ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​នី​ហ្សេ​រី​យ៉ា​វាយប្រហារ​ច្រឡំ​លើ​ជំរំ​ជនភៀសខ្លួន​មួយ​ស្លា.ប់​ជាង​50​នាក់

7 ឆ្នាំ មុន

មនុស្ស​យ៉ាងតិច​៥២​នាក់​ស្លា.ប់ និង​១២០​នាក់​ទៀត​រង​របួស​ ដោយសារ​ការ​ទម្លាក់​គ្រាប់​បែក​ច្រឡំ​របស់​កងទ័ពអាកាស​នី​ហ្សេ​រី​យ៉ា ​ត្រូវ​ចំ​ជំរំ​ជនភៀសខ្លួន​មួយ​នៅ​ទីក្រុង RANN រដ្ឋ​ប័​រ​ណូ​ភាគ​ឦសាន​នី​ហ្សេ​រី​យ៉ា ។

មនុស្ស​យ៉ាងតិច​៥២​នាក់​ស្លាប់ និង​១២០​នាក់​ទៀត​រង​របួស​ ដោយសារ​ការ​ទម្លាក់​គ្រាប់​បែក​ច្រឡំ​របស់​កងទ័ពអាកាស​នី​ហ្សេ​រី​យ៉ា ​ត្រូវ​ចំ​ជំរំ​ជនភៀសខ្លួន​មួយ​នៅ​ទីក្រុង RANN រដ្ឋ​ប័​រ​ណូ​ភាគ​ឦសាន​នី​ហ្សេ​រី​យ៉ា ។

ក្នុង​សេចក្តី​ប្រកាស​មួយ​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន MSF ថ្លែង​ថា ការ​វាយប្រហារ​នេះ ​ប្រឆាំង​បណ្តា​មនុស្ស​ដែល​ជួប​ប្រទះ​ភាព​យ៉ាប់យ៉ឺន​ស្រាប់ ដោយ​ការ​រត់​ភៀសខ្លួន​ចេញ​ពី​​អំពើ​ហិង្សា​របស់​ពួក​ជ្រុលនិយម​ជា​រឿង​គួរ​ឱ្យ​ក្តុកក្តួល​បំផុត និង​មិន​អាច​ទទួលយក​បាន ។ លោក JEAN CLEMENT CABROL នាយក​ប្រតិបត្តិការ​របស់ MSF ថ្លែង​តាម​រយៈ​សេចក្តី​ប្រកាស​នេះ​ថា សន្តិសុខ​របស់​ជន​ស៊ី​វិល​ត្រូវ​តែ​គោរព ។ យើង​អំពាវនាវ​យ៉ាង​ទទូច​បំផុត​ដល់​គ្រប់​ភាគី​ឱ្យ​ជួយ​សម្រួល​ដល់​ការ​ជម្លៀស​ចេញ​តាម​ផ្លូវអាកាស ឬ​តាម​ផ្លូវ​គោក បណ្តា​អ្នក​នៅ​រស់រាន​មានជីវិត​ដែល​ត្រូវការ​នូវ​ការ​សង្គ្រោះ​បន្ទាន់ ។

កងទ័ពអាកាស​នី​ហ្សេ​រី​យ៉ា​ចាត់​ទុក​ការ​ទម្លាក់​គ្រាប់បែក​នេះ ​ច្រឡំ​ត្រូវ​ចំ​ជំរំ​ជនភៀសខ្លួន កាលពី​ថ្ងៃ​ទី​១៧ មក​រា នៅ​ទីក្រុង RANN ថា ជា​រឿង​គួរ​ឱ្យ​សោកសៅ និង​គួរ​ឱ្យ​សោក​ស្តាយ​​ខ្លាំង​បំផុត ។

អ្នកនាំពាក្យ​កងទ័ពអាកាស​នី​ហ្សេ​រី​យ៉ា លោក AYODELE FAMUYIWA ថ្លែង​ថា កងទ័ពអាកាស​សម្តែង​ការ​ក្រៀមក្រំ​ចំពោះ​ការ​វាយប្រហារ​ច្រឡំ​របស់​កង​យន្តហោះ​ប្រដេញ​របស់​ខ្លួន​នៅ​ទីក្រុង RANN តំបន់ KALA BELGE រដ្ឋ​ប័​រ​ណូ ដែល​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ជន​ស្លូតត្រង់​យ៉ាងច្រើន ។

ម្យ៉ាងវិញទៀត អាជ្ញាធរ​រដ្ឋ​ប័​រ​ណូ​ បាន​បញ្ជា​ដល់​គ្រប់​មន្ទីរពេទ្យ និង​គ្រប់​ភ្នាក់ងារ​សុខាភិបាល​ឱ្យ​ទទួល​ជួយ​ការ​សង្គ្រោះ​បន្ទាន់​ដល់​បណ្តា​អ្នក​របួស ព្រោះ​ការ​វាយប្រហារ​តាម​អាកាស​នេះ ៕