ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​បង្ហាញ​រូបភាព​ដំបូង​នៃ​រថក្រោះ​ថ្មី​របស់​ខ្លួន​ធុន T-90M

7 ឆ្នាំ មុន

រូបភាព​បង្ហាញ​ពី​រថក្រោះ​ថ្មី​រុ​ស្ស៊ី T-90 M ត្រូវ​បាន​ចេញផ្សាយ​ជា​លើក​ដំបូង​តាម​អីុ​ន​ធើ​រ​ណេ​ត ។ រថក្រោះ​ថ្មី​នេះ ​ដែល​ជា​ការ​កែប្រែ​ឱ្យ​កាន់តែ​ទំនើប​រថក្រោះ​មុន​ៗ​ធុន T-90 បំពាក់​ដោយ​បណ្តា​បច្ចេកវិទ្យា​យោធា​រុ​ស្ស៊ី​ដែល​ជឿនលឿន​បំផុត ។

រូបភាព​បង្ហាញ​ពី​រថក្រោះ​ថ្មី​រុ​ស្ស៊ី T-90 M ត្រូវ​បាន​ចេញផ្សាយ​ជា​លើក​ដំបូង​តាម​អីុ​ន​ធើ​រ​ណេ​ត ។ រថក្រោះ​ថ្មី​នេះ ​ដែល​ជា​ការ​កែប្រែ​ឱ្យ​កាន់តែ​ទំនើប​រថក្រោះ​មុន​ៗ​ធុន T-90 បំពាក់​ដោយ​បណ្តា​បច្ចេកវិទ្យា​យោធា​រុ​ស្ស៊ី​ដែល​ជឿនលឿន​បំផុត ។

ការិយាល័យ​ស្រាវជ្រាវ​បច្ចេកទេស​ដឹក​ជញ្ជូន​តំបន់​អ៊ូ​រ៉ា​ល់ ជា​សាខា​មួយ​របស់​ក្រុមហ៊ុន URALVAGONZAVOD បាន​ចេញផ្សាយ​ជា​លើក​ដំបូង​រូបភាព​នៃ​រថក្រោះ T-90 ដែល​កែប្រែ​ឱ្យ​ទំនើប​ដាក់​ឈ្មោះ​ថា​ រថក្រោះ T-90 M សម្រាប់​កងទ័ព​រុ​ស្ស៊ី ។

រូបភាព​នោះ​ថត​សម្រាប់​ប្រតិទិន​របស់​សហគ្រាស URALVAGONZAVOD ត្រូវ​បាន​ផ្សាយ​តាម TWITTER ។ រថក្រោះ​ធុន T-90 M ដែល​បង្កើត​ឡើង​ក្នុង​ក្រប​ខណ្ឌ​គម្រោង «PRORYV-3» បង្ហាញ​ពី​លក្ខណៈ​ទំនើប​ជាង​រថក្រោះ​មុន T-90 AM នៃ​គម្រោង «PRORYV-2» និង​រថក្រោះ​សម្រាប់​នាំ​ចេញ​ធុន T-90 S ដែល​បង្ហាញ​ជា​សាធារណៈ​ជា​លើក​ដំបូង​កាលពី​ឆ្នាំ​២០១១ ។

រថក្រោះ​ដែល​កែប្រែ​ឱ្យ​ទំនើប​មាន​ជា​ពិសេស​នូវ​ប៉ម​ប្រភេទ​ថ្មី ។ ពេល​នេះ​ទីតាំង​ផ្ទុក​គ្រាប់រំសេវ​ដាក់​នៅ​ពី​ខាងក្រៅ​បន្ទប់​របស់​ក្រុម​យានិក ដែល​ផ្តល់​សុវត្ថិភាព​កាន់តែ​ខ្លាំង​ដល់​ក្រុម​យានិក ។

រថក្រោះ T-90 M ក៏​បំពាក់​ផង​ដែរ ​ប្រព័ន្ធ​ត្រួតពិនិត្យ​ការ​បាញ់​ធុន KALINA ដែល​អាច​ធ្វើ​សមាហរណកម្ម​រថក្រោះ​ប្រយុទ្ធ​នេះ​ ទៅ​ក្នុង​បណ្តាញ​ព័ត៌មានវិទ្យា​ឯកភាព​មួយ ដែល​សម​ស្រប​ទៅ​នឹង​លទ្ធិ​សង្គ្រាម​បណ្តាញ NETWORK CENTRIC WARFARE ។

រថក្រោះ​ធុន​នេះ​ក៏​បំពាក់​ប្រព័ន្ធ​តម្រង់​ពហុ​កា​ណា​ល់​ដែល​រួម​មាន TELEMETRE LASER មួយ THERMOVISEUR មួយ និង TELEVISEUR មួយ ដែល​ជួយ​បង្កើន​លទ្ធផល​បាញ់​ត្រង់​ចំ​គោលដៅ​របស់​កាណុង​ទំនើប​របស់​វា 2A 46M-5 ជាមួយ​ឡត​គ្រាប់​ស្វ័យប្រវត្តិ​ថ្មី​មួយ ។

រថក្រោះ​ថ្មី​របស់​រុ​ស្ស៊ី​នេះ​ក៏​រត់​បាន​លឿន និង​ស្រួល​ប្រើ​បំផុត​ដោយសារ​ម៉ាស៊ីន​កម្លាំង​១.១៣០​សេះ ។ និយាយ​រួម​មក រថក្រោះ T-90 M ជា​រថក្រោះ​កែប្រែ​ឱ្យ​កាន់តែ​ទំនើប​នៃ​រថក្រោះ T-90 មុន​ៗ​តាម​ការ​ទាមទារ​របស់​កងទ័ព​រុ​ស្ស៊ី ។

រថក្រោះ T-90 រុ​ស្ស៊ី​បង្ហាញ​ពី​ប្រសិទ្ធភាព​ជាក់ស្តែង​ក្នុង​ការ​ប្រយុទ្ធ​នៅ​ស៊ី​រី ។ រថក្រោះ​ប្រភេទ​នេះ​ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ឯ​មូលដ្ឋាន​អាកាសចរណ៍ HMEIMIM ស៊ី​រី ដើម្បី​ការ​ពារ​បណ្តា​យន្តហោះ​រុ​ស្ស៊ី ។ ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ពួក​ជី​ហា​ដ​រថក្រោះ​ទាំងនេះ​អាច​ទប់ទល់​បានការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ ដែល​ទោះជា​បាញ់​ត្រូវ​ក៏​នៅ​អាច​បន្ត​ប្រតិបត្តិការ​បាន ៕