ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ជាង​២០​នាក់ក្នុង​ចំណោម​ជាង​១០០​គ្រួសារ​លើកគ្នា​សុំ​កិច្ច​អន្តរាគមន៍

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពេល​ទទួល​បាន​ដីកា​របស់​លោក គឹ​ម ម៉េ​ង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ប៉ៃលិន ប្រជាពលរដ្ឋ​ជាង​២០​នាក់ ក្នុង​ចំណោម​ជាង​១០០​គ្រួសារ​ រស់នៅ​ចំណុច​សំបុកចាប ក្នុងភូមិ​ផ្សារ​ព្រំ…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពេល​ទទួល​បាន​ដីកា​របស់​លោក គឹ​ម ម៉េ​ង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ប៉ៃលិន ប្រជាពលរដ្ឋ​ជាង​២០​នាក់ ក្នុង​ចំណោម​ជាង​១០០​គ្រួសារ​ រស់នៅ​ចំណុច​សំបុកចាប ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​លើកគ្នា​ទៅ​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន​ ។

ហេតុការណ៍​ប្រជាពលរដ្ឋ​លើកគ្នា​តវ៉ា​សុំ​កិច្ច​អន្តរាគមន៍​ពី​អភិបាលខេត្ត​ប៉ៃលិន​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២២ ស្ថិត​នៅ​មុខ​សាលាខេត្ត​ប៉ៃលិន​។
ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ទី​១- ឈ្មោះ នូ ខេ​ម​រ៉ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជាតិខ្មែរ ទី​២- ឈ្មោះ ច​ន កូ​លាប ភេទ​ស្រី ទី​៣- ឈ្មោះ ហ៊ុន សីហា ភេទ​ប្រុស ទី​៤- ឈ្មោះ ស ចេក ភេទ​ប្រុស​បាន​រៀបរាប់​ឱ្យ​ដឹង​ដូច​ៗ​គ្នា​ថា ៖ ក្រោយ​ពី​បានឃើញ​ដីកា ដែល​គេ​យក​ទៅ​ប្រគល់​ជូន​ពួក​គាត់​ដល់​មុខ​ផ្ទះ ធ្វើ​ឱ្យ​ម្នាក់​ៗ ស្រឡាំងកាំង មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​សុវត្ថិភាព ដោយ​សរសេរ​ថា ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដែល​ប្រកាស​ឲ្យ ប្រើ​តាម​ព្រះរាជ​ក្រិ​ត្យ​លេខ ន​ស​/​រក០២៤ ចុះ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០០៧ ជា​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៧៥ ចុះ​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៦ របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​ ។

លិខិតបញ្ជាក់​ថា ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ ១៤៦ ព​,​ស​/២០ ចុះ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដែល​សម្រេច​ចោទប្រកាន់​លើ​ពួក​គាត់ និង​បក្សពួក​២៤​នាក់​ពី​បទ ហិង្សា​ទៅ​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត ប្រព្រឹត្ត​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាលពី​អំឡុង​ឆ្នាំ​២០១០ រហូត​មក​ដល់​អំឡុង​ឆ្នាំ​២០១៦ បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២៥៣ នៃ​ច្បាប់​ភូមិបាល ​។ ក្នុង​ដី​កា​ក៏​​បង្គាប់​មក ​ឈ្មោះ កែ សុវណ្ណ ភេទ​ប្រុស មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់
ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ឲ្យ​ចូល​ទៅ​កាន់​សាលាដំបូង​ខេត្ត​ប៉ៃលិន​នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង ០៩​និង​៣០​នាទី​ព្រឹក នៅ​បន្ទប់​ស៊ើបសួរ “​ក​”​ ។

ដើម្បី​សួរ​យក​ចម្លើយ​ពី​ដំណើររឿងពាក់ព័ន្ធ​នឹង​សំណុំរឿង​ខាងលើ សាមីខ្លួន​ត្រូវ​យក​ឯកសារ​ដែល​ពាក់ព័ន្ធ​ទៅ​ជាមួយ​ផង​ប្រសិនបើ​មាន​ ។ ក្នុង​ករណី​រឹងទទឹង​មិន​ចូលខ្លួន​តាម​ការ​កំណត់​ខាងលើ​នេះ​ទេ ឬ​រត់គេច​ខ្លួន ខាង​តុលាការ​នឹង​ចេញ​ដីកាបង្គាប់​ឲ្យ​នាំ​ខ្លួន​តែ​ម្តង​ ។ ពួក​គាត់​បញ្ជាក់​ថា ប្រជា ពលរដ្ឋ​រស់នៅ​អាស្រ័យ​ផល លើ​ដី​ក្នុងភូមិ​ខាងលើ​នេះ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ដោយ​អាជ្ញាធរ​មូលដ្ឋាន​តែងតែ​សន្យា​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់ នៅ​មុន​ពេល​បោះ​ឆ្នោត​ឃុំ​/​សង្កាត់ តែ​មិន​ទទួល​បាន​ផល​នោះ​ទេ លុះ​រហូត​មក​ដល់​ពេល​នេះ ស្រាប់តែ​ទទួល​បាន​ដីកា​កោះហៅ​ឱ្យ​ចូល ខ្លួន ដែល​ធ្វើ​ឱ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​យ៉ាង​ខ្លាំង ជា​ពិសេស​ដេក​មិន​លក់ បក់​មិន​ល្ហើយ​ឡើយ​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ ឯកឧត្តម ឃ្លោក នួ​យ អភិបាលរង​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​រដ្ឋបាល​ខេត្ត ចេញ​មក​សម្របសម្រួល ដោយ​ស្រង់​យកឈ្មោះ​របស់​ពួក​គាត់​ខាងលើ​ទៅ​ជូន​លោក​ជំទាវ​អភិបាលខេត្ត ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ