ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្សារ​មិន​ឱ្យ​ហ៊ិ​ន ច័ន្ទ​និ​រ័​ត្ន សម្ដែង​ភាពយន្ត​ខ្លាច​តួ​ប្រុស​ប៉ះ​កាយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យូរ​មក​ហើយ​ដែល​ហ៊ិ​ន ច័ន្ទ​និ​រ័​ត្ន នៅ​មិន​ទាន់​បើកឱកាស​ទទួលយក​ស្នេហា ខណៈ​ល្បី​កក្រើក​រឿង​មាន​អ្នក​តាម​ស្រឡាញ់​ច្រើន​ក្នុង​នោះ​មាន​ទាំង​មន្ត្រី​ថ្នាក់ខ្ពស់​តាម​ថ្ពក់​ចិត្ត​ទៀត​ផង ។ តារា​ស្រស់​ស្អាត​រូប​នេះ

រាជធានី​ភ្នំពេញ ៖ យូរ​មក​ហើយ​ដែល​ហ៊ិ​ន ច័ន្ទ​និ​រ័​ត្ន នៅ​មិន​ទាន់​បើកឱកាស​ទទួលយក​ស្នេហា ខណៈ​ល្បី​កក្រើក​រឿង​មាន​អ្នក​តាម​ស្រឡាញ់​ច្រើន​ក្នុង​នោះ​មាន​ទាំង​មន្ត្រី​ថ្នាក់ខ្ពស់​តាម​ថ្ពក់​ចិត្ត​ទៀត​ផង ។ តារា​ស្រស់​ស្អាត​រូប​នេះ​មិន​ភ្ជាប់​បេះដូង​ជាមួយ​អ្នក​ណា ដោយ​មិន​មើលចិត្ត​គំនិត​ឲ្យ​ល្អិតល្អន់​មុន​នឹង​ហែល​ឆ្លង​ភព​សុភមង្គល​ជាមួយ​គ្នា​នៅ​ថ្ងៃ​អនាគត​នោះ​ទេ ។

ពិធី​ការិនី​កញ្ញា​ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន នៅ​តែ​រក្សា​បាន​តំណែង​លេចធ្លោ​នៅ​ទូរទស្សន៍​បាយ័ន ដោយ​ក្តោប​ក្តាប់​បាន​ច្រើន​កម្មវិធី បើ​ទោះបី​ពិធី​ការិនី​ស្រករ​ក្រោយ​ចូល​ជា​បន្តបន្ទាប់​ក្តី ។ ក្រៅពី​ការ​រីក​ចម្រើន​អាជីព បច្ចុប្បន្ន​ស្នេហា​របស់​និ​រ័​ត្ន កាន់តែ​រឹង​មាំ​ខ្លាំង​ជាង​មុន ។

ទោះ​មិន​ចូល​ប្រឡូក​ពិភព​ភាពយន្ត​ក្តី កេរ្តិ៍ ឈ្មោះ​របស់​ហ៊ិន ច័ន្ទ​និ​រ័​ត្ន នៅ​តែ​លេចធ្លោ​នៅ​ក្នុង​សង្គម​សិល្បៈ ។ ដំណឹង​ចុង​ក្រោយ​និ​រ័​ត្ន​ល្បី​កក្រើក​ព័ត៌មាន​ស្នេហា​ជាមួយ​កូន​អ្នកមាន​ម្នាក់​កាន់តែ​ផ្អែមល្ហែម ទោះ​មិន​ទាន់​បាន​បណ្តើរគ្នា​ជា​សាធារណៈ​នៅឡើយ​ក្តី ។

នៅ​មិន​ទាន់​ស្វែងរក​ការ​បញ្ជាក់​បាន​នៅឡើយ​ទេពី​កញ្ញា​ហ៊ិន ច័ន្ទ​និ​រ័​ត្ន ប៉ុន្តែ​អ្នកសិល្បៈ​លើក​ឡើង​ថា ស្នេហា​របស់​នាង និង​កូនប្រុស​អ្នកមាន​ទ្រព្យ​នោះ​កាន់តែ​រីក​ចម្រើន​ឡើង​ដោយ​ពួក​គេ​បង្កើត​ឱកាស​ផ្អែមល្ហែម​ជាមួយ​គ្នា​ជា​ញឹកញាប់ ។ ទោះ​លាក់លៀម​នឹង​មិត្ត​រួម​អាជីព​ក្តី ប៉ុន្តែ​ពួក​គេ​រំលេច​ភាព​ល្អូកល្អិន​ច្រើន​តាម​រយៈ​ទូរស័ព្ទ​ដៃ និង​ហ្វេ​ស​ប៊ុ​ក ។

យូរ​ៗ​ម្តង​គេ​ឃើញ​រថយន្ត Range Rover ពណ៌​ខ្មៅ​របស់​សង្សារ​ទៅ​ទទួល​និ​រ័​ត្ន ។ មានការ​លើក​ឡើង​ថា ដោយ​ការ​ស្រឡាញ់​និ​រ័​ត្ន ខ្លាំង​សង្សារ​នាង​ដាក់​បម្រាម​មិន​ឲ្យ​សម្តែង​ភាពយន្ត​ទេ ព្រោះតែ​បារម្ភ​ពី​សុខភាព និង​ខ្លាច​បុរស​ផ្សេង​ប៉ះពាល់​ខ្លួន​នាង ។ ស្នេហា​របស់​នាង​កាន់តែ​មាន​ស្ថាន​ភាពល្អ​ប្រសើរ ឡើង​និង​អាច​ឈាន​ដល់​រៀប​អាពាហ៍ពិពាហ៍​ទៀត​ផង ដ្បិតអី​ក្រុម​គ្រួសារ​ទាំង​សងខាង​បានដឹង​ឮ​អស់​ទៅ​ហើយ ។ ជា​ពិសេស​នោះ​សង្សារ​របស់​នាង​តែងតែ​រំអុក​សុំ​នាង​រៀប​ការ​ជា រឿយ​ៗ ។

ហ៊ិ​ន ច័ន្ទ​និ​រ័​ត្ន ជា​ពិធី​ការិនី​មាន​មន្ត​ស្នេហ៍​ម្នាក់ ហើយ​ល្បី​មាន​ទាំងស្រី និង​ប្រុស​តាម​ចោម​ស្រឡាញ់ ។ តាម​ប្រភព​ព័ត៌មាន​ថា ក្រោយ​ពេល​លេច​ជ្រាប​ដំណឹង​ស្នេហ៍​មក​ធ្វើ​ឱ្យ បុរស​ៗ​អ្នកមាន​ជា​ច្រើន​ដែល​ធ្លាប់​តាម​ថ្ពក់​ស្នេហ៍​និ​រ័​ត្ន​ខកចិត្ត​ជា​ខ្លាំង ។ តាម​ដំណឹង​ថា ការ​ដែល​ពិធី​ការិនី​លេចធ្លោ​នៅ​ទូរទស្សន៍​បាយ័ន​រូប​នេះ​មិន​ទាន់​ចង់​ដឹក​ដៃគូ​សង្សារ​ចូល​រោងការ​តាម​ការ​ស្នើ​សុំ  ដោយសារ​តែ​នាង​ចង់​ពិសោធន៍​ស្នេហ៍​មួយ​រយៈ​ទៀត​សិន ដ្បិតអី​សង្សារ​របស់​នាង​ពូកែ​ប្រចណ្ឌ​ពេក​ខ្លាច​ក្រោយ​ពេល​សំពះ​ផ្ទឹម​ធ្វើ​ឱ្យ​នាងរង​ទឹកភ្នែក។ ម្យ៉ាង​កន្លង​មក​និ​រ័​ត្ន​បាន​បង្ហើប​ឱ្យ​ដឹង​ថា បុរស​ដែល​ស្ថិត​ក្នុង​ក្តី​ស្រមៃ​របស់​នាង​ជា​បុរស​ស្លូតបូត​ស្មោះត្រង់​យល់​ពី​ជម្រៅ​ចិត្ត​នាង និង​មិន​ចេះ​ប្រចណ្ឌ​ហួងហែង​នាង​ផ្តេស​ផ្តាស៕