ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មន្ត្រី​ប៉ូលិស​ច្រក​ទ្វារ តន់​ហន់​ចែកចាយ​គ្រឿងញៀ.ន

7 ឆ្នាំ មុន

ខេត្តកំពត ៖ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា

ខេត្តកំពត ៖ លោក​ឧត្តមសេនីយ៍ទោ  ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា ក្រោយ​ពី​ប្រជុំ​ដាក់​ផែនការ​អំពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លើក​ទី​១​រួច​មក នៅ​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១៧ ខែមករា កម្លាំង​អន្តរាគមន៍​ពិសេស បាន​សហការ​ជាមួយ​នគរបាល​ស្រុក​កំពង់ត្រាចចុះ​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​មួយ​ករណី នៅ​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ។

នៅ​ក្នុង​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ទូច សមុទ្ទ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ប្រចាំការ​នៅ​ច្រក​ទ្វារ​តន់​ហន់ ដោយ​រឹបអូស​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ ។

លោកស្នងការ​បញ្ជាក់​ថា ជនសង្ស័យ​ជា មន្ត្រី​នគរបាល​រូប​នេះ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង និង​ត្រូវ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ផង​ដែរ ៕