ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ប្តឹង​លោក សម រ​ង្ស៊ី ទារ​១​លាន​ដុល្លារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មេធាវី​ការពារ​ក្តី​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង​លោក សម រ​ង្ស៊ី

រាជធានី​ភ្នំពេញ ៖ មេធាវី​ការពារ​ក្តី​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង​លោក សម រ​ង្ស៊ី ទារជំងឺចិត្ត​ចំនួន​១​លាន​ដុល្លារ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ពាក់​ព័​ន្ឋ​នឹង​ការ​ដែល​លោក សម រ​ង្ស៊ី បាន​ថ្លែង​ចោទ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ពី​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ទី​១៤ មក​រា ថា បាន​សូក​លុយ​កញ្ញា ធី សុវណ្ណ​ថា ចំនួន​១​លាន​ដុល្លារ ។

យ៉ាងណា​ក៍ដោយ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា គិត​ត្រឹម​វេលា​ម៉ោង​៩​និង​១៨​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ មក​រា​នេះ លោក គី តិច មេធាវី​ការពារ​ក្តី​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន មិន​ទាន់​យកពាក្យ​បណ្តឹង​ទៅ​ដាក់​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ ៕