ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែភាពយន្ត​5​រឿង​ប្រជែង​យក​ពានរង្វាន់ក្នុង​មហោស្រព​ភាពយន្ត​អាស៊ី​ប្រចាំឆ្នាំ​2017

7 ឆ្នាំ មុន

ហុងកុង​ទោះបីជា​មាន​ខ្សែភាពយន្ត​ដ៏​លេចធ្លោ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ក៏​ដោយ ប៉ុន្តែ​គ្មាន​ខ្សែភាពយន្ត​លេចធ្លោ​ណាមួយ​ចូលរួម​ដណ្តើម​ពានរង្វាន់​ភាពយន្ត​ឆ្នើម​ប្រចាំឆ្នាំ​២០១៧​ក្នុង​ការ​ប្រកាស​ឈ្មោះ

ហុងកុង​ទោះបីជា​មាន​ខ្សែភាពយន្ត​ដ៏​លេចធ្លោ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ក៏​ដោយ ប៉ុន្តែ​គ្មាន​ខ្សែភាពយន្ត​លេចធ្លោ​ណាមួយ​ចូលរួម​ដណ្តើម​ពានរង្វាន់​ភាពយន្ត​ឆ្នើម​ប្រចាំឆ្នាំ​២០១៧​ក្នុង​ការ​ប្រកាស​ឈ្មោះ​ចូល​ជុំ​ចុង​ក្រោយ​នៃ «​ពានរង្វាន់​ភាពយន្ត​អាស៊ី​» ទេ ។

ភាពយន្ត​ចំនួន​៥​រឿង​ដែល​មានឱកាស​ប្រជែង​យក​ពានរង្វាន់​ភាពយន្ត​ឆ្នើម​ប្រចាំឆ្នាំ រួម​មានរឿង «The Wailing» ជា​ភាពយន្ត​បង្ហាញ​ភាព​តក់ស្លុត​របស់​កូរ៉េ​ខាងត្បូង​, រឿង «The Age of Shadows » ជា​ភាពយន្ត​តំណាង​ចូល​ដណ្តើម​ពានរង្វាន់​អូ​ស្ការ​របស់​កូរ៉េ និង​រឿង «Harmonium» របស់​ជប៉ុន​ដែល​បាន​ទទួល​ពានរង្វាន់​នៅ​ទីក្រុង​កាន​រួច​មក​ហើយ ។

ក្រៅពី​នេះ​នៅ​មាន​ភាពយន្ត​កំប្លែង​ពី​តៃវ៉ាន់​គឺ​រឿង «Godspeed » និង​រឿង «I Am  Not Madame Bovary» ផង​ដែរ ។

ក្នុង​ឆ្នាំ​២០១៧​នេះ ពានរង្វាន់​ភាពយន្ត​អាស៊ី រៀបចំ​ឡើង​នៅ​ហុងកុង ប៉ុន្តែ​បែរជា​គ្មាន​ភាពយន្ត​របស់​ម្ចាស់ផ្ទះ​ចូលរួម​ដណ្តើម​ពានរង្វាន់​ឆ្នើម​ទេ ខណៈ​ពេល​២​ឆ្នាំ​មុន​រឿង «The Grand master » របស់​ហុងកុង​ទទួល​ពានរង្វាន់​ភាពយន្ត​ឆ្នើម ៕