ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតតាចេក! ជីវភាពកំពុងតែយ៉ាប់ មក​ជួប​ទុក្ខធំទាំងទ្វេរ​ទៀត​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ កាល​ថ្មី​ៗ​​នេះ តារា​កំប្លែង​នាយ​ចេក ​បាន​ធ្វើ​ឱ្យ​គេ​ភ្ញាក់ផ្អើល​​ជាមួយនឹង​ការ​បង្ហាញ​ក្តី​អាណិតអាសូរ​ខ្លាំង​ ក្រោយ​ពី​ទទួល​ដំណឹង​ថា​ ម្តាយក្មេក​និង​ភរិយា​ ចូល​ពេទ្យ​សង្គ្រោះ​បន្ទាន់​ ដែល​​​បាន​​ក្លាយជា​បន្ទុក​កាន់តែ​​ធ្ងន់ ព្រោះតែ​ជីវភាព​កំពុង​តែ​យ៉ាប់យ៉ឺនផង ​​បែរជា​ត្រូវ​ជួបនឹង​បញ្ហា​ប្រឈម​មុខ​ធ្ងន់ធ្ងរ​បែបនេះ​ទៀត ។

រាជធានី​ភ្នំពេញ​ ៖ កាល​ថ្មី​ៗ​​នេះ តារា​កំប្លែង​នាយ​ចេក ​បាន​ធ្វើ​ឱ្យ​គេ​ភ្ញាក់ផ្អើល​​ជាមួយនឹង​ការ​បង្ហាញ​ក្តី​អាណិតអាសូរ​ខ្លាំង​ ក្រោយ​ពី​ទទួល​ដំណឹង​ថា​ ម្តាយក្មេក​និង​ភរិយា​ចូល​ពេទ្យ​សង្គ្រោះ​បន្ទាន់​ ដែល​​​បាន​​ក្លាយជា​បន្ទុក​កាន់តែ​​ធ្ងន់ ព្រោះតែ​ជីវភាព​កំពុង​តែ​យ៉ាប់ យ៉ឺនផង ​​បែរជា​ត្រូវ​ជួបនឹង​បញ្ហា​ប្រឈម​មុខ​ធ្ងន់ធ្ងរ​បែបនេះ​ទៀត ។

តារា​កំប្លែង​ប្រចាំ​ក្រុម​​នាយ​កុយ ​​នាយ​ចេក បាន​​ឱ្យ​ដឹង​​ថា ប្រពន្ធ​របស់​លោក ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យជម្នះ ក្រុង​តា​ខ្មៅ​​ភ្លាម​ៗ ព្រោះតែ​ជំងឺ​ពោះវៀន​ដុះ​ខ្នែង ធ្វើទុក្ខ​ខ្លាំង ​កាលពី​ថ្ងៃ​ទី​១៦ ​មករា ។ គាត់​​​បន្ត​​ថា អ្វី​ដែល​កាន់តែ​ធ្វើ​ឱ្យ​​លោក​ពិបាក​ចិត្ត​កាន់តែ​ខ្លាំង​ជាង​នេះ​ គឺ​មួយ​ម៉ោង​ក្រោយ ក៏ត្រូវ​​ម្តាយក្មេក​​​បាន​ឈឺ​បន្ត​ទៀត ត្រូវ​ប​ញ្ចូ​ន​មក​កាន់​មន្ទីរពេទ្យ​ខាងលើ ដោយ​គាត់​មាន​ជំងឺ​បេះដូង​រីក លើសឈាម​។

តារា​កំប្លែង​រាង​ស្វិត​រូប​នេះ​បញ្ជាក់​ដែរ​ថា តាម​ស្ថានភាព​ជំងឺ​ពួកគាត់ ត្រូវ​បញ្ជូន​​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ដោយ​បញ្ហា​មិន​មាន​ថវិកា​​គ្រប់គ្រាន់ ​ទើប​លោក​មិន​អាច​បញ្ជូន​ទៅ​បាន ​បាន​​ត្រឹម​មន្ទីរពេទ្យ​ក្រុង​តា​ខ្មៅ​ ​។

លោក​និយាយទៀត​​ថា មិន​មាន​លទ្ធ​ភាព​គ្រប់គ្រាន់​ និង​បង្គ្រប់​ថ្លៃ​ចំណាយ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ផង​ ទៅ​មាន​លទ្ធភាព​ឯណា​ទៅ​បង់​ថ្លៃ​ពេទ្យ​នៅ​ភ្នំពេញ​​នោះ​។ ​​ពេល​​នេះ​ ស្ថានភាព​ជំងឺ​ម្តាយក្មេក និង​ភរិយា ​នៅ​មិន​ទាន់​ល្អ​ប្រសើរ​ខ្លាំង​​នៅឡើយ ព្រោះតែ​ក្រុម​គ្រូ​ពេទ្យ​ត្រូវ​បន្ត​ពិនិត្យ​តាមដាន​បន្ត​ទៀត ​ដើម្បី​វិ​និ​ច្ឆ័យ​ថា​ នឹង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​ពេទ្យ​​ណា​។

ទោះបី​ជា​យ៉ាងណា​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧​​ មករា​ នេះ​​ដែរ គេ​​ឃើញ​វត្តមាន​តារា​​សម្តែង និង​ពិធីករលោក​អ៊ឹម ជីវ៉ា បាន​ធ្វើ​ដំណើរ​ទៅ​ដល់​មន្ទីរពេទ្យ​ផ្ទាល់​ ដើម្បី​សាកសួរ​រ​សុខ​ទុក្ខ​ និង​នាំ​យក​នូវ​ថវិកា សម្ភារ​មួយ​ចំនួន​​ជួន​ដល់​តារា​កំប្លែង​នាយ​​ចេក​។

លោក​​បញ្ជាក់​ដែរ​ថា ការ​ចុះ​សួរសុខទុក្ខ​នេះ​ លោក​មាន​ថវិកា​ផ្ទាល់ខ្លួន​មួយ​ចំនួន និង​នាំ​យក​ថវិកា​១០០​ដុល្លារ​​អា​មេ​រិ​ក រប​ស់លោក ចាន់ គត្តិ​ខុ​ម និង​លោកស្រី ជា​រី ប៉ុណ្ណា ប្រគល់​ជូន​តារា​កំប្លែង​ជើង​ចាស់​​រូប​នេះ​ផង​​ដែរ ​៕