ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​កុមារ​កំព្រា​ពីរ​នាក់​បងប្អូន មិន​រស់នៅ​​ឯកោ​ទេ គឺ​ក្រោម​ការ​គ្រប់គ្រង​របស់​យាយ​តា និង​ឪពុកមា

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ក្នុង​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក បាន​ចាប់អារម្មណ៍​ជា​ខ្លាំង ដោយសារ​តែ​មានការ​បង្ហោះ​រូបភាព ពី​ជីវិត​កុមារ​កំព្រា​២​នាក់​បងប្អូន​តូច​ៗ

ខេត្តកំពង់ឆ្នាំង ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ក្នុង​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក បាន​ចាប់អារម្មណ៍​ជា​ខ្លាំង ដោយសារ​តែ​មានការ​បង្ហោះ​រូបភាព ពី​ជីវិត​កុមារ​កំព្រា​២​នាក់​បងប្អូន​តូច​ៗ រស់​ដោយ​ឯកោ ច​ញ្ចឹ​ម​ជីវិត ធ្វើ​អំបោស​លក់ ក្នុង​នោះ​កូនប្រុស​បង​អាយុ​ទើបតែ​៩​ឆ្នាំ និង​កូនស្រី​ប្អូន​អាយុ​៧ ឆ្នាំ​ប៉ុណ្ណោះ ពួក​គេ​រស់នៅ​ភូមិ​ទឹក​ចេញ ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ​។ បន្ទាប់​ការ​ផុស​រូប​ដ៏​គួ​ឲ្យ​អាណិត​នេះ​មក ក៏​មាន​សប្បុរ​ជន​ជា​ច្រើន​នាំ​គ្នា​យក​អំណោយ​ទៅ​ផ្តល់​ឲ្យ​កុមារ​កំព្រា​ខាងលើ​នេះ ជា​បន្តបន្ទាប់​។

ជាមួយនឹង​ក្តី​អាណិតអាសូរ ដល់​កុមារ​កំព្រា​ពីរ​នាក់​បងប្អូន​នេះ ក៏​លេច​ចេញ​ជា​សំណួរ​សួរ​ថា តើ​កុមារ​តូច​ៗ​នេះ​រស់នៅ​ដោយ​របៀប​ម៉េច បើ​បង​ទើបតែ​អាយុ​៩​ឆ្នាំ ហើយ​ចុះ​អាជ្ញាធរ​ភូមិ​ឃុំ​យ៉ាងម៉េច​ក៏​បណ្តោយ​ឲ្យ​ក្មេង​ទាំង​ពីរ​រស់​ត្រមង់​ត្រមោច តែ​ពីរ​នាក់​បងប្អូន​បែប​នេះ​។ ដោយ​ចង់​ដឹង​ច្បាស់​ភ្នាក់ងារ​យើង​បាន ចុះ​ទៅ​ដល់ទី​កន្លែង​របស់​កុមារ​កំព្រា​ខាងលើ ដើម្បី​យក​ការ​ពិត​មក​បង្ហាញ​ជូន​មិត្ត​អ្នក​អាន​។ តាម​ពិត​ពេល​ទៅ​ដល់ គឺ​បានដឹង​ជា​ស្រេច​ទៅ​ហើយ​ថា ក្មេង​ទាំង​ពីរ​នាក់​នេះ​ពិតជា​កំព្រា​ពិតមែន តែ​ពួក​គេ​រស់​ក្រោម​ការ​គ្រប់គ្រង​របស់​ជីដូន ជីតា មិនមែន​ឯកោ​នោះ​ទេ​។

ស្ត្រី​ឈ្មោះ ឃុន នី​ម អាយុ​៥៨​ឆ្នាំ ដែល​ត្រូវជា​ជីដូន របស់​កុមារ​ទាំង​ពី​ខាងលើ​បាន​រៀបរាប់​ថា ចៅប្រុស​ច្បង​របស់​គាត់​ឈ្មោះ ធា សា​រិ​ទ្ធ អាយុ​៩​ឆ្នាំ ចៅស្រី​ឈ្មោះ ធា រតនា អាយុ​៧​ឆ្នាំ  ឪពុក​ពួក​គេ ឈ្មោះ ធា ចំណែក​ម្តាយ​ឈ្មោះ ប៉េ​ស នី​ន ។ ឪពុក​ម្តាយ​ពួក​គេ​បាន​លែងលះ​គ្នា ជាង​៧​ឆ្នាំ​មក​ហើយ ។ ក្រោយ​ពេល​លែងលះ​គ្នា ម្តាយ​ពួក​គេ​ដែល​កូនស្រី​គាត់ បាន​មក​ផ្ទះ​នៅ​ជិត​គាត់ ក្រោយមក បាន​ទៅ​ធ្វើការ​នៅ​ថៃ​បាត់​ដំណឹង​ឈឹង មិនដឹង​ថា​យ៉ាងម៉េច​មិន​ដែល​មាន​ទំនាក់ទំនង​អ្វី​សោះ សង្ស័យ​ថៃ​ចាប់​ទេ ព្រោះ​ទៅ​ធ្វើការ​អត់​ច្បាប់​។

ស្ត្រី​ចំណាស់​រូប​នោះ​បាន​បញ្ជាក់​ថា ដីស្រែ​របស់​ម្តាយ​ពួក​គេ​ទាំង​ពីរ ត្រូវ​បាន​ម្តាយ​គេ​យក​ទៅ​បញ្ចាំ​គេ​អស់ហើយ ចំណែក​សព្វថ្ងៃ ចៅ​គាត់​ទាំង​ពីរ​មិន​បាន​រៀនសូត្រ​អ្វី​ទេ ព្រោះ​សាលា​នៅ​ឆ្ងាយ​។ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមករា នេះ​ខណៈ​ដែល​ភ្នាក់ងារ យើង​បាន​ទៅ​ដល់ទី​នោះ ក៏​មាន​សប្បុរ​ជន​ជា​ច្រើន បាន​នាំ​អំណោយ យក​ទៅ​ឲ្យ​កុមារ​កំព្រា​ខាងលើ​នេះ​ជា​បន្តបន្ទាប់  ក្នុង​នោះ​សប្បុរ​ជន​ម្នាក់​បាន​ចំណាប់អារម្មណ៍​ថា គាត់​ពិតជា​សង្វេគ​ខ្លាំង​ណាស់ ពេល​បានឃើញ​គេ​បង្ហោះ​ក្នុង​ហ្វេ​សបុ​កថា កុមារ​កំព្រា​ខាងលើ​នៅ​តូច​ៗ ចេះ​រស់​ដោយ​ខ្លួនឯង លើ​ការ​ធ្វើ​អំបោស​លក់ ពិតជា​គួរ​កោត​ស​សើរ​មែនទែន ។ ជាមួយ​គ្នា​នោះ​ផង​ដែរ លោក ផូ យ៉ា​ន មេ​ភូមិ​ទឹក​ចេញ​ថ្មី បាន​ឲ្យ​ដឹង​ថា កុមារ​ទាំង​ពីរ​ពិតជា​កំព្រា​ពិតមែន ប៉ុន្តែ​ពួក​គេ​រស់​ក្រោម​ការ​គ្រប់គ្រង​របស់​តា យាយ និង​ឪពុកមា ដែល​មាន​ជីវភាព​ធម្មតា​។

ឪពុក​ម្តាយ​ពួក​គេ​បាន​លែងលះ​គ្នា​ជាង​៧​ឆ្នាំ​ហើយ តាំងពីរ​នៅ​តូច​ៗ​ម្លេះ​។ ចំណែក​ម្តាយ​បាន​ទៅ​ធ្វើការ​នៅ​ថៃ​ត្រង់​ថា បាន​ផ្ញើ​ប្រាក់​កាស​មក​ម្តាយ​ដើម្បី​ចិញ្ចឹម​ចៅ​ទាំង​ពីរ​នេះ គាត់​មិន​ច្បាស់​ទេ​តែ​ចាំ​ថា កាលពី​ខែមីនា ឆ្នាំ​២០១៦ ឃើញ​ម្តា​យមក​លេង​ផ្ទះ​មួយ​រយៈ ហើយ​ក៏​ត្រឡប់​ទៅ​វិញ រហូត​មក​ដល់​ពេល​នេះ មិនឃើញ​មក​ទៀត​ទេ​។ លោក​បាន​បញ្ជាក់​ថា តាម​លោក​បានដឹង មេ​ភូមិ​ចាស់​បាន​ប្រាប់​គាត់​ជា​មេ​ភូមិ​ថ្មី​ថា ម្តាយ​កុមារ​ទាំង​ពីរ បាន​ទទួល​ចំណែក​ដីស្រែ និង​ដី​ភូមិ​មួយ​កន្លែង​ដែរ​។ 

ទោះ​យ៉ាងណា​ក្តី កុមារ​ទាំង​ពីរ​នាក់​ពិតជា​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ជីដូន ជីតា និង​ឪពុកមា ពិតមែន មិន​ដល់​ថ្នាក់​រស់​ដោយ​ឯកា​តែ​ពីរ​នាក់​បងប្អូន​ឡើយ ហើយ​ការ​ចុះ​ទៅ​យក​ព័ត៌មាន​ដើម្បី​បញ្ជាក់​ការ​ពិត​នេះ គ៏​គ្មាន​ន័យ​ចង់​បង្អាក់​ការ​ផ្តល់​ជំនួយ​ដល់​កុមារ​ខាងលើ​នេះ​ដែរ ការ​ជួយ​ជន​ក្រីក្រ ពិសេស​កុមារ​កំព្រា គឺជា​ទឹកចិត្ត​របស់​ខ្មែរ យើង​ដែល​កាន់​ព្រះពុទ្ធ​សាសនា ហើយ ចំណែក​ការ​ច្នៃ​ព័ត៌មាន​ឲ្យ​កាន់តែ​កម្សត់​បន្ថែម​ទៀត ដោយ​បំណង​អ្វី​ផ្សេង​នោះ ទុក​ឲ្យ​មិត្ត​អ្នក​អាន​ពិចារណា​ចុះ​៕