ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​កូរ៉េ ១៥ រូប ត្រូវ​បាន​បោះ​ឆ្នោត​ជាប់​ជា «​ស្រី​ស្រស់​ស្អាត​បំផុត​» ក្នុង​ឆ្នាំ​២០២២

1 ឆ្នាំ មុន

តារាភាពយន្ត​កូរ៉េ និង​ក្រុម​ចម្រៀង K-pop កំពុង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​នៅ​ជុំវិញ​ពិភពលោក ជា​ពិសេស​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​នៅ​កម្ពុជា ក៏​មាន​ច្រើន​សន្ធឹក​ដែរ​។ ក្រៅពី​មាន​សមត្ថភាព​ខ្ពស់ និង​ទេព​កោសល្យ​ក្នុង​ការ​សម្តែង ព្រមទាំង​

កូរ៉េ ៖ តារាភាពយន្ត​កូរ៉េ និង​ក្រុម​ចម្រៀង K-pop កំពុង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​នៅ​ជុំវិញ​ពិភពលោក ជា​ពិសេស​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​នៅ​កម្ពុជា ក៏​មាន​ច្រើន​សន្ធឹក​ដែរ​។ ក្រៅពី​មាន​សមត្ថភាព​ខ្ពស់ និង​ទេព​កោសល្យ​ក្នុង​ការ​សម្តែង ព្រមទាំង​ការ​បកស្រាយ​ច្រៀង​នោះ តារា​កូរ៉េ​ខាងត្បូង គឺ​មាន​រូប​សម្រស់​ទាក់ទាញ​ចិត្តខ្លាំង​ណាស់​។

តាម​រយៈ​ការ​ស្ទង់​មតិ​មួយ​ទាក់ទង​នឹង​តារា K-Pop ដោយ​ការ​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​បោះ​ឆ្នោត​លើ​ប្រធានបទ​ផ្សេង​ៗ​គ្នា​លើ​សមត្ថភាព និង​រូប​សម្រស់​របស់​តារា​ស្រី​កូរ៉េ​នោះ អ្នកគាំទ្រ​បាន​បោះ​ឆ្នោត​ឱ្យ​អ្នក​ណា​ដែល​ពួក​គេ​ជឿ​ថា ជាតា​រា​កូរ៉េ​ដែល​ស្អាត​ជាងគេ​នា​ពេល​បច្ចុប្បន្ន​នេះ​។

ជាមួយនឹង​ការ​បោះ​ឆ្នោត​សរុប​ជាង​មួយ​លាន​នាក់ ដែល​រៀបចំ​ឡើង​ដោយ​គេហទំព័រ KingChoice ទៅ​លើ​រូប​សម្រស់​តារា​ស្រី​ចំនួន​៣០​នាក់ ជា​លទ្ធផល​គឺ​បាន​រក​ឃើញ​ថា មាន​តារា​ស្រី​កូរ៉េ​ចំនួន ១៥ រូប ដែល​ទទួល​បាន​សម្លេង​ឆ្នោត​ពី​អ្នកគាំទ្រ​ជាប់​ជា​ស្រី​ស្អាត​បំផុត​ប្រចាំឆ្នាំ​២០២២​។ ដែល​តាម​រយៈ​ការ​បោះ​ឆ្នោត​នេះ គឺ​គេ​គិត​ទៅ​លើ​ចំនួន​សន្លឹក​ឆ្នោត​ដែល​ម្នាក់​ៗ​ទទួល​បាន​។ សម្រាប់​តារា​ស្រី​កូរ៉េ​ដែល​ជាប់​ជា «​ស្រី​ស្អាត​បំផុត​ប្រចាំឆ្នាំ​២០២២» ទាំង​១៥​ដួង គឺ​មាន ៖

លេខ​១៥ នាង Shin Min Ah ៖ ស្រី​ស្អាត Shin Min Ah ជាតា​រា​ស្រី​កូរ៉េ​ដែល​បាន​សម្តែង​រឿង​ល្បី​ជា​ច្រើន ហើយ​រឿង​ភាគ​ថ្មី​ៗ​បំផុត គឺ​រឿង Hometown Cha-Cha-Cha ដែល​ទស្សនិកជន​ខ្មែរ​បាន​តាមដាន​យ៉ាង​ជក់ចិត្ត​នោះ គឺ​នាង​បាន​ទទួល​សម្លេង​ឆ្នោត​ចំនួន 8,427 (​ឬ 0.6% នៃ​ចំនួន​ឆ្នោត​សរុប​) នៅ​ក្នុង​ការ​ស្ទង់​មតិ​។

លេខ​១៤ គឺ​ស្រី​ស្រស់ Han Hyo Joo ៖ Han Hyo Joo ដែល​បាន​សម្តែង​រឿង​ភាគ​ថ្មី​ៗ​បំផុត គឺ Happiness (2021) បាន​ទទួល​សម្លេង​ឆ្នោត​ចំនួន 8,744 (​ឬ 0.7% នៃ​ចំនួន​សរុប​) នៅ​ក្នុង​ការ​ស្ទង់​មតិ​។

លេខ​១៣ កញ្ញា Park Min Young ៖ តារា​ស្រី Park Min Young ជាតា​រា​ស្រី​ដែល​មាន​ស្នាមញញឹម​ស្រស់ និង​មាន​ទេព​កោសល្យ​ខ្ពស់​។ នាង​ល្បីឈ្មោះ​ខ្លាំង​នៅ​ក្នុង​រឿង ‘What’s wrong with Secretary Kim​?​។ រឿង​ដែល​នាង​សម្តែង​ថ្មី​ៗ​បំផុត​ចុង​ក្រោយ គឺ​រឿង​សេ្ន​ហា​មនោសញ្ចេតនា​ដែល​មាន​ចំណងជើង​ថា Forecasting Love and Weather (2022) បាន​ទទួល​សម្លេង​ឆ្នោត​ចំនួន 16,485 (​ឬ 1.3% នៃ​ចំនួន​សរុប) នៅ​ក្នុង​ការ​ស្ទង់​មតិ​! ។

លេខ​១២ គឺ​តារា​ស្រី Kim Ji Won ៖ ស្រី​ស្រស់ Kim Ji Won ដែល​បាន​សម្តែង​រឿង​ភាគ​ថ្មី​ៗ​បំផុត គឺ Arthdal Chronicles (2019) បាន​ទទួល​សម្លេង​ឆ្នោត 23,448 (​ឬ 1.8% នៃ​ចំនួន​សរុប​) នៅ​ក្នុង​ការ​ស្ទង់​មតិ​! ។

លេខ​១១ គឺ​នាង IU ៖ IU ដែល​បាន​សម្តែង​រឿង​ភាគ​ថ្មី​ៗ​បំផុត គឺ Hotel Del Luna (2019) បាន​ទទួល 26,758 votes (​ឬ 2.0% នៃ​ចំនួន​សរុប​) នៅ​ក្នុង​ការ​ស្ទង់​មតិ​! ។

លេខ​១០ គឺ​តារា​ស្រី Kim Yoo Jung ៖ Kim Yoo Jung ដែល​បាន​សម្តែង​រឿង​ភាគ​ថ្មី​ៗ​បំផុត គឺ Lovers of the Red Sky (2021) បាន​ទទួល​សម្លេង​ឆ្នោត 31,424 (​ឬ 2.4% នៃ​ចំនួន​សរុប​) ក្នុង​ការ​ស្ទង់​មតិ​! ។

លេខ​រៀង​ទី​៩ គឺ​ស្រី​ស្រស់ Han So Hee ៖ Han So Hee ដែល​បាន​សម្តែង​រឿង​ភាគ​ថ្មី​ៗ​បំផុត​គឺ Nevertheless (2021) ដែល​ជា​ភាពយន្ត​កូរ៉េ បែប​មនោ​ស​ញ្ចេ​នា​ផ្អែម​ល្អែ​ម និង​មាន​ឈុត​ឆាក​ថើប​ដ៏​រោលរាល​ជាមួយ​តួ​ប្រុស​។ នាង Han So Hee បាន​ទទួល​សម្លេង​ឆ្នោត 39,627 (​ឬ 3.0% នៃ​ចំនួន​សរុប​) ក្នុង​ការ​ស្ទង់​មតិ​។

លេខ​រៀង​ទី​៨ ប្រាក​ណាស់ គឺ​តារា​សម្តែង​ស្រី Song Hye Kyo ៖ នាង Song Hye Kyo ដែល​ទស្សនិកជន​ខ្មែរ​បាន​ស្គាល់​ច្បាស់​ជា​តួឯក​ស្រី​ក្នុង​រឿង​កូរ៉េ​ដ៏​ល្បី «​ម្ចាស់​ព្រះអាទិត្យ​»​។ សម្រាប់​ការ​សម្តែង​ក្នុង​រឿង​ភាគ​ថ្មី​ៗ​បំផុត​គឺ​នាង គឺ​រឿង «Now, We Are Breaking Up» ដែល​ទើប​បញ្ចប់​ការ​ចាក់​បញ្ចាំង​ថ្មី​នេះ ។ នាង​បាន​ទទួល​សម្លេង​ឆ្នោត​ចំនួន 53,149 (​ឬ 4.0% នៃ​ចំនួន​សរុប​) នៅ​ក្នុង​ការ​ស្ទង់​មតិ​! ។

លេខ​ទី​៧ គឺ​នាង Son Ye Jin ៖ តារា​ស្រី​នាង Son Ye Jin ជាតា​រា​ស្រី​កូរ៉េ ដែល​ក្តោប​បានការ​សម្តែង​រឿង​ល្បី​ជា​ច្រើន​។ ការ​សម្តែង​រឿង​ភាគ​ថ្មី​ៗ​បំផុត​គឺ​រឿង «Thirty-Nine (2022)» ដែល​និយាយ​អំពី​មិត្ត​នារី ៣ រូប​មាន​អាយុ ៣៩​ឆ្នាំ ដែល​មាន​ទំនាក់ទំនង​ស្នេហា​ផ្អែម​ល្អែ​ម​ជាមួយ​បុរស​ដែល​មាន​វ័យក្មេង​ជាង​ខ្លួន​។ តាម​រយៈ​ការ​បោះ​ឆ្នោត នាង​បាន​ទទួល​សម្លេង​ឆ្នោត​ចំនួន 60,486 (​ឬ 4.6% នៃ​ចំនួន​សរុប​) ក្នុង​ការ​ស្ទង់​មតិ​!​។

លេខ​ទី​៦ គឺ​ស្រី​ស្អាត Bae Suzy ៖ នាង Bae Suzy ជាតា​រា​ស្រី​កូរ៉េ​វ័យក្មេង ដែល​បាន​សម្តែង​រឿង​ជា​ច្រើន​។ សម្រាប់​ការ​សម្តែង​ភាគ​ថ្មី​ៗ​បំផុត​របស់​នាង គឺ​រឿង Start-Up (2020)​។ តាម​រយៈ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ស្រី​ស្អាត​បំផុត​នៅ​កូរ៉េ​ឆ្នាំ​២០២២ នាង​បាន​ទទួល​សម្លេង​ឆ្នោត​ចំនួន 61,639 (​ឬ 4.7% នៃ​ចំនួន​សរុប​) នៅ​ក្នុង​ការ​ស្ទង់​មតិ​!​។

លេខ​ទី​៥ គឺ​នាង Kim Go Eun ៖ ស្រី​ស្រស់​រូប​នេះ គឺ​នាង Kim Go Eun កំពុង​ទទួល​បានការ​ពេញ​និយម​ខ្លាំង​បំផុត​សម្រាប់​វិស័យ​ភាពយន្ត​កូរ៉េ​។ រឿង​ដែល​នាង​សម្តែង​រឿង​ភាគ​ថ្មី​ៗ​បំផុត គឺ​រឿង Yumi’s Cells (2021)​។ នាង​បាន​ទទួល​សម្លេង​ឆ្នោត​ចំនួន 109,674 votes (​ឬ 8.3% នៃ​ចំនួន​សរុប​) នៅ​ក្នុង​ការ​ស្ទង់​មតិ​!​។

លេខ​ទី​៤ នាង Lee Se Young ៖ តារា​សម្តែង​ស្រី​កូរ៉េ នាង Lee Se Young ក៏​ទទួល​បាន​សម្លេង​ឆ្នោត​យ៉ាងច្រើន​គឺ​ចំនួន 141,811 សម្លេង (​ឬ 10.8% នៃ​ចំនួន​សរុប​) នៅ​ក្នុង​ការ​ស្ទង់​មតិ​។ រឿង​ដែល​នាង​សម្តែង​រឿង​ភាគ​ថ្មី​ៗ​បំផុត​របស់​នាង គឺ​មាន​ចំណងជើង​ថា «The Red Sleeve (2021)​។

លេខ​ទី​៣ គឺ​តារា​សម្តែង​ស្រី​នាង Seo Yea Ji ៖ ស្រី​ស្អាត​វ័យក្មេង​នាង Seo Yea Ji ទទួល​បាន​សម្លេង​ឆ្នោត​យ៉ាង​ក្រាស់ក្រែល ជា​ស្រី​ស្អាត​បំផុត លំដាប់​ទី​៣ នៅ​កូរ៉េ ដែល​តាម​សម្លេង​ឆ្នោត​នាង​ទទួល​បាន​ពី​ការ​ស្ទង់​មតិ គឺ​មាន​ចំនួន 153,958 សម្លេង​ឆ្នោត (​ឬ 11.7% នៃ​ចំនួន​សរុប​)​។ រឿង​ភាគ​ថ្មី​ៗ​បំផុត​ដែល​នាង​សម្តែង គឺ It’s Okay to Not Be Okay (2020)​។

លេខ​ទី​២ គឺ​តារា​សម្តែង​ស្រី នាង Kim So Hyun ៖ មិន​ត្រឹម​ពូកែ​សម្តែង​នោះ​ទេ នាង Kim So Hyun ក៏​ជា​ស្រី​ស្អាត​មួយ​រូប​នៅ​ក្នុង​វិស័យ​ភាពយន្ត​កូរ៉េ​។ តាម​រយៈ​ការ​បោះ​ឆ្នោត នាង​ត្រូវ​បាន​ជាប់​ជា​ស្រី​ស្អាត​បំផុត​លំដាប់​លេខ ២ ប្រចាំឆ្នាំ​២០២២ នៅ​កូរ៉េ​។ នាង​ទទួល​បាន​ទទួល​សម្លេង​ឆ្នោត​ចំនួន 175,532 (​ឬ 13.3% នៃ​ចំនួន​សរុប​) ក្នុង​ការ​ស្ទង់​មតិ​។ រឿង​ភាគ​ថ្មី​ៗ​បំផុត​ដែល​នាង​សម្តែង​ជា​តួឯក គឺ​រឿង River Where the Moon Rises (2021)​។

សម្រាប់​ស្រី​ស្អាត​បំផុត​ជាប់​ចំណាត់ថ្នាក់​លេខ​១ គឺ​នាង Kim Jisoo ៖ តារា​ស្រី​នាង Kim Jisoo ជាតា​រា​ស្រី​ជំនាន់​ថ្មី ដែល​ពោរពេញ​ដោយ​សមត្ថភាព ចំណែក​រូប​សម្រស់​គឺ​ពិតជា​ស្អាត​ពិតមែន រហូត​នាង​ទទួល​បាន​សម្លេង​បោះ​ឆ្នោត​ពី​អ្នកគាំទ្រ​បាន​ចំនួន 368,473 សម្លេង (​ឬ 28.0% នៃ​ចំនួន​សរុប​) នៅ​ក្នុង​ការ​ស្ទង់​មតិ ដែល​នាំ​ឱ្យ​នាង​ជាប់​ចំណាត់ថ្នាក់​លេខ ១ ជា​ស្រី​ស្អាត​បំផុត​សម្រាប់​ឆ្នាំ​២០២២​នៅ​កូរ៉េ​។ រឿង​ភាគ​ថ្មី​ៗ​បំផុត​ដែល​នាង​សម្តែង​ជា​តួអង្គ​ឯក គឺ​រឿង Snowdrop (2021-2022) ដែល​រឿង​នេះ កំពុង​ទទួល​បានការ​គាំទ្រ​ពី​អ្នក​ទស្សនា​នៅ​កូរ៉េ និង​ទូ​ទាំង​ពិភពលោក​ផង​ដែរ​។

ក្រោយ​ពី​បាន​ស្គាល់​តារា​ស្រី​ស្អាត​ខ្លាំង​បំផុត​ទាំង​១៥​ដួង​រួច​ហើយ តើ​ប្រិ​យ​មិត្ត​ស្រលាញ់​គាំទ្រ​រូប​ណា​ដែរ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ