ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​ត្រូវ​ដឹង​ពី​ក្រុម​ឈាម​របស់​លោក​អ្នក?

7 ឆ្នាំ មុន

យើង​ទាំងអស់​គ្នា​ដឹង​ថា ឈាម​របស់​យើងមាន​ពណ៌​ដូច​គ្នា ប៉ុន្តែ​យើង​មាន​ឈាម​ប្រភេទ​ផ្សេង​ៗ​គ្នា​នៅ​ក្នុង​ខ្លួន​យើង​។ ឈាមមាន​៤​ប្រភេទ​គឺ​ប្រភេទ A , B , AB និង​ប្រភេទ O ។ តើ​លោក​អ្នក​ពិតជា​ត្រូវការ​ដឹង​អំពី​ប្រភេទ​នៃ​ក្រុម​ឈាម​របស់

យើង​ទាំងអស់​គ្នា​ដឹង​ថា ឈាម​របស់​យើងមាន​ពណ៌​ដូច​គ្នា ប៉ុន្តែ​យើង​មាន​ឈាម​ប្រភេទ​ផ្សេង​ៗ​គ្នា​នៅ​ក្នុង​ខ្លួន​យើង​។ ឈាមមាន​៤​ប្រភេទ​គឺ​ប្រភេទ A , B , AB និង​ប្រភេទ O ។ តើ​លោក​អ្នក​ពិតជា​ត្រូវការ​ដឹង​អំពី​ប្រភេទ​នៃ​ក្រុម​ឈាម​របស់​លោក​អ្នក​ដែរ​ឬទេ? តើ​វា​អាច​ជួយ​លោក​អ្នក​បាន​យ៉ាងដូចម្តេច? មាន​អត្ថប្រយោជន៍​មួយ​ចំនួន ប្រសិនបើ​លោក​អ្នកដឹង​អំពី​ប្រភេទ​នៃ​ក្រុម​ឈាម​ដែល​មាន​ក្នុង​ខ្លួន​របស់​លោក​អ្នក ។

១-​ប្រតិកម្ម
មនុស្ស​ដែល​មាន​ក្រុម​ឈាម​ប្រភេទ​ខ្លះ​អាចមាន​បញ្ហា​ប្រឈម​នឹង​ភាព​តានតឹង​លឿន​ជាង​អ្នកដែល​មាន​ក្រុម​ឈាម​ដទៃ​ទៀត (​ឧទាហរណ៍ ក្រុម​ឈាម​ប្រភេទ O) ។ ដូច្នេះ ប្រសិនបើ​លោក​អ្នកដឹង​ពី​ក្រុម​ឈាម គឺ​លោក​អ្នក​អាច​ដឹង​ពី​វិធី​ជៀសវាង​ពី​ភាព​តានតឹង និង​សម្រាក ។

២-​បញ្ហា​សុខភាព
ក្រុម​ឈាម​នីមួយ​ៗ​ប្រឈម​មុខ​ទៅ​នឹង​បញ្ហា​សុខភាព​ផ្សេង​ៗ​គ្នា ។ ប្រសិនបើ​លោក​អ្នកដឹង​ពី​ប្រភេទ​នៃ​ឈាម លោក​អ្នក​នឹង​អាច​ធ្វើការ​ស្រាវជ្រាវ​លើ​លក្ខខណ្ឌ​សុខភាព ដែល​លោក​អ្នក​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ។

៣-​បុគ្គលិកលក្ខណៈ
ក្រុម​ឈាម​នីមួយ​មាន​លក្ខណសម្បត្ដិ​ផ្សេង​ៗ​គ្នា ។ ឧទាហរណ៍ មនុស្ស​ដែល​មាន​ក្រុម​ឈាម​ប្រភេទ A ជា​ទូទៅ​ជា​អ្នក​ចូល​ចិត្ត​សិល្បៈ និង​សន្តិភាព​។ ចំណែកឯ​អ្នក​ដែល​មាន​ឈាម​ប្រភេទ O មាន​ទំនាក់ទំនង​ក្នុង​សង្គម​ច្រើន មាន​ទំនុកចិត្ត និង​គំនិត​ច្នៃប្រឌិត ។ អ្នក​ដែល​មាន​ក្រុម​ឈាម​ប្រភេទ B គឺ​ខ្លាំង និង​ឯករាជ្យ រីឯ​អ្នក​ដែល​មាន​ក្រុម​ឈាម​ប្រភេទ AB អាច​ជឿ​ទុកចិត្ត​បាន ខ្មាស​អៀន ជា​មនុស្ស​យកចិត្តទុកដាក់ និង​មានការ​ទទួលខុសត្រូវ ។

៤-​ការ​ធាត់
ក្រុម​ឈាម​ប្រភេទ​ខ្លះ​ងាយ​ដុះ​ក្បាលពោះ​លឿន​ជាង​ក្រុម​ឈាម​នៅ​ក្រុម​ផ្សេង ។ ឧទាហរណ៍ ក្រុម​ឈាម​ប្រភេទ O ងាយ​ក្នុង​ការ​កើនឡើង​ខ្លាញ់​ក្បាលពោះ ចំណែក​អ្នក​ដែល​មាន​ឈាម​ប្រភេទ A កម្រ​នឹង​មាន​បញ្ហា​នេះ​ណាស់ ៕