ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បង្កើត​យន្តហោះ​ប្រដេញ​ជំនាន់​ទី​6 ​ដើម្បី​ឱ្យ​ស៊ីដាច់ T-50​ រុ​ស្ស៊ី

7 ឆ្នាំ មុន

យោង​តាម​ទស្សនាវដ្តី​អា​មេ​រិ​ក NATIONAL INTEREST ថា សហរដ្ឋអាមេរិក​នឹង​ផលិត​យន្តហោះ​ប្រដេញ​ថ្មី​មួយ​ដែល​អាច​ប្រៀបផ្ទឹម​ទៅ​នឹង​យន្តហោះ​ប្រដេញ​ធុន T-50 របស់​រុ​ស្ស៊ី ​និង​ធុន J-20 របស់​ចិន ។

យោង​តាម​ទស្សនាវដ្តី​អា​មេ​រិ​ក NATIONAL INTEREST ថា សហរដ្ឋអាមេរិក​នឹង​ផលិត​យន្តហោះ​ប្រដេញ​ថ្មី​មួយ​ដែល​អាច​ប្រៀបផ្ទឹម​ទៅ​នឹង​យន្តហោះ​ប្រដេញ​ធុន T-50 របស់​រុ​ស្ស៊ី ​និង​ធុន J-20 របស់​ចិន ។

ក្នុង​ទស្សនាវដ្តី​នោះ​ អ្នកវិភាគ​ខាង​យោធា​អា​មេ​រិ​ក​លោក DAVE MAJUMDAR និយាយ​ថា សហរដ្ឋអាមេរិក​បង្កើត​យន្តហោះ​ប្រដេញ​ជំនាន់​ទី​៦ F/A-XX ក្នុង​ក្តី​សង្ឃឹម​យក​ប្រៀប​លើ​យន្តហោះ​ប្រដេញ T-50 PAK-FA របស់​រុ​ស្ស៊ី​ និង​យន្តហោះ CHENGDU J-20 របស់​ចិន ដែល​ចាត់​ទុក​ថា ​ជា​យន្តហោះ​ប្រយុទ្ធ​ដ៏​ប្រសើរ ។

ដោយ​ផ្អែក​លើ​ការ​អះអាង​របស់​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ឧស្សាហកម្ម​ការពារ​អា​មេ​រិ​ក ​អ្នកកាសែត​រូប​នេះ គូសបញ្ជាក់​ថា ពេល​គេ​សម្លឹង​យន្តហោះ T-50 PAK-FA របស់​រុ​ស្ស៊ី​ឬ​យន្តហោះ J-20 របស់​ចិន ព្រមទាំង​បច្ចេកវិទ្យា​បាលី​ស្ទិ​ក​របស់​យន្តហោះ​ទាំង​២​ប្រភេទ​នោះ គេ​យល់​ថា​ ចាំបាច់​សហរដ្ឋអាមេរិក​ត្រូវ​ផលិត​យន្តហោះ​ដែល​មាន​ប្រៀប​ជាង។

យោង​តាម​លោក MAJUMDAR​ថា បណ្តា​យន្តហោះ​ប្រដេញ​រុ​ស្ស៊ី ​និង​ចិន​ជា​យន្តហោះ​ប្រយុទ្ធ​ដែល​ល្អ​ប្រសើរ​លើស​បណ្តា​យន្តហោះ​ប្រយុទ្ធ​របស់​គូប្រជែង​លោក​ខាងលិច​ក្នុង​នោះ​ រួម​ទាំង​យន្តហោះ​ប្រដេញ​ទម្លាក់​គ្រាប់បែក F-35C របស់​ក្រុមហ៊ុន LOCKHEED MARTIN ព្រមទាំង​យន្តហោះ​ប្រដេញ F/A-18E/F SUPER HORNET របស់​ក្រុមហ៊ុន​ប៊ូ​អីុ​ង ។ មាន​តែ​យន្តហោះ​ប្រដេញ F-22 RAPTOR របស់​ក្រុមហ៊ុន LOCKHEED MARTIN រួម​ជាមួយ​ប៊ូ​អីុង​ទេ ​ដែល​អាច​ប្រជែង​ជាមួយ​បណ្តា​យន្តហោះ​រុ​ស្ស៊ី​ និង​ចិន ៕