ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ធ្លាក់​ពី​កម្មវិធី​ប្រឡង ឡា​ច ណុ​ច និង​លី​ប៊ី​លី បាន​ត្រឹម​បង្ហាញ​អារម្មណ៍​ទៅ​កាន់​អ្នកគាំទ្រ (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

រាល់​ការ​ប្រកួតប្រជែង​តែង​មាន​អ្នក​ឈ្នះ និង​អ្នក​ចាញ់ តែង​មាន​អ្នក​ជាប់​ទៅ​វគ្គ​បន្ត ឬ​អ្នក​ធ្លាក់​ត្រឹម​វគ្គ​ណាមួយ​នៃ​ការ​ប្រកួត​។ តួយ៉ាង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភព​លោក Cambodian idol រដូវ​កាល​ទី​៤ ក្នុង​ស​ប្ដា​ហ៍​ទី​៥ កន្លង​ទៅ​នេះ ប្រិ​យ​មិត្ត​អ្នកគាំទ្រ ក៏​ដូច​ជា

រាជធានី​ភ្នំពេញ ៖ រាល់​ការ​ប្រកួតប្រជែង​តែង​មាន​អ្នក​ឈ្នះ និង​អ្នក​ចាញ់ តែង​មាន​អ្នក​ជាប់​ទៅ​វគ្គ​បន្ត ឬ​អ្នក​ធ្លាក់​ត្រឹម​វគ្គ​ណាមួយ​នៃ​ការ​ប្រកួត​។ តួយ៉ាង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភព​លោក Cambodian idol រដូវ​កាល​ទី​៤ ក្នុង​ស​ប្ដា​ហ៍​ទី​៥ កន្លង​ទៅ​នេះ ប្រិ​យ​មិត្ត​អ្នកគាំទ្រ ក៏​ដូច​ជា​ទស្ស​និ​ជន​ប្រាកដជា​ទទួល​ជ្រាប​ច្បាស់​រួច​មក​ហើយ​ថា មាន​បេក្ខជន​៩​នាក់​ប្រកួតប្រជែង តែ​ក្នុង​នោះ​មាន​តែ​បេក្ខជន​៦​រូប​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ជាប់ ដើម្បី​បន្ត​ទៅ​វគ្គ​ខាង​មុខ ដណ្តើម​ពានរង្វាន់​ជា​ម្ចាស់​ជ័យ​លា​ភី​នៃ​ការ​ប្រកួត​ចម្រៀង​ដ៏​ធំ​មួយ​នេះ​។ រីឯ​បេក្ខជន​៣​នាក់​ទៀត​ត្រូវ​បាន​ចាក​ចេញពី​កម្មវិធី ដោយសារ​តែ​ទទួល​បាន​សម្លេង​ឆ្នោត​តិច​ពី​អ្នក​មហាជន​។

យ៉ាងណាមិញ ការ​ចាកចេញ​របស់​បេក្ខជន​ទាំង​៣​រូប ពី​កម្មវិធី​ប្រកួត​ចម្រៀង Cambodia Idol នា​ព​លេ​នេះ គឺ​មិនមែន​មក​ពី​សមត្ថភាព​របស់​ពួក​គាត់​អន់​នោះ​ឡើយ ហើយ​ក៏​មិនមែន​មក​ពី​គណៈ​កម្មការ ឬ​កម្មវិធី​ទម្លាក់​នោះ​ដែរ តែ​ដោយសារ​តែ​លក្ខខណ្ឌ​របស់​កម្មវិធី​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ គឺ​ត្រូវ​តែ​ជម្រុះ​បេក្ខជន​ចេញ តាម​រយៈ​ការ​បោះ​ឆ្នោត​ពី​មហាជន​សម្រាប់​បេក្ខជន​នីមួយ​ៗ​។ ត្រង់នេះ​មាន​ន័យ​ថា បេក្ខជន​៣​នាក់​ដែល​ទទួល​បាន​សារ​សំឡេង​តិច​ជាងគេ​នឹង​ត្រូវ​ចាក​ចេញពី​កម្មវិធី​ប្រឡង​ចម្រៀង​​មួយ​នេះ​ផង​ដែរ​។

ដោយឡែក ក្រឡេក​មក​មើល​បេក្ខជន​ដែល​ត្រូវ​បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ទាំង​៦​រូប​មាន​ដូច​ជា បេក្ខ​ជន លី​ម តិច​ម៉េ​ង បុរស​សង្ហារ​មក​ពី​ខេត្តកំពង់ចាម ដែល​តែងតែ​ផ្តល់​នូវ​ស្នាមញញឹម​ដល់​ហ្វេ​ន​ៗ បន្ទាប់​មក​គឺ​បេក្ខជន ថុ​ល សុ​ភិ​ទិ បេក្ខជន នាង ដា​វី​ន លោក​ដុក​ទ័​រ​រូប​សង្ហារ ស៊ឹ​ម ច័ន្ទ​ពន្លឺ បេក្ខ​ជន ណា​ន វី​សារ និង​បេ​ក្ខ​នារី​ចុង​ក្រោយ​ឈ្មោះ មាស នី​តា​។ អ្នក​ទាំង​៦ រូប នឹង​ត្រូវ​ឡើង​សង្វៀន​ប្រកួត​ជា​បន្តបន្ទាប់​ទៀត​។

រីឯ​បេក្ខជន​៣​រូប ដែល​ត្រូវ​បាន​ចាក់​ចេញពី​កម្ម​វី​ធី និង​ជម្រាបលា​គណៈកម្មការ និង​ហ្វេ​ន​ៗ​ទាំង​ទឹកភ្នែក មាន​ដូច​ជា បេក្ខជន ផា​ន គី​ម​សុង បេក្ខជន​រូប​នេះ​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បកស្រាយ​បទ​ចម្រៀង​នីមួយ​ៗ​សម្លេង​ដ៏​ក្រអួន​ក្រអៅ​របស់​លោក ជា​ពិសេស​សម្លេង​បេក្ខជន​រូប​នេះ ដូច ឧកញ៉ា ព្រាប សុវត្ថិ បេះ​ដាក់​តែ​ម្ដង​។ ចំណែក​បេក្ខជន​ម្នាក់​ទៀត គឺ​ឈ្មោះ ឡា​ច ណុ​ច​។ ឡា​ច ណុ​ច ឯណេះ​វិញ សមត្ថភាព​លោក​ក៏​មិនធម្មតា​ដែរ ជាមួយ​សម្លេង​ដ៏​សែន​ពីរោះ​ក្នុង​ការ​បកស្រាយ​បទ​ចម្រៀង​នីមួយ​ៗ ដែល​លោក​ក៏​ទទួល​ប​បានការ​គាំទ្រ​ខ្លាំង​ពី​ទស្ស​និ​ជន​ផង​ដែរ​។ ចំណែកឯ​បេក្ខជន​ទី​៣ គឺ លី ប៊ី​លី ក៏​ធ្លាក់​ពី​ការ​ប្រកួត​ដូច​គ្នា ដោយ​បេក្ខជន​ទាំង​៣​រូប​សុទ្ធតែ​មាន​សមត្ថភាព​ក្នុង​ការ​បកស្រាយ​បទ​បាន​យ៉ាង​ល្អ​រៀង​ៗ​ខ្លួន តែ​អ្វី​ដែល​សោកស្ដាយ បើ​ទោះបីជា​ពួក​គេ​ទាំង​៣​នាក់ មាន​សមត្ថភាព និង​សម្លេង​ល្អ​ក៏​ពិតមែន តែ​ពួក​គាត់​មិន​អាច​ទទួល​បាន​សម្លេង​គាំទ្រ​ពី​មហាជន​បាន​ច្រើន ទើប​ធ្វើ​ឱ្យ​ពួក​គាត់​ទទួល​បាន​សារ​សំឡេង​តិច​ជាង​បេក្ខជន​ទាំង​៦​រូប​ផ្សេង​ទៀត​។

ដោយឡែក​ទៀត​សោត ក្រោយ​ខ្លួន​ត្រូវ​បាន​ចាក​ចេញពី​កម្មវិធី​ប្រឡង​ចម្រៀង ឡា​ច ណុ​ច និង លី​ប៊ី បាន​ត្រឹម​បង្ហាញ​អារម្មណ៍​ជាមួយ​សំ​ណេ​រ​ខុស​ៗ​គ្នា និង​សុំ​ទោស​មហាជន​ដែល​ខ្លួន​មិន​អាច​ឡើង​ទៅ​វគ្គ​បន្ត​បាន​។

ជាក់ស្ដែង បេក្ខជន ឡា​ច ណុ​ច បាន​ត្រឹម​បង្ហោះ​សំ​ណេ​រ​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ថា «​សុំ​ទោស​ពុក​ម៉ែ​បងប្អូន​ដែល​តែងតែ​ស្រលាញ់​ចូល​ចិត្ត​ខ្ញុំបាទ តាំងពី​ដំបូង​មក​អរគុណ​ណាស់ ថ្ងៃនេះ​ឲ​ខ្ញុំ​សុំ​ទោស​ផង​»​។ ឡា​ច ណុ​ច បាន​បន្ត​ថា «​ថ្ងៃ​ណាមួយ​ខ្លួន​នឹង​ព្យាយាម​ម្ដងទៀត ប្រសិនបើ​មានឱកាស​»​។

ងាក​មក​មើល​សំ​ណេ​រ​របស់​បេក្ខជន លី​ប៊ី​លី ឯណេះ​វិញ បាន​បង្ហាញ​ពាក្យពេចន៍​ក្នុង​ដួងចិត្ត​របស់​លោក​ទៅ​ដល់​ពុក​ម៉ែ​បងប្អូន​ដែល​ស្រឡាញ់​និង​គាំទ្រ តាម​រយៈ​វី​ដេ​អូ​ខ្លី​ប្រមាណ​ជាង​៥​នាទី ដោយ​លើក​ឡើង​ថា ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ