ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​យំសោក​ស្ដាយ​កូនប្រុស​យ៉ាង​ខ្លាំង

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​ស្រែក​ទ្រហោយំ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​កូនប្រុស​របស់​ខ្លួន​បាន​ជិះ​ម៉ូតូ​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​បុក​នឹង​ថ្មភ្នំ​បោក​ក្បាល​ស្លា.ប់​យ៉ាង​អាណោចអាធ័ម …

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​ម្នាក់​បាន​ស្រែក​ទ្រហោយំ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​កូនប្រុស​របស់​ខ្លួន​បាន​ជិះ​ម៉ូតូ​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​បុក​នឹង​ថ្មភ្នំ​បោក​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៨B ស្ថិត​នៅ​ក្នុងភូមិ​រួត​ចំប៉ី សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជន​រង​គ្រោះ​ឈ្មោះ ឌឿ​ន ឆៃ​យ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​-​សង្កាត់​កើតហេតុ ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​ទាំង​ស្រវឹង​ក្នុង​ល្បឿន​លឿន ហើយ​រេ​ចង្កូត​ពេញ​ផ្លូវជាតិ ខណៈ​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ធ្លាក់​ពី​ផ្លូវ​ទៅ​ខាងឆ្វេង​ដៃ បុក​នឹង​ថ្មភ្នំ​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ។

នគរបាល​ប៉ុស្តិ៍​សង្កាត់​អូរ​ស្មាច់​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​រាយការណ៍​មក​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ឃើញ​ជន​រង​គ្រោះ​ដេក​ដួល​ស្លាប់​នៅ​នឹង​កន្លែង​ដោយសារ​បើកបរ​មាន​ជាតិ​ស្រវឹង​ជោកជាំ ហើយ​បាន​ធ្លាក់​ពីលើ​ផ្លូវ​ទៅ​បុក​នឹង​ថ្ម​ស្លាប់ ។

សមត្ត​កិច្ច​បាន​បញ្ចា​ក់ថា ក្រោយ​ពី​ពិនិត្យ​សព​រួចរាល់ សព​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសា​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕