ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​បេក្ខជន​៣​រូប​ធ្លាក់​ភ្លាម តែ​គ្រូពេទ្យ​ជាប់ លោក​ម៉ៃ សុគន្ធ ចេញ​មុខ​មក​ដាក់​ចំ​ៗ(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​រាត្រី​យប់​ថ្ងៃអាទិត្យ ទី​១៤ ខែសីហា ឆ្នាំ​២០២២​នេះ នា​ពេល​កន្លង​ទៅ​នេះ កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol រដូវ​កាល​ទី​០៤ បាន​ឈាន​ចូល​មក​ដល់​វគ្គ

រាជធានី​ភ្នំពេញ ៖ កាលពី​រាត្រី​យប់​ថ្ងៃអាទិត្យ ទី​១៤ ខែសីហា ឆ្នាំ​២០២២​នេះ នា​ពេល​កន្លង​ទៅ​នេះ កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol រដូវ​កាល​ទី​០៤ បាន​ឈាន​ចូល​មក​ដល់​វគ្គ Live Show ស​ប្ដា​ហ៍​ទី​០៥​ហើយ ក្រោយ​ពី​មានការ​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​នៅ​បេក្ខជន​ចំនួន​៦​រូប ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ប្រិ​យ​មិត្ត​អ្នកគាំទ្រ ។

ដោយនៅ​ក្នុង​ស​ប្ដា​ហ៍​ទី​០៥​នេះ​ដែរ មាន​បេក្ខជន​ប្រកួតប្រជែង​ទាំងអស់​ចំនួន​០៩​រូប ហើយ​នៅ​រាត្រី​នោះ បេក្ខជន​០៣​រូប​ដែល​ទទួល​បានការ​បោះ​ឆ្នោត​គាំទ្រ​តិច​ជាងគេ​នឹង​ត្រូវ​ធ្លាក់​ចេញពី​កម្មវិធី ។ ក្នុង​ចំណោម​បេក្ខជន​៣​នាក់ ដែល​ត្រូវ​ខ្ទាត​ចេញពី​កម្មវិធី​នោះ​ក៏​មាន​បេក្ខជន​ជើង​ខ្លាំង ផា​ន់ គី​ម​សុង​ផង​ដែរ ដោយ​រាត្រី​នោះ គាត់​បាន​ចាក​ចេញពី​កម្មវិធី ហើយ​មិន​អាច​បន្ត​ទៅ​មុខ​បាន​ទៀត​ទេ ព្រោះ​ទទួល​បាន​សម្លេង​បោះ​ឆ្នោត​តិច​ជាងគេ​។ ចំណែកឯ​លោកគ្រូ​ពេទ្យ ស៊ឹ​ម ចន្ទ​ពន្លឺ នៅ​តែ​អាច​បន្តដំណើរ​ទៅ​មុខ​បាន ព្រោះ​គាត់​ទទួល​បាន​សម្លេង​បោះ​ឆ្នោត​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​។

ក្នុង​នោះ ក្រោយ​ឃើញ​បេក្ខជន​ជើង​ខ្លាំង​០៣​រូប ខ្ទាត​ចេញពី​កម្មវិធី តែ​សម្រាប់​លោកគ្រូ​ពេទ្យ បែរជា​ជាប់ មានអី​ស្រាប់តែ​តារា​កំពូល​ទើស លោក ម៉ៃ សុគន្ធ ក៏​ចេញ​មុខ​មក​ដាក់​ប៉ុន្មាន​ម៉ាត់​ថា «​សូម​បងប្អូន​បោះ​ឆ្នោត មេត្តា​បោះ​ឆ្នោត​មើល​លើ​សមត្ថភាព សំលេង កុំ​បោះ​ទៅ​លើ​រូប​សម្រស់​ណា ហេតុ​អី​គ្រូពេទ្យ​ត្រូវ​បាន​ជាប់​ទៅ​វគ្គ​បន្ត​ទាំង​ដែល​ការ​ច្រៀង​អន់​ខ្លាំង​ជាង​បេក្ខជន​៣​នាក់​ដែល​បាន​ចាកចេញ? សំរាប់​ខ្ញុំ​គ្រូពេទ្យ​វគ្គ​នេះ​ច្រៀង​បទ​បែប​មនោសញ្ចេតនា របៀប​ខ្មែរ គឺ Zero ៖ ១- ច្រៀង​មិន​ច្បាស់​អក្ខរាវិរុទ្ធ​( ច្រៀង​សូរ ហ្សូ​វ បែប​អ្នក​ជិតខាង​) ២- ច្រៀង​មិន​ស្មើ​គ្រាប់​តុង​ភ្លេង ៣- ច្រៀង​ភ្លាត់​ៗ ៤- ច្រៀង​គ្មាន​មនោសញ្ចេតនា ៥- ច្រៀង ដោយ​គ្មាន​ទំនុកចិត្ត ភ្លេង​ទៅ​ដោយ​ភ្លេង ច្រៀង​ទៅ​ដោយ​ច្រៀង មិន​ចូល​គ្នា ៦- គ្មាន​អឺ​ន គ្មាន​ថ្នម ដល់​ពេល​ថ្នម ថ្នម​ពេក ឡើង ភ្លាវ​តុង ៧- ដង្ហើម​ខ្លី​ច្រៀង​អោយ​តែ​បាន​ៗ សូម​បងប្អូន​មេត្តា បោះ​ឆ្នោត រក​អ្នកមាន​សំលេង​ពីរោះ​ប្លែក​មាន​តែ​មួយ មក​កាន់​ពាន​ណា ព្រោះ​ជា​ពាន​លំដាប់ ពិភពលោក កុំអោយ​ខ្មាស់​ប្រទេស​ជិតខាង​យើង​»​។

ក្រោយ​ពេល​បានឃើញ​ដូច្នេះ​ហើយ ក៏​មាន​អ្នក​ចូល​ទៅ​ខ​មិន​ថា «​មិនមែន​ប្រឡង​សំលេង​ទេ គឺ​ប្រឡង​​រូប​សម្រស់​បង​» «​និយាយ​ត្រូវ​ណាស់​បង គាំទ្រ​ពេញ​មួយ​ទំហឹង​ម៉​ង អ្នក​ដែល​ច្រៀង​មាន​ទឹក​ដម និង​មាន​មនោសញ្ចេតនា​ទៅ​ជា​ធ្លាក់ ឯ​អ្នក​ច្រៀង​គ្មាន​ទឹកដម​អី​បន្តិច​សោះ​ទៅ​ជា​ជាប់​វិញ បើ​ម្នាក់​ស្រី​នោះ​វិញ​ចប់​ម៉​ង ច្រៀង​ៗ​ចង់​ផុត​ៗ​ខ្យល់ ចេះ​អោយ​ជាប់​ទៀត អត់​យល់ បើ​ពេទ្យ​អី​គេ​ថា សង្ហារ​​គ្រប់​គ្នា ហើយ​ចេក​ចេក នឹង​ច្រៀង​រក​កន្លែង​ពីរោះ​គ្មាន​ឃើញ​ទេ ស្ដាយ​បេក្ខជន​ទាំង​៣​នាក់​យប់មិញ​ខ្លាំង​ណាស់ មិន​គួរ​ណា​អោយ​គាត់​ធ្លាក់​សោះ សេ​ដ​ម៉​ង​!» «​អ្នក​សម្លេង​ពីរោះ​តែ​សម្រស់​មិនសូវ​ស្អាត​ធ្លាក់ អ្នក​សម្លេង​មិន​ពីរោះ​តែ​បាន​សម្រស់​ស្អាត​ជាប់​ទៅ​វិញ​សុំ​អត់​យល់​» «​អ្នក​ច្រៀង​ពីរោះ​ធ្លាក់​អស់ហើយ សោកស្ដាយ​ណាស់ តែ​គាត់​ច្រៀង​មិនកើត​ជាប់​រហូត​» «​កម្មវិធី​ប្រឡង​រូប​សម្រស់ អាណិត​គ្នា​ដែល​ច្រៀង​ពីរោះ​ណាស់​»​។

ហើយ​ក៏​មាន​អ្នកខ្លះ​ទៀត​ចូល​ទៅ​បញ្ចេញមតិ​ថា «​សម្រាប់​ខ្ញុំ​គិត​ថា គាត់​ច្រៀង​ពីរោះ តើ​អ្នក​មានអី​មក​វាស់​ថា​គាត់​ច្រៀង​អន់​កុំ bully គាត់​អី គាត់​មិន​បាន​ធ្វើ​អ្នក​ទាំងអស់​គ្នា គួរតែ​សរសើរ​គាត់​ទៅ ដែល​គាត់​ប្រឹងប្រែង​ច្រៀង​ល្អ​បាន​ប៉ុណ្ណេះ​ក្នុង​ស​ប្តា​ហ៍​នេះ មិច​ចូល​ចិត្ត​និយាយ​តែ​រឿង​សម្រស់ តាម​ពិត​គាត់​ក៏​មាន​ចំណុច​ល្អ​ដែល​តើ ការ​ច្រៀង​របស់​គាត់​ក្នុង​ស​ប្តា​ហ៍​នេះ គឺ​ល្អ​គួរ​អោយ​តម្លៃ កុំ​វា​.​យ​តម្លៃ​គាត់​តាមតែ​អារម្មណ៍​ស្អប់ ភាព​មិន​ចូល​ចិត្ត​របស់​អ្នក​ទាំងអស់​គ្នា​» «​យើង​ស្ដាប់​មិន​ពីរោះ តែ​គេ​ស្ដាប់​ពីរោះ មនុស្ស​វា​មិន​ដូច​គ្នា​ទេ មិច​ក៏​រិះគន់​ជាន់ពន្លិច​គេ​ចឹ​ង បើ​ឈប់​បាន​ឈប់​ទៅ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ