ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​នឹក​ស្មាន​! ម្តាយ Bella លេង​មួយ​ក្បាច់​ធ្វើ​ឱ្យ​នាង​គាំង​និយាយ​លែង​ចេញ ក្នុង​ថ្ងៃ​ទិវា​ម្តាយ

1 ឆ្នាំ មុន

អ្នក​ណា​មិន​ស្គាល់​នៅ​កំពូល​តារា​សម្ដែង​ស្រី​មាន​រូប​សម្រស់​ស្រស់​ស្អាត​អំណោយផល​ពី​ធម្មជាតិ និង​កំពុង​តែ​មាន​ភាព​ល្បីល្បាញ មានឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង​មិន​ដែល​ថមថយ នោះ​គឺ​តារា​ស្រី​កញ្ញា Bella Ranee ឃើញ​ថា

ថៃ ៖ អ្នក​ណា​មិន​ស្គាល់​នៅ​កំពូល​តារា​សម្ដែង​ស្រី​មាន​រូប​សម្រស់​ស្រស់​ស្អាត​អំណោយផល​ពី​ធម្មជាតិ និង​កំពុង​តែ​មាន​ភាព​ល្បីល្បាញ មានឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង​មិន​ដែល​ថមថយ នោះ​គឺ​តារា​ស្រី​កញ្ញា Bella Ranee ឃើញ​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តារា​ស្រី​រូប​នេះ កាន់តែ​លេច​ធ្លោះ​ខ្លាំង​ឡើង​ៗ នៃ​សន្ទុះ​ការ​គាំទ្រ​ខ្លាំងក្លា​នៅ​ក្នុង​ខ្សែរ​ភាពយន្ត​ជា​ច្រើន​ដែល​នាង​បាន​សម្ដែង​ជា​បន្តបន្ទាប់​នៅ​ក្នុង​ប៉ុស្តិ៍​លេខ​៣ របស់​ថៃ និង​កំពុង​ក្លាយជា​តួឯក​ស្រី​តំណាង​ឲ្យ​ម៉ាក​យីហោ​ល្បី​ៗ​ជា​ច្រើន ក្នុង​ឆ្នាំ​២០២២​នេះ រហូត​ត្រូវ​មហាជន​ឲ្យ​ឈ្មោះ​ថា ជា Queen នៃ​ពាណិជ្ជកម្ម ហើយ​ទាំងនេះ បើ​រួម​បញ្ចូល​គ្នា​រវាង​ការ​ផ្សាយពាណិជ្ជកម្ម​ពី​មុន និង​ថ្មី​នៅ​ដើមឆ្នាំ​២០២២​នេះ​រហូត​មក​ដល់​ឥឡូវ​តារា​ស្រី Bella ក៏​ធ្លាប់​បាន​បង្ហើប​ផង​ដែរ​ថា នាង​ជាតា​រា​ម៉ូ​ដែល​សម្រាប់​ផលិតផល 20+ ផង​ដែរ ។

ជាក់ស្ដែង អ្វី​ដែល​ធ្វើ​អោយ​អ្នកគាំទ្រ​ជា​ច្រើន​នាក់​មានការ​ភ្ញាក់ផ្អើល​មិន​ស្ទើរ​ទៅ​វិញ​នោះ នៅ​ពេល​ដែល​ហ្វេ​ន​ៗ​របស់​តារា​សម្ដែង​ស្រី​ល្បីឈ្មោះ​កញ្ញា Bella Ranee រូប​នេះ បាន​ប្រទះ​ឃើញ​នូវ​វី​ដេ​អូ​ឃ្លី​ប​ខ្លី​របស់​នាង បាន​បង្ហោះ​នៅ​បណ្ដាញ​សង្គម IG នៅ​ក្នុង​ថ្ងៃ​ទិវា​ម្ដាយ​ជាទី​ស្រលាញ់​របស់​ខ្លួន ដើម្បី​ចែក​រំលែក​ទិដ្ឋភាព​ក្នុង​ថ្ងៃ​បុណ្យ​ម្ដាយ​ជាមួយនឹង​ក្រុម​គ្រួសារ​យ៉ាង​គួរ​ឱ្យ​ស្រឡាញ់ មើលទៅ​រីករាយ​មាន​ក្ដី​សុខ​ខ្លាំង​ណាស់ ។

ក្នុង​នោះ​ផង​ដែរ លោកស្រី Pranee ដែល​ត្រូវជា​ម្ដាយ​របស់​តារា​ស្រី Bella ជាមួយ​សមាជិកគ្រួសារ ដែល​ជា​ធម្មតា​ប្រមូលផ្តុំ​នៅ​ថ្ងៃ​បុណ្យ​ម្ដាយ​ជា​រៀង​រាល់​ឆ្នាំ ឆ្នាំ​នេះ​មាន​ពេលវេលា​កក់ក្ដៅ​គួរ​ឱ្យ​ស្រលាញ់​ដែល​អ្នកគាំទ្រ​ឃើញ​ហើយ​សប្បាយចិត្ត​រំភើប​ជំនួស​គ្រប់​ៗ​គ្នា ។

ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ក្រោយ​ពី Bella រៀបចំ​កាដូ​ជូន​អ្នក​ម្តាយ​ហើយ មិន​ទុក​ចាំ​យូរ ស្រាប់តែ​ម្ដាយ​របស់ Bella គឺ​លោកស្រី Pranee លេង​មួយ​ក្បាច់ ធ្វើ​អោយ​នាង​គាំង​និយាយ​លែង​ចេញ​តែ​ម្តង ដោយ​លោកស្រី​បាន​ទិញ​កាដូ​ដ៏​ភ្ញាក់ផ្អើល​មក​វិញ ដែល​វា​ជា​កាបូប​ម៉ាក Chanel ដែល​កូនស្រី​របស់​គាត់​ចង់បាន បន្ទាប់​ពី​បានឃើញ​បែប​នេះ​ហើយ ដល់​ថ្នាក់​ធ្វើ​ឱ្យ​តួឯក​ស្រី​ប្រចាំ​ប្រទេស​ថៃ​រូប​នេះ ធ្វើ​អ្វី​មិន​ចេញ​ក៏​ទឹកភ្នែក​រលីងរលោង​ស្រែក​ហោរ​តែ​ម្ដង​។

យ៉ាងណាមិញ នៅ​ក្នុង​ឃ្លី​ប​វី​ដេ​អូ​នោះ​ដែរ ម្ដាយ​របស់​តារា​ស្រី Bella គាត់​បានឱ្យ​ប្រអប់​កាដូ​មួយ​ដែល​មាន​រុំ​ដោយ​ក្រណាត់​ធ្វើ​ឱ្យ Bella ជា​កូនស្រី​ញញឹមញញែម​បិទ​មាត់​មិន​ជិត ហើយ​ក៏​បាន​ធ្វើ​មុខ​ដូច​មាន​អារម្មណ៍​ថា ឆ្ងល់​ផង​ដែរ ។ ភ្លាម​ៗ​នោះ មុន​នឹង​បើក​ប្រអប់​មើល តារា​ស្រី​គ្រាប់ពេជ្រ​របស់​ប៉ុស្តិ៍​លេខ​៣ ថៃ​រូប​នេះ បាន​និយាយ​ទាំង​រំភើប​បែប​នេះ​ថា «​ទើបតែ​បាន​កាដូ​ទិវា​ម្ដាយ​ទេ ខ្ញុំ​ស្ទើរតែ​មិនមែន​ជា​កូន​ទៀត​ទេ តែ​ខ្ញុំ​ជា​ម្ដាយ​វិញ​» ។

បន្ទាប់​ពី​បានឃើញ​នៅ​ទិដ្ឋភាព​ដ៏​មាន​សុភមង្គល​នេះ​ភ្លាម ទប់​អារម្មណ៍​លែង​ជាប់ ក៏​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជា​ច្រើន​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ក្នុង IG របស់​តារា​ស្រី​រូប​នេះ បាន​ចូលរួម​សម្ដែង​ក្តី​រីករាយ​ជំនួស​នាង ព្រោះថា នាង​ទទួល​បាន​ភាព​កក់ក្តៅ និង​ថ្នាក់ថ្នម​ពី​ក្រុម​គ្រួសារ​យ៉ាង​ពេញទំហឹង​ដូច​កូនង៉ែត​អ​ញ្ជឹ​ង ។

ដោយ​ពួក​គេ​បាន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​ថា «​គួរ​ឱ្យ​ស្រលាញ់​ម្ល៉េះ​ទេ​អាយ​ដល មើលទៅ​មាន​ភាព​កក់ក្តៅ​ខ្លាំង​ណាស់​» «​ម៉ាក់​គួរ​ឱ្យ​ស្រឡាញ់​អ​ញ្ជឹ​ង​បានជា​អាយ​ដល​គួរ​អោយ​ស្រលាញ់​ណាស់​» «​មើល​ឃ្លី​ប​នេះ ហេតុ​អ្វី​បេះដូង​ខ្ញុំ​លោ​.​ត​ញាប់​ម្ល៉េះ? ម៉ាក់​ដែល​គួរ​ឱ្យ​ស្រឡាញ់​បំផុត ច្រណែន​ចែ Bella ដល់​ហើយ​» «​គ្មាន​​អ្នក​ណា​ស្រលាញ់​យើង​ដូច​ប៉ា​ម៉ាក់​យើង​ទេ គ្រាន់តែ​ឃើញ​ក៏​មាន​ក្ដី​សុខ​ដែរ​» «​គ្រួសារ Bella គួរ​ឲ្យ​ស្រលាញ់​ណាស់​» និង​នៅ​មាន​ពាក្យ​ជា​ច្រើន​ទៀត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កំពូល​តារា​សម្ដែង​ស្រី​ឆ្នើម Bella Ranee គឺជា​តារា​សម្ដែង​មួយ​រូប​ដែល​មាន​ទាំង​សមត្ថភាព ទេព​កោសល្យ នៅ​ក្នុង​ការ​សម្ដែង ហើយ​ថ្មី​ៗ​នេះ នាង​ក៏​កំពុង​តែ​ថត​រឿង​ភាគ​ថ្មី​ដែល​មាន​ចំណងជើង​ថា «Love Destiny 2 ឬ បុព្វេសន្និវាស វគ្គ​២» ជាមួយ​តួឯក​ប្រុស​ឆ្នើម​ដ៏​ល្បីល្បាញ មាន​រូបរាង​ស្រស់​សង្ហារ និង​ជា​ដៃគូរ​ដ៏​សាក​សម​បំផុត​នោះ គឺ​លោក Pope Thanawat ដោយនៅ​ក្នុង​នោះ Bella នាង​ក៏​បាន​បង្ហើប​ថា រឿង «​បុព្វេសន្និវាស វគ្គ​២» នឹង​ចាក់​បញ្ចាំង​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ