ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង​ជិត​១១​ថ្ងៃ​ត្រង់នេះ តុលាការ​ទទួល​ពាក្យបណ្តឹង​លោក គី តិច ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា មេធាវី​ការពារ​ក្តី​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន

រាជធានី​ភ្នំពេញ ៖​ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា មេធាវី​ការពារ​ក្តី​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន គឺ​លោក គី តិច បាន​យកពាក្យ​បណ្តឹង​ទៅ​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ត្រូវ​បាន​មន្ត្រី​តុលាការ​ទទួលយក​ជា​ផ្លូវការ​ហើយ នៅ​វេលា​ម៉ោង​១០​និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ មក​រា ២០១៧ ។

លោក គី តិច បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង​លោក សម រ​ង្ស៊ី ទារជំងឺចិត្ត​ចំនួន​១​លាន​ដុល្លារ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ពាក់​ព័​ន្ឋ​នឹង​ការ​ដែល​លោក សម រ​ង្ស៊ី បាន​ថ្លែង​ចោទ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ពី​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ទី​១៤ មក​រា ថា បាន​សូក​លុយ​កញ្ញា ធី សុវណ្ណ​ថា ចំនួន​១​លាន​ដុល្លារ ៕