហាញ​ម៉ូ​ដ​បុរស​វ័យ​80​ឆ្នាំ​ជនជាតិ​ចិន​នៅ​ចង់​បន្តការងារ

7 ឆ្នាំ មុន

លោក​វ៉ាង ដេ​ស៊ុន អាយុ​៨០​ឆ្នាំ ជា​តារា​បង្ហាញ​ម៉ូ​ដ និង​តារា​សម្តែង​ជនជាតិ​ចិន​បាន​បង្ហាញ​ពី​គោល​គំនិត​របស់​ខ្លួន​ចង់​រស់នៅ​ប្រកបដោយ​ភាព​កក់ក្តៅ​ក្នុង​ពេល​បច្ចុប្បន្ន ។ កាលពី​២​ឆ្នាំ​មុន លោក​វ៉ាង ដេ​ស៊ុន

លោក​វ៉ាង ដេ​ស៊ុន អាយុ​៨០​ឆ្នាំ ជា​តារា​បង្ហាញ​ម៉ូ​ដ និង​តារា​សម្តែង​ជនជាតិ​ចិន​បាន​បង្ហាញ​ពី​គោល​គំនិត​របស់​ខ្លួន​ចង់​រស់នៅ​ប្រកបដោយ​ភាព​កក់ក្តៅ​ក្នុង​ពេល​បច្ចុប្បន្ន ។ កាលពី​២​ឆ្នាំ​មុន លោក​វ៉ាង ដេ​ស៊ុន ចាប់ផ្តើម​ល្បីល្បាញ​ក្នុង​ពិធី​បង្ហាញ​ម៉ូ​ដ «China Fashion Week» ពេល​មាន​អាយុ​៧៩​ឆ្នាំ ។

ចាប់តាំងពី​ពេល​នោះ​មក សិល្បករ​រៀមច្បង​វ៉ាង ដេ​ស៊ុន ក្លាយជា​មនុស្ស​ល្បី​នៅ​ប្រទេស​ចិន ដោយ​លោក​មាន​ការងារ​សម្តែង​ច្រើន និង​ជា​កម្លាំងចិត្ត​ដល់​មនុស្ស​ជំនន់​ក្រោយ។ ជា​ចុង​ក្រោយ​នេះ លោក​មានឱកាស​ចូលរួម​ក្នុង​កម្មវិធី «The 1,3 Billion » របស់ LGTN ដែល​រៀបរាប់​ពី​ខ្សែជីវិត​ជនជាតិ​ចិន​ជា​ច្រើន​រូប ។

លោក​វ៉ាង ដេ​ស៊ុន ធំធាត់​ក្នុង​ក្រុម​គ្រួសារ​ក្រីក្រ និង​នៅ​ពេញវ័យ​ត្រូវ​ធ្វើការ​ជា​កម្មករ​ជួសជុល​កាំភ្លើង​ក្នុង​រោងចក្រ​របស់​កងទ័ព​អស់​រយៈពេល​ប្រហែល​១០​ឆ្នាំ ក្រោយមក​មាន​ឱកាស​ផ្លាស់​ទៅ​ប្រចាំការ​ក្នុង​ផ្នែក​សិល្បៈ​សម្តែង​របស់​កងទ័ព រួម​ទាំង​ព្យាយាម​រៀន​ភាសា​អង់គ្លេស​រហូត​មានឱកាស​បាន​សិក្សា​បន្ត​ក្នុង​មហាវិទ្យាល័យ ។ នៅ​ពេល​មាន​អាយុ​៥០​ឆ្នាំ គាត់​ក្លាយជា​សិល្បករ​បាន​ទទួលស្គាល់​គ្រប់​ទិស​ទី ។

សិល្បៈ​នៃ​ការ​សម្តែង​របស់​លោក​វ៉ាង ដេ​ស៊ុន ត្រូវ​ប្រើ​ភាព​ស្ទាត់ជំនាញ​ផ្នែក​កាយវិការ​និង​នៅ​ពេល​មាន​អាយុ​ច្រើន​លោក​មិន​អាច​ប្រតិបត្តិ​បែប​នេះ​បាន​ទៀត​ទេ ។ ទោះជា​យ៉ាងណា​ក៏​ដោយនៅ​ពេល​អាយុ​៦៧​ឆ្នាំ លោក​ចាប់ផ្តើម​ទទួល​សម្តែង​ភាពយន្ត​ជា​លើក​ដំបូង និង​មានឱកាស​ចូលរួម​សម្តែង​ភាពយន្ត ល្បី​ៗ​ជា​ច្រើន​រឿង រួម​ទាំង​ដើរតួ​ដ៏​លេចធ្លោ​ក្នុង​រឿង «Miss Granny» អាច​រក​ចំណូល​បាន​យ៉ាងច្រើន ។ លុះ​មក​ដល់​អាយុ​៨០​ឆ្នាំ ទើប​មានឱកាស​ធ្វើ​ជា​តារា​បង្ហាញ​ម៉ូ​ដ និង​បញ្ជាក់​ថា  «​ខ្ញុំ​នៅ​មិន​ទាន់​ឈប់​ពី​ការងារ​នៅឡើយ​ទេ​» ៕