ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់រឿង​ក្តី​លែងលះ​រួចរាល់​រវាង​តារា​សម្តែងអា​មេ​រិ​ក​លោក​ច​ន​នី ដេ​ប និង​នាង​អាំ​ប៊ើ ហ៊ើ​ដ

7 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា រឿង​ក្តី​លែងលះ​របស់​លោក Johnny Depp អាយុ​៥៣​ឆ្នាំ និង​នាង Amber Heard អាយុ​៣០​ឆ្នាំ ជា​ប្តី​ប្រពន្ធ​តារា​សម្តែង​បាន​ចប់​សព្វគ្រប់​ហើយ បន្ទាប់​ពី​មាន​ភាព​ខ្ទរខ្ទារ​នា​ពេល​កន្លង​មក ។

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា រឿង​ក្តី​លែងលះ​របស់​លោក Johnny Depp អាយុ​៥៣​ឆ្នាំ និង​នាង Amber Heard អាយុ​៣០​ឆ្នាំ ជា​ប្តី​ប្រពន្ធ​តារា​សម្តែង​បាន​ចប់​សព្វគ្រប់​ហើយ បន្ទាប់​ពី​មាន​ភាព​ខ្ទរខ្ទារ​នា​ពេល​កន្លង​មក ។

ក្នុង​ឯកសារ​បណ្តឹង​នៅ​តុលាការ​ឡូ​ស​អេ​ន​ចឺ​ឡេ​ស បាន​បង្ហាញ​ការ​បែងចែក​ទ្រព្យសម្បត្តិ​និង​កិច្ចព្រមព្រៀង​របស់​លោក Depp ចេញ​ប្រាក់​ចិញ្ចឹម​កូន​ដល់​នាង Heard ចំនួន​៧​លាន​ដុល្លារ តែ​ប្រាក់​នោះ​នាង Amber Heard ថា​នឹង​បរិច្ចាគ​ដល់​សប្បុរសធម៌ ។ នាង Heard បាន​ប្តឹង​លែងលះ​កាលពី​ខែឧសភា ឆ្នាំ​២០១៦ ក្រោយ​ពី​ពួក​គេ​រៀប​ការ​បាន​១៥​ខែ ។ ប៉ុន្មាន​ថ្ងៃ​កន្លង​មក តុលាការ​បាន​អនុម័ត​ចេញ​បម្រាម Depp​ចូល​ជិត និង​ហាម​ទាក់ទង​នាង​Amber Heard ជា​បណ្តោះអាសន្ន​តាម​ការ​ស្នើ​សុំ​របស់​នាង ។ នៅ​ក្នុង​ឯកសារ​របស់​អ្នក​ទាំង​២ បញ្ជាក់​ថា លោក Depp នៅ​មាន​សិទ្ធិ​គ្រប់គ្រង​អចលនទ្រព្យ​ទាំងអស់​តែ​ម្នាក់ឯង រួម​ទាំង​សំណង់​ជា​ច្រើន​កន្លែង​នៅ​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​, ប៉ា​រី​ស និង​កោះ​ផ្ទាល់ខ្លួន​នៅ​បា​ហា​ម៉ាស់​។ ក្រៅពី​នេះ​មាន​សិទ្ធិ​កាន់កាប់​យានយន្ត​ចំនួន​៤០​គ្រឿង ដោយ​ក្នុង​នោះ​មាន​ទាំង​អូ​ប៊័រ ជា​ច្រើន​គ្រឿង ។

លោក​Depp ចំណាយ​ប្រាក់​លើ​ការ​ព្រមព្រៀង​រឿង​ក្តី​មក​ដល់​ពេល​នេះ​ចំនួន​២០០.០០០​ដុល្លារ និង​ជា​ភាគី​ចំណាយ​តាម​ផ្លូវច្បាប់ ពាក់ព័ន្ធ​ពី​រឿង​ក្តី​ទាំងអស់​ដែល​នៅ​សល់ ។
ចំណែក​នាង Heard ប្រកាស​ថា នឹង​បែងចែក​ប្រាក់​បញ្ចប់រឿង​ក្តី​ចំនួន​៧​លាន​ដុល្លារ​ចេញ​ជា​២​ផ្នែក គឺ​បរិច្ចាគ​ផ្នែក​សប្បុរសធម៌ ដល់​សហគមន៍​ពលរដ្ឋ​ឯករាជ្យ​អា​មេ​រិ​ក និង​មន្ទីរពេទ្យ​កុមារ​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ៕