ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ពូ​ទី​ន សង្ឃឹម​ស្តារ​ទំនាក់ទំនង​ធម្មតា​ឡើង​វិញ​ជាមួយ​អា​មេ​រិ​ក

7 ឆ្នាំ មុន

ប្រធានាធិបតី​រុ​ស្ស៊ី លោក ​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន កាលពី​ថ្ងៃ​ទី​១៧ មក​រា សម្តែង​ជា​ថ្មី​ពី​បំណង​ស្តារ​ទំនាក់ទំនង​ធម្មតា​ឡើង​វិញ​ជាមួយ​សហរដ្ឋអាមេរិក ក្រោយ​ការ​ចូល​កាន់កា.ប់​សេត​វិមាន​របស់​លោក​ ដូ​ណា​ល់ ត្រាំ ។

ប្រធានាធិបតី​រុ​ស្ស៊ី លោក ​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន កាលពី​ថ្ងៃ​ទី​១៧ មក​រា សម្តែង​ជា​ថ្មី​ពី​បំណង​ស្តារ​ទំនាក់ទំនង​ធម្មតា​ឡើង​វិញ​ជាមួយ​សហរដ្ឋអាមេរិក ក្រោយ​ការ​ចូល​កាន់កាប់​សេត​វិមាន​របស់​លោក​ ដូ​ណា​ល់ ត្រាំ ។

ដោយ​គូសបញ្ជាក់​ថា លោក​ពុំ​ធ្លាប់​ជួប​សោះ​ជាមួយ​អនាគត​ប្រធានាធិបតី​អា​មេ​រិ​ក លោកពូ​ទី​ន ក៏​លើក​ឡើងជា​ថ្មី​ដែរ ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ពាក្យ​ចចាមអារ៉ាម​នានា​​ពី​ការ​មាន​វី​ដេ​អូ​ប៉ះពាល់​លោក​ត្រាំ ដែល​ក្រុង​មូ​ស្គូ​អាច​ប្រើ ដើម្បី​ធ្វើការ​គាបសង្កត់​លើ​លោក​ដូ​ណា​ល់ ត្រាំ​ នោះ​សុទ្ធតែ​ជា​ការ​ប្រឌិត​ទាំងអស់​។

លោកពូ​ទី​ន បន្ត​ថា ពេល​លោក​ត្រាំ មក​កាន់​ក្រុង​មូ​ស្គូ ខ្ញុំ​ពុំ​ទាំង​នឹកឃើញ​កាលបរិច្ឆេទ​ផង ព្រោះ​លោក​ពេល​នោះ​ពុំ​មែន​ជា​ឥស្សរជន​នយោបាយ ។ យើង​ទាំងអស់​គ្នា​ក៏​មិនដឹង​ថា លោក​ត្រាំ មាន​ម​ហិ​ច្ឆិ​តា​នយោបាយ​ផង​ដែរ ។ តើ​មនុស្ស​មួយ​ចំនួន​គិត​ថា ពួក​ភ្នាក់ងារ​ពិសេស​រុ​ស្ស៊ី​រត់​ដេញ​តាម​ពីក្រោយ​គ្រប់​មហាសេដ្ឋី​អា​មេ​រិ​ក​ទាំងអស់​ឬ ? ប្រាកដជា​គ្មា​ន​ទេ ដូច្នេះ​គេ​និយាយ​បែប​នោះ​គ្មាន​ន័យ​អី​ទាំងស្រុង ។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក​ស័​រ ហ្គេ​យ ឡាវ​រ៉ូ​វ វិញ​គូសបញ្ជាក់​ថា ក្រុង​មូ​ស្គូ​ត្រៀម​ចរចា​ជាមួយ​អនាគត​រដ្ឋាភិបាល​អា​មេ​រិ​ក​ពិសេស ស្តី​ពី​បញ្ហា​ទាំងឡាយ​ទាក់ទិន​នឹង​ស៊ី​រី ឬ​អាវុធ​នុយក្លេអ៊ែរ ។

លោក​បន្ត​ថា ទោះបី​វា​ជា​ការ​ប្រញាប់ប្រញាល់​ពេក ដើម្បី​ដឹង​ថា តើ​ក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​មាន​នយោបាយ​បែប​ណា តែ​លោក​ពោល​ថា មានការ​លើកទឹកចិត្ត​តាម​រយៈ​សេច​ក្តី​ថ្លែង​ការណ៍​នានា​របស់​បណ្តា​អនាគត​សមាជិក​រដ្ឋការ​លោក​ត្រាំ ដែល​ចង់ឱ្យ​មានការ​ពិនិត្យ​ឡើង​វិញ លទ្ធភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី​ល្អ​ប្រសើរ​មួយ ។

លោក​ឡាវ​រ៉ូ​វ គូសបញ្ជាក់​ថា លោក​ត្រាំ មាន​ទស្សនៈ​ពិសេស​នានា​ដែល​ខុសស្រឡះ​ច្រើន​ពី​អ្នក​កាន់​អំណាច​មុន​លោក ។ ដោយ​ផ្តោត​លើ​ការ​ស្វែងរក​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក យើង​អាច​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ធំ ។ ពិសេស​បំផុត​ករណី​ស៊ី​រី​តាម​ដែល​យើង​ស្តាប់​សម្តី​លោក​ត្រាំ និង​ក្រុម​របស់​លោក​បង្ហាញ​ពី​ពួក​គេ​មាន​ទស្សនៈ​ខុស​គ្នា​ស្រឡះ​​ពី​ទស្សនៈ​របស់​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ៕