ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង CHELSEA MANNING អតីត​សហការី WIKILEAKS នឹង​ត្រូវ​ដោះ​លែង​ឆាប់​ៗ​ពុំ​មែន​ក្នុង​ឆ្នាំ​2045

7 ឆ្នាំ មុន

សេត​វិមាន​ប្រកាស​នា​ថ្ងៃ​ទី​១៧ មក​រា ថា លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​សម្រាលទោស​ដល់​មនុស្ស​២០៩​នាក់ ហើយ​ឱ្យ​មានការ​ដោះ​លែង​អ្នកទោស​៦៤​នាក់ ក្នុង​នោះ​មាន​អតីត​សហការី​របស់ WIKILEAKS នាង

សេត​វិមាន​ប្រកាស​នា​ថ្ងៃ​ទី​១៧ មក​រា ថា លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​សម្រាលទោស​ដល់​មនុស្ស​២០៩​នាក់ ហើយ​ឱ្យ​មានការ​ដោះ​លែង​អ្នកទោស​៦៤​នាក់ ក្នុង​នោះ​មាន​អតីត​សហការី​របស់ WIKILEAKS នាង CHELSEA MANNING ដែល​នឹង​ទទួល​បាន​សេរីភាព​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ។

នារី​ជា​ទាហាន​វះកាត់​ប្តូរ​ភេទ​រូប​នេះ ដែល​ពី​មុន​មានឈ្មោះ​ថា BRADLEY MANNING ទទួល​ការ​កាត់ទោស​កាលពី​ខែសីហា ឆ្នាំ​២០១៣ ពី​បទ​បញ្ជូន​ឯកសារ​សម្ងាត់​ដល់​ទៅ​៧០០.០០០​ឱ្យ​ដល់​វ៉េបសាយ WIKILEAKS ហើយ​ពុំ​មាន​សង្ឃឹម​ចេញពី​គុក​មុន​ឆ្នាំ​២០៤៥ ឡើយ ។

កាលពី​ខែវិច្ឆិកា​ កន្លង​មកនេះ នាង CHELSEA MANNING បាន​ផ្ញើ​សារលិខិត​មួយ​ច្បាប់​ជូន​ប្រធានាធិបតី លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ដើម្បី​ពន្យល់​ប្រាប់​ថា នាង​ពុំ​ស្នើការ​សុំ​លើក​លែង​ទោស​ឡើយ តែ​នាង​សង្ឃឹមលើ​ការ​កាត់​បន្ថយទោស ។ នាង​សរសេរ​ថា បំណង​តែ​មួយ​ដែល​ខ្ញុំ​ស្នើ ​គឺ​ឱ្យ​បាន​ចាក​ចេញពី​ពន្ធនាគារ​យោធា​ក្រោយ​ការ​ជាប់​នៅ​ទីនោះ​រយៈ​ពេល​​៦​ឆ្នាំ ។ នាង​គូសបញ្ជាក់​ថា ​ដាច់ខាត​នាង​គ្មាន​ចេតនា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​សហរដ្ឋ​អា​មេ​រិ​ក ឬ​របស់​បណ្តា​សមាជិក​កងទ័ព​ឡើយ ។

មាន​អាយុ​២៩​ឆ្នាំ នាង CHELSEA MANNING ធ្លាប់​ប៉ុនប៉ង​សម្លាប់​ខ្លួន​កាលពី​ខែតុលា បន្ទាប់​ពី​ការ​ប៉ុនប៉ង​ធ្វើ​អត្ថ​ឃាត​ដំបូង​កាលពី​ខែកក្កដា ។ នាង​ក៏​ប្រកាស​ផង​ដែរ ​កាលពី​ខែកញ្ញា ​ធ្វើ​កូដកម្ម​អត់​អាហារ​ក្នុង​ពន្ធនាគារ​យោធា FORT LEAVENWORTH រដ្ឋ​កាន់​សាស់ ដើម្បី​ឱ្យ​ទទួល​បានការ​ព្យាបាល​ចាំបាច់​សម្រាប់​ការ​វះកាត់​ប្តូរ​ភេទ​របស់​នាង ។

ត្រូវ​បាន​ពួក​អ្នកគាំទ្រ​ចាត់​ទុក​ថា ​ជា​វីរនារី ព្រោះ​ហ៊ាន​លាតត្រដាង​ពី​ការ​រំលោភ​បំពាន​របស់​សហរដ្ឋ​អា​មេ​រិ​ក​នៅ​អីុ​រ៉ា​ក់ និង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះ នាង MANNING ត្រូវ​បាន​តុលាការយោធា​អា​មេ​រិ​ក​កាត់ទោស​ពី​បទ​ក្បត់ជាតិ​ដោយ​ធ្វើ​ឱ្យ​ប្រទេស និង​បណ្តា​មិត្ត​ជា​ទាហាន​របស់​នាង​ជួប​គ្រោះថ្នាក់ ៕