ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាំងពិព័រណ៍​បច្ចេកវិទ្យា CES ឆ្នាំ​2017 មាន​បច្ចេកវិទ្យា​ច្រើន​បម្រើ​គិលានុបដ្ឋាយិកា

7 ឆ្នាំ មុន

ការ​តាំងពិព័រណ៍​បច្ចេកវិទ្យា CES ឆ្នាំ​២០១៧ នៅ​ទីក្រុង LasVegas សហរដ្ឋអាមេរិក ត្រូវ​គេ​សង្កេត​ឃើញ​ថា មាន​បច្ចេកវិទ្យា​ជា​ច្រើន​ដែល​បង្កើត​ឡើង​ដើម្បី​បម្រើ​ដល់​កុមារ​តូច​ៗ ឬ​កែ​ច្នៃ​ឧបករណ៍​សម្រាប់​បម្រើ​គិលានុបដ្ឋាយិកា ។

ការ​តាំងពិព័រណ៍​បច្ចេកវិទ្យា CES ឆ្នាំ​២០១៧ នៅ​ទីក្រុង LasVegas សហរដ្ឋអាមេរិក ត្រូវ​គេ​សង្កេត​ឃើញ​ថា មាន​បច្ចេកវិទ្យា​ជា​ច្រើន​ដែល​បង្កើត​ឡើង​ដើម្បី​បម្រើ​ដល់​កុមារ​តូច​ៗ ឬ​កែ​ច្នៃ​ឧបករណ៍​សម្រាប់​បម្រើ​គិលានុបដ្ឋាយិកា ។

ក្នុង​នោះ​មាន​ក្រុមហ៊ុន​ឈ្មោះ Hatch Baby នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា បាន​បង្ហាញ​នូវ​បន្ទះក្តារ​ផ្លាស់​ប្តូរ​ខោអាវ ដែល​មាន​សមត្ថភាព​ថ្លឹង​ទម្ងន់​របស់​ទារក​ដោយ​ស្វ័យប្រវត្តិ និង​រក្សា​កំណត់​ត្រា​ពេលវេលា​ក្នុង​ការ​ផ្លាស់​ប្ដូរ​ខោ​ទឹកនោម ដើម្បី​ជួយ​តាមដាន​សុខភាព​របស់​ក្មេង​ថែម​ទៀត​ផង ។

លើស​ពី​នេះ​ទៀត​ក្រុមហ៊ុន​មួយ​នេះ​ក៏​បាន​ដាក់​បង្ហាញ​នូវ​ឧបករណ៍​រលក​សំឡេង​ដែល​អាច​ឲ្យ​អ្នក​ដែល​នឹង​ក្លាយជា​ឪពុក​ម្តាយ​អាច​មើលឃើញ​កូន​របស់​គេ​នៅ​ក្នុង​ផ្ទៃពោះ និង​អាច​ចែករំលែក​រូបភាព​នោះ​ទៅ​ក្នុង​បណ្តាញ​សង្គម ។

ក្រុមហ៊ុន​មួយទៀត​ឈ្មោះ Bloomlife បាន​បង្កើត​ឧបករណ៍​មើល​ផ្ទៃពោះ សម្រាប់​ឲ្យ​ម្តាយ​ដែល​ជិត​នឹង​សម្រាលកូន​ដឹង​ពី​ពេលវេលា​ដែល​ត្រូវ​ទៅ​មន្ទីរពេទ្យ ។ នាង Angela Sylcott មក​ពី​ក្រុមហ៊ុន Bloomlife និយាយ​ថា វា​ជា​ឧបករណ៍​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ប្រើប្រាស់​នៅ​ស​ប្តា​ហ៍​ចុង​ក្រោយ​នៃ​ការ​ពពោះ​របស់​គេ ដើម្បី​ឲ្យ​ដឹង​ថា ខ្លួន​ត្រូវ​សម្រាល​កូន​​ពេល​ណា ។ វា​រឹតតែ​មាន​ប្រយោជន៍​សម្រាប់​ស្ត្រី​ជា​ម្តាយ​ដែល​ធ្លាប់​មាន​ប្រវត្តិ​សម្រាលកូន​មុខ​ពេល ។

ក្រៅពី​នេះ​ក៏​មាន​ក្រុមហ៊ុន​មួយទៀត​ឈ្មោះ Naya Health ក៏​បាន​បង្កើត​ផលិតផល​មួយ សម្រាប់​ប្រើ​ជា​ជំនួយ​ដល់​ស្ត្រី​ជា​ម្តាយ​ដែល​មាន​បញ្ហា​ចេញ​ទឹកដោះ​ក្រោយ​សម្រាល​កូន​រួច ។ លោក Jeff Alvarez និយាយ​ថា វា​ជា​ឧបករណ៍​បូមទឹក​ដោះ​នឹង​ជួយ​ឲ្យ​ស្ត្រី​ជា​ម្តាយ​សម្រាក​បាន​ស្រួល ស្កប់ស្កល់ ជួយ​ឲ្យ​ការ​ផលិត​ទឹកដោះ​ម្តាយ​បាន​ច្រើន​ជាង​មុន និង​ជួយ​តាមដាន​ការ​ផលិត​ទឹកដោះ​ម្តាយ​តាម​រយៈ​កម្មវិធី​ដែល​ភ្ជាប់​ជាមួយនឹង​ទូរស័ព្ទ​ដៃ ។ ឧបករណ៍​មួយ​នេះ​នឹង​ត្រូវ​ដាក់​ផ្ទាល់​នៅ​ក្នុង​អាវទ្រនាប​របស់​ម្តាយ​ហើយ​យើង​អាច​បញ្ជា​តាម​រយៈ​ទូរស័ព្ទ ។ វា​នឹង​មិន​រំខាន​ដល់​ម្តាយ​ពេល​ឧបករណ៍​បូមទឹក​ដោះ​កំពុងធ្វើការ​នោះ​ទេ ។

ចំណែក​ក្រុមហ៊ុន​មួយទៀត​ឈ្មោះ Happiest Baby បាន​បង្កើត​ឧបករណ៍​មួយ​ឈ្មោះ​ថា គ្រែ​ Snoo Bed ដែល​ជា​ឧបករណ៍​មួយ​មាន​មេក្រូ​ហ្វូ​ន (Microphones) ហេតុនេះ​ឪពុក​ម្តាយ​អាច​ឮ សំឡេង​កូន​ខ្លួន​យំ តែ​ចំណុច​ពិសេស​នៃ​ឧបករណ៍​មួយ​នេះ​គឺ​មាន​សំឡេង​ជួយ​លួង​កូន​ក្មេង​ឲ្យ​គេង​លង់លក់​វិញ​បាន ។ លោក Havey Karp ស្ថាបនិក​ក្រុម​ហ៊ុន​បាន​និយាយ​ថា លោក​សង្ឃឹមថា Snoo Bed នឹង​ជួយ​ឲ្យ​ឪពុក​ម្តាយ​ទទួលទានដំណេក​បាន​ច្រើន​ជាង​មុន​បន្តិច ៕