ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-​ថៃ​​ឯកភាព​​គ្នា​បើក​ច្រក​ទ្វារ​ព្រំដែន​អូរ​នាង​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ បាន​ឯកភាព​គ្នា​បើក​ច្រក​ទ្វារ​ព្រំដែន​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​ បាន​ឯកភាព​គ្នា​បើក​ច្រក​ទ្វារ​ព្រំដែន​អូរ​នាង​ ឈម​ភាគី​ថៃ​ច្រក​ទ្វារ​ព្រំដែន​ប៉ា​រ៉ៃ និង​ច្រក​ទ្វារ​ព្រំដែន​បង្គោល​សីមា​លេខ​៤៣​ ឈម​ភាគី​ថៃ​ច្រក​ទ្វារ​ព្រំដែន​ណ​ង​ម៉ាក់​ម៉ូ​ន ​ដែល​យោង​តាម​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ថ្នាក់​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​និង​ថៃ ​ខេត្ត​ស្រះ​កែវ​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២២​នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។

កិច្ចប្រជុំ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-​ថៃ​ ភាគី​កម្ពុជា​មាន​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​ និង​អភិបាលរង​ខេត្ត​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ស្ថាប័ន​ និង​ភាគី​ថៃ​មាន​ឯកឧត្តម បរិ​ន​ញ៉ា ពោ​ធី​សាធ អភិបាលខេត្ត​ស្រះ​កែវ​ និង​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​បាន​ចូលរួម​។

លទ្ធផល​នៃ​កិច្ចប្រជុំ​រយៈពេល​ក​ន្លះថ្ងៃ​ រួម​មាន ១-​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​កំណត់​យក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ឈម​ខ្ល​ង​ឡឹ​ក ជា​ច្រក​សម្រាប់​ប្រគល់​និង​ទទួល​ពលករ​កម្ពុជា​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​វិញ​ និង​ត្រូវ​បិត​ទីតាំង​ប្រគល់​និង​ទទួល​ច្រករបៀង​អូរ​បី​ជាន់​ត្រូវ​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២២​តទៅ​ ២-​ភាគី​ទាំង​ពីរ​ឯកភាព​អនុញ្ញាតអោយ​រថយន្ត​និង​យានយន្ត​គ្រប់​ប្រភេទ​ចេញ​.​ចូល​នៃ​ប្រទេស​ទាំង​ពីរ​ដែល​មាន​ឯកសារ​គ្រប់គ្រាន់​អាច​ធ្វើ​ដំណើរ​ចេញ​-​ចូល​តាម​ច្រក​ទ្វារ​ព្រំដែន​នៃ​ខេត្ត​ទាំង​ពីរ​ក្រោម​លក្ខខណ្ឌ​ដូច​គ្នា​ និង​ការ​ប្រើប្រាស់​ប័ណ្ណ​ព្រំដែន​(Border Pass)​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២២​តទៅ​។

​៣-​ភាគី​ទាំង​ពីរ​ឯកភាព​បើក​ដំណើរការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បទ​ក​ក្រុង​ប៉ោយ​ប៉ែ​ត​ឈម​ច្រក​ណ​ង​អៀន​ស្រុក​អា​រ័​ញ្ញ ដើម្បី​ផ្តល​ផលប្រយោជន៍​ពាណិជ្ជកម្ម​ឆ្លង​ដែន​និង​កាត់​បន្ថយ​ការ​កក​ស្ទះនៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​-​ខ្ល​ង​ឡឹ​ក ​ប្រទេស​ថៃ​ ។ ​៤-​ភាគី​ទាំង​ពីរ​ឯកភាព​គាំទ្រ​ការ​បើក​ច្រក​ទ្វារ​ព្រំដែន​អូរ​នាង​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​ដែល​ឈម​ច្រក​ទ្វារ​ព្រំដែន​ប៉ា​រ៉ៃ​ស្រុក​អា​រ័​ញ្ញ​ប្រា​ថេ​ត​ខេត្ត​ស្រះ​កែវ ​។ ​៥-​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គាំទ្រ​ដំណើរការ​បើក​ច្រក​ទ្វារ​ព្រំដែន​បង្គោល​សីមា​លេខ​៤៣​ឃុំ​អូរ​បី​ជាន់ស្រុក​អូរ​ជ្រៅ​ឈម​ភាគី​ថៃ​ច្រក​ទ្វារ​ព្រំដែន​ណ​ង​ម៉ាក់​ម៉ូ​ន​ឃុំ​ណ​ង​ម៉ាក់​ម៉ូ​ន ស្រុក​គោក​ធ្យូង​ខេត្ត​ស្រះ​កែវ ដើម្បី​អោយ​អង្គភាព​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​សិក្សា​រួម​គ្នា​លើ​ទីតាំង​ភូមិ​សា​ស្គ្រ​ផ្ទាល់​ដើម្បី​ព​ន្លឿ​ន​ដំណើរការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​អោយ​បាន​ឆាប់​។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​ កំណត់ហេតុ​កិច្ចប្រជុំ​ថ្នាក់​ខេត្ត​ជាប់​ព្រំដែន​រវាង​ខេត្តបន្ទាយមានជ័យ​កម្ពុជា និង​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​ដែល​ត្រូវ​បាន​ប្រជុំ​ពិភាក្សា​គ្នា​លទ្ធផល​កំណត់ហេតុ​ត្រូវ​បាន​ដាក់​សំណើរ​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលលទ្ធផល​និង​សម្រេច​យ៉ាងណា​នោះ​ជម្រាប​ជូន​ពេល​ក្រោយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ