ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត ! ក្មេង​ស្រី​ម្នាក់​ខណៈ​កំពុង​ជិះ​កង់ ស្រាប់តែ​…

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​ខណៈ​ជិះ​កង់​តែ​ម្នាក់ឯង​ស្រាប់តែ​ម៉ូតូ​បើក​មក​ប៉ះ​ដៃចង្កូត​ឲ្យ​ដួល ស្រប​ពេល​នោះ​ស្រាប់តែ​រថយន្ត​មក​ដល់​កិន​ចំ​ក្បាល​បែកធ្លាយ​ខួរ​ …

ខេត្តពោធិ៍សាត់ ៖ ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​ខណៈ​ជិះ​កង់​តែ​ម្នាក់ឯង​ស្រាប់តែ​ម៉ូតូ​បើក​មក​ប៉ះ​ដៃចង្កូត​ឲ្យ​ដួល ស្រប​ពេល​នោះ​ស្រាប់តែ​រថយន្ត​មក​ដល់​កិន​ចំ​ក្បាល​បែកធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវ​កៅស៊ូ​ឆ្ពោះទៅ​កាន់​ស្រុក​ភ្នំក្រវាញ ត្រង់​ចំណុច​ផ្លូវបំបែក ស្ថិត​ក្នុងភូមិ​ទួល​គ្រួ​ស សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់ ។

ប្រភព​ពី​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ចំរើន​ផល បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ឯក សំណាង អាយុ​៦​ឆ្នាំ រស់នៅ​ភូមិ​ទួល​គ្រួ​ស សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់ ។

ប្រភព​បន្ត​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ ខណៈ​ក្មេង​ស្រី​កំពុង​ជិះ​កង់​ម្នាក់ឯង​ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​បាន​ជិះ​មក​ប៉ះ​ដៃ​កង់​ឲ្យ​ដួល ស្រប​ពេល​នោះ​រថយន្ដ​១​គ្រឿង​ដែល​កំពុង​បោះពួយ​យ៉ាង​លឿន​ពី​ត្បូង​ទៅ​ជើង​មក​ដល់ ហើយ​កិន​ចំ​ក្បាល​ក្មេង​ស្រី​បណ្ដាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង ។

អ្នក​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​ប្រាប់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចំរើន​ផល​ថា ម៉ូតូ​ដែល​ជិះ​មក​ប៉ះ​កង់ និង​រថយន្ដ​បង្ក​ជា​រថយន្ដ​ដឹក​ថ្ម ប៉ុន្តែ​មិនដឹង​ម៉ាក មិន​ចាំ​ស្លាក​លេខ បាន​បើក​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​កំពុង​ព្យាយាម​ស្រាវជ្រាវ​រក​អ្នក​ជិះ​ម៉ូតូ និង​រថយន្ត​បង្ក​គ្រោះថ្នាក់ ដើម្បី​ឲ្យ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ៕