ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អកុសល​ណាស់ ! បងប្អូន​បង្កើត​៣​នាក់​ពេល​ទៅ​ងូតទឹក​ស្រះ

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ បងប្អូន​បង្កើត​៣​នាក់ ខណៈ​នាំ​គ្នា​ទៅ​ងូតទឹក បោក​ភួយ និង​បោក​សម្លៀក​បំពាក់ នៅ​ស្រះ​ទឹក​មួយ​កន្លែង​ក្នុងភូមិ​ឆ្វាំ​ង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ស្រាប់តែ​ …

ខេត្តស្ទឹងត្រែង ៖ បងប្អូន​បង្កើត​៣​នាក់ ខណៈ​នាំ​គ្នា​ទៅ​ងូតទឹក បោក​ភួយ និង​បោក​សម្លៀក​បំពាក់ នៅ​ស្រះ​ទឹក​មួយ​កន្លែង​ក្នុងភូមិ​ឆ្វាំ​ង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ស្រាប់តែ​រអិល​ជើង​ធ្លាក់​ចូល​កន្លែង​ទឹក​ជ្រៅ​បណ្ដាល​ឲ្យ​លង់​ស្លាប់​២​នាក់​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៧ ។

បងស្រី​ច្បង បាន​រៀបរាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នាង​បាន​នាំ​ប្អូន​ៗ២​នាក់​(​ទាំងអស់​៣​នាក់​)​ទៅ​មុជទឹក បោក​ភួយ និង​បោក​សម្លៀក​បំពាក់ នៅ​ចំណុច​ស្រះ​ទឹក​ក្នុងភូមិ លុះដល់​ស្រះ​ទឹក ប្អូនប្រុស​បាន​ចុះ​ទៅ​ដងទឹក​ស្រាប់តែ​រអិល​ជើង​ធ្លាក់​ចូល​ទៅ​កន្លែង​ទឹកជ្រោះ​បណ្ដាល​ឲ្យ​លង់ទឹក ហើយ​ប្អូនស្រី​បន្ទាប់​ក៏​ចុះ​ទៅ​ជួយ ស្រាប់តែ​លង់​ម្នាក់​ទៀត ភ្លាម​ៗ​នោះ​នាង​ក៏​ចុះ​ទៅ​ជួយ​ដែរ តែ​ដោយ​ជួយ​មិន​បាន ក៏​ឡើង​មក​វិញ​ស្រែកហៅ​អ្នក​ក្បែរ​ខាង​ឲ្យ​ជួយ​សង្គ្រោះ តែ​ជា​អកុសល​ពួក​គេ​បាន​ឈ្លក់ទឹក​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​ក្រោយ​ពេល​ស្រង់​ឡើង​លើគោក ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំអាង បាន​ឲ្យ​ដឹង​ថា ក្មេង​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ខុន សុ​ខណាន ភេទ​ប្រុស អាយុ​១៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ខុន ចាន់​ឌី ភេទ​ស្រី អាយ​១៨​ឆ្នាំ ពួក​គេ​ស្លាប់​ក្រោយ​ស្រង់​មក​លើគោក ។ ចំណែក​បងស្រី​ច្បង​ឈ្មោះ ខុន ចិន្តា អាយុ​២២​ឆ្នាំ ពួក​គេ​មានស្រុក​កំណើត​នៅ​ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ មក​ស្នាក់​នៅ​ជាមួយ​ឪពុក​ម្តាយ​ប្រកប​របរ​ស៊ីឈ្នួល​ដក​ដំឡូង​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សមត្ថកិច្ច​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​-​ឃុំ​ខាងលើ ៕