ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពៅ​ឆ្នាំ​នេះ​ធ្លាក់​ថ្លៃ អ្នក​ដាំ​អំពាវនាវ​សូម​ជួយ​ទិញ​អំពៅ​របស់​ពួក​គាត់

7 ឆ្នាំ មុន

ខេត្ដ​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ប្រកប​របរ​ដាំ​អំពៅស្ករ​នៅ​តាម​ដី​ភូមិ​និង​ខ្លះ​ទៀត​បាន​ជួល​ដី​គេ​មាន​ច្រើន​កន្លែង លុះ​ពេល​ហុច​ផល ពួក​គាត់​បាន​ដឹក​យក​មក​លក់​តម្រៀប​គ្នា​ជា​ជួរ​នៅ​ភូមិ​ពោធិ​ស្រុក ឃុំ​កោង​កាង

ខេត្ដ​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ប្រកប​របរ​ដាំ​អំពៅស្ករ​នៅ​តាម​ដី​ភូមិ​និង​ខ្លះ​ទៀត​បាន​ជួល​ដី​គេ​មាន​ច្រើន​កន្លែង លុះ​ពេល​ហុច​ផល ពួក​គាត់​បាន​ដឹក​យក​មក​លក់​តម្រៀប​គ្នា​ជា​ជួរ​នៅ​ភូមិ​ពោធិ​ស្រុក ឃុំ​កោង​កាង ស្រុក​ពញាក្រែក ហើយ​អ្នកដំណើរ​ពី​គ្រប់​ទិស​ទី​តែង​បាន​ទិញ​ជា​ហូរហែ ។

ស្ត្រី​ឈ្មោះ​អ៊ុំ វី អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​តា​ហៀវ​ក្រោម ឃុំ​កោង​កាង បាន​ប្រាប់​ឲ្យ​ដឹង​ថា     គាត់​មាន​ដី​សម្រាប់​ដាំ​អំពៅ​ក្នុងភូមិ បាន​កាប់​ដឹក​យក​មក​លក់​បាន​ជាង​១​ខែ​មក​ហើយ គឺ​លក់​ទៅ​តាម​ប្រភេទ​អំពៅ​ដែល​មិនសូវ​ល្អ ១​បាច់​តូច​តម្លៃ​១.៥០០​រៀល និង​បាច់​ធំ​ហើយ​ល្អ​លក់​បាន​ពី​៣.០០០​រៀល​ទៅ​៦.០០០​រៀល ។

គាត់​បាន​ប្រាប់​បន្ត​ថា ក្រោយ​កាប់​អំពៅ​អស់​គាត់​បាន​ដើរ​ទិញ​ម៉ៅ​អំពៅ​របស់​អ្នក​ផ្សេង​ទៅ​តាម​ទំហំ​ដី បើ​ចម្ការ​ធំ​តម្លៃ​៦​លាន​រៀល លុះ​ពេល​ដែល​កាប់​មក​លក់​អាច​រក​ប្រាក់​បាន​រហូត​ដល់​ទៅ​៨​លាន​រៀល គឺ​ទទួល​បាន​ផល​ចំណេញ​២​លាន​រៀល ។ គាត់​បន្ត​ថា ការ​ដាំ​អំពៅ​នេះ​ត្រូវការ​ប្រភព​ទឹក​ខ្លាំង ទើប​អំពៅ​ដុះ​លូតលាស់​បាន​ល្អ ។

ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ ន​ល់ ខន  អាយុ​៤១​ឆ្នាំ នៅ​ភូមិ​តា​ហៀវ​លើ ឃុំ​កោង​កាង បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​បាន​ជួល​ដី​គេ​ជិត​កន្លះ​ហិ​កតា​ដែរ​នៅ​ក្នុងភូមិ ហើយ​រាល់ថ្ងៃ​អំពៅ​ត្រូវ​បាន​កាប់ មក​លក់​អស់​ជាង​ពាក់កណ្តាល ហើយ​ទទួល​បាន​កម្រៃ​ជាង​២​លាន​រៀល ។ សម្រាប់​ចម្ការ​អំពៅ​ទាំងមូល​អាច​លក់​បាន​លុយ​ប្រមាណ​ជាង​៤​លាន​រៀល ។ លុះ​ពេល​ផុត​ពី​របរ​លក់​អំពៅ​នេះ ដល់​រដូវ​ពោត​និង​ស្ពៃ គាត់​នឹង​ទិញ​បន្ត​ពី​កសិករ​យក​មក​លក់​នៅ​លើ​ទីផ្សារ​ទៀត ។

ចំណែក​ស្ត្រី​ឈ្មោះ ចាន់ ណា អាយុ​២៧​ឆ្នាំ នៅ​ភូមិ​តា​ហៀវ​លើ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ចាប់តាំងពី​ប្រកប​របរ​លក់​អំពៅ​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ពី​៥​ទៅ​៦​ឆ្នាំ​ហើយ​។ ចំពោះ​អំពៅ​ល្អ​លេខ​១​ក្នុង​១​បាច់​បាន​តម្លៃ​៦.០០០​រៀល​នៅ​ឆ្នាំ​នេះ ។ កាលពី​ឆ្នាំទៅ​មិ​ញ​អំពៅ​លេខ​១​លក់​បាន​តម្លៃ​រហូត​ដល់​ទៅ​៩.០០០​រៀល ។

ស្ត្រី​រូប​នេះ​បាន​ថា គាត់​មាន​ដី​ប្រមាណ​៧០​អា ផល​ដែល​លក់​លើ​ទីផ្សារ​បាន​ប្រហែល​ជាង​១០​លាន​រៀល​ដែរ