ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ ម្ទេស​ខ្លាំង អាច​សម្រេច​គោលដៅ​របស់​ខ្លួន​បាន​ឬ​អត់​ពេល​ជួប​កីឡាករ​ថៃ​លើក​នេះ ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន កាលពី​ថ្ងៃ​អាទិត្យ​ទី​២២ មក​រា ខាង​មុខ​នេះ ឈាន​ចូល

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន កាលពី​ថ្ងៃ​អាទិត្យ​ទី​២២ មក​រា ខាង​មុខ​នេះ ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​៣​ហើយ ។

ពេជ្រ ម្ទេសខ្មាំង មក​ពី​ក្លិប​អា​រុណ​រះ​កីឡា​ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ភុ​ន សាវ៉ា​ត និង​ព្រឿ​ង សុ​ជាតិ មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ជួប​ប្រកួត​ជាមួយ​កីឡា​ករ​ថៃ​ឈ្មោះ​ផេ​ត សិលា ។

គេ​នៅ​ចាំ​បាន​កាល​ថ្ងៃ​ប្រកួត​បើក​ឆាក ពេជ្រ ម្ទេសខ្មាំង បាន​ផ្ដួល​កីឡាករ​ថៃ​ឈ្មោះ ផេ​ត សិលា ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​១ ហើយ​ពេល​នេះ គេ​ត្រូវ​ជួប​ប្រកួត​ជាមួយ​ភុ​ន សាវ៉ា​ត ដែល​មាន​៣​ពិន្ទុ​នៅ​ក្នុង​ដៃ​ដូច​គ្នា ។ អ្នក​តាមដាន​ការ​ប្រកួត​ភាគច្រើន​មិន​ទាន់​ហ៊ាន​ទាយ​ទុក​មុន​ថា ពេជ្រ ម្ទេសខ្មាំង អាច​រកបាន​៣​ពិន្ទុ​បន្ថែម ឬ​យ៉ាងណា​នោះ​ទេ ។ ប៉ុន្តែ​សម្រាប់​​ពេជ្រ ម្ទេសខ្មាំង បាន​អះអាង​ថា ដាច់ខាត​រូបគេ​ត្រូវ​តែ​ឈ្នះ​កីឡាករ​ថៃ ​ដែល​ធ្លាប់​ផ្ដួល​ព្រឿ​ង សុ​ជាតិ ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​៤ ​ថ្ងៃ​ប្រកួត​បើក​ឆាក​ឱ្យ​ទាល់តែ​បាន​ ដើម្បី​បង្កើន​ក្រេ​ឌី​តរបស់​ខ្លួន​ក្នុង​នាម​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង ។

ចំណែក​ព្រឿ​ង សុ​ជាតិ មាន​សង្ឃឹម​ឈ្នះ​តិច​ណាស់ ព្រោះថា​ កីឡាករ​ថៃ​ ផេ​ត សិលា រូប​នេះ​ ថ្វីដៃ​ប្រកួត​របស់​គេ​មិន​អន់​ឡើយ បើ​យោង​តាម​ប្រវត្ដិ​ប្រកួត​កន្លង​មក ។ ចាំ​មើល​ព្រឿ​ង សុ​ជាតិ អាច​ទៅ​រួច​ជាមួយ​ ផេ​ត សិលា បាន​ឬ​អត់ ?

ចំណែក​គូប្រកួត​មិត្តភាព​វិញ​មាន កីឡាករ រ៉េ​ន ឌី​ណា មក​ពី​ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ ប្រកួត​ជាមួយ​កីឡាក​រ ពុយ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង​កីឡាករ ចូ​ច ង៉ា មក​ពី​ក្លិប​រាជសីហ៍​ ខេត្តបន្ទាយមានជ័យ ប្រកួត​ជាមួយ​កីឡាករ​ ចាន់ សច្ចា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ៕