ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​១២​ប្រភេទ នឹង​ទៅ​ហ្វឹកហាត់​នៅ​ចិន​រយៈពេល​វែង ត្រៀម​ស៊ី​ហ្គេ​ម ២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡា​ចំនួន​១២​ប្រភេទរបស់​កម្ពុជា នឹង​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន រយៈ

រាជធានី​ភ្នំពេញ ៖ កីឡា​ចំនួន​១២​ប្រភេទរបស់​កម្ពុជា នឹង​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន រយៈពេល​យូរ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។

តាម​គម្រោង ការ​ចាកចេញ​របស់​ក្រុម​អត្ត​ព​លិ​កកម្ពុជា​ទាំង​១២​ប្រភេទ​កីឡា ស្មើនឹង ១៦១​នាក់ គឺ​នៅ​ក្នុង​ខែសីហា ឆ្នាំ​២០២២ នេះ​តទៅ តាម​រយៈ​ការ​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ក្រោម​ជំនួយ​ឥត​សំណង​ពី​សំណាក់​រដ្ឋាភិបាល​ចិន លើ​ការ​ហ្វឹកហាត់​របស់​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ។ ដើម​ឡើយ​គម្រោង​នេះ គ្រោង​ចាប់ផ្ដើម​កាលពី​ឆ្នាំ​២០២១ ប៉ុន្តែ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ទើបត្រូវ​បាន​ពន្យារពេល​។
ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOCបាន​មាន​ប្រសាសន៍​ថា ឥឡូវនេះ តាម​កិច្ចព្រមព្រៀងរវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយនឹង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺ​បាន​ដល់​ពេល​ត្រូវ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ទាំង​អស់នោះ​ហើយ​។

បាន​ន័យ​ថា ដោយ​ស្ថានភាព​នៅ​ប្រទេស​ចិន​មានការធូរស្រាល​ក្នុង​ការ​ទទួលយក​នូវ​កីឡាករ​-​កីឡាការិនី យើង​ចំនួន​១៦១​នាក់ ដែល​ត្រូវ​ទៅ​ហ្វឹកហាត់​នៅប្រទេស​ចិន ពី​ឥឡូវ​រហូត​ទៅ​ដល់​ស៊ី​ហ្គេ​ម ។ អ៊ីចឹង១២​ប្រភេទ​កីឡា​យើង​បាន​រៀបចំ​អស់ហើយ​។​យើង​កំពុង​តែ​រៀបចំ​ធ្វើ​វី​សា​ឲ្យ​ហើយ​ដើម្បី​បញ្ជូន​ទៅ ហើយ​ថ្នាក់ដឹកនាំ​បាន​បញ្ជូន​គោលការណ៍​ទៅ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC ហើយ ដើម្បី​ទទួល​បាន​នូវ​គោលការណ៍ និង​រៀបចំ​ដំណើរ​ចេញ​ទៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​»​។

កីឡា​សរុប​ចំនួន​១២​ប្រភេទ​រួម​មាន កាយសម្ព័ន្ធ​, យូ​ដូ​, វូ​ស៊ូ​, បាល់បោះ​, វាយ​កូន​ឃ្លី​លើ​តុ​, អត្តពលកម្ម​, ចំបាប់​, វាយ​សី​, ហែល​ទឹក​, លើក​ទម្ងន់​, បាល់ទាត់ (​នារី​) និង​បាល់ទះ ។ ឯកឧត្តម​អគ្គលេខាធិការ មាន​ប្រសាសន៍​បន្ថែម​ថា ៖«​យើង​ធ្វើ​យ៉ាងណា​បង្រួម​ពេលវេលា​ឲ្យ​បាន​ឆាប់​ដើម្បី​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​គុណ​ផល​កីឡា​ទទួល​បាន​ក៏​ឆាប់​ដែរ​។

អ៊ីចឹង​ពេលវេលា​យើង​ខ្លី​ក្នុង​ការ​ហ្វឹកហាត់ ក៏​ប៉ុន្តែ​យើង​នៅ​តែ​មើលឃើញ​នូវ​ការ​រៀបចំ​របស់​យើង ជំរុញ​ការ​រៀបចំ​ឲ្យ​ទាន់​ពេលវេលា ។ អ៊ីចឹង​អ្វី​ដែល​យើង​រៀបចំ​សម្រាប់​ហ្វឹកហាត់​នៅ​ក្រៅប្រទេស គឺ​មិនមែន​នៅ​តែ​ចិន​ទេ ប៉ុន្តែ​ទៅ​ចិន​ពេល​នេះ​គឺ​ទ្រង់ទ្រាយ​ធំ ។ មនុស្ស​ច្រើន ហើយ​ច្រើន​វិញ្ញាសា ច្រើន​ប្រភេទ​កីឡា មាន​ទាំង​ប្រភេទ​កីឡា​ជា​ក្រុម មាន​ទាំង​ប្រភេទ​កីឡា​ឯកត្តជន​ផង​ដែរ ។ អ៊ីចឹង​យើង​ត្រូវ​តែ​យកចិត្តទុកដាក់​លើ​ការ​ថែទាំ លើ​ការ​ថែរក្សា​»​។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម វ៉ា​ត់ ចំរើន បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដល់​ភាគី​រដ្ឋអំណាច​កីឡា​ចិន ក៏​ដូច​ជា​អូ​ឡាំ​ពិ​ក​ចិន ដែល​បាន​ទទួលយក និង​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការ​ហ្វឹកហាត់​នេះ​ទាំងស្រុង ទាំង​សំបុត្រ​យន្ដហោះ ទាំង​ការ​ស្នាក់​នៅ ហូប​ចុក ទាំង​ការ​ព្យាបាល ទាំង​ការ​ថែទាំ​សុខភាព​ជំងឺ​កូ​វី​ដ​ជាដើម ។ នេះ​ជា​កាយវិការ​មួយ​ដ៏​ប្រពៃ​ណាស់ សម្រាប់​ជួយ​ដល់​ព្រឹត្តិការណ៍​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេ​ម ២០២៣ របស់​យើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ