ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មណ្ឌល​សុខភាព​សាលា​វិស័យ សង់ផ្ទះ​រំលោ.ភ​យក​ដី​មណ្ឌល​សុខភាព និង​ដី​ចំណី​ផ្លូវ

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋ​នាំ​គ្នា​រិះគន់​ថា អាជ្ញាធរ​ស្រុក ខេត្ត មន្ទីរ​ជំនាញ និង​មន្ទីរ​សុខាភិបាល ខេត្តកំពង់ធំ បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ បណ្តែតបណ្តោយ​ឲ្យ​លោក​វេជ្ជបណ្ឌិត

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋ​នាំ​គ្នា​រិះគន់​ថា អាជ្ញាធរ​ស្រុក ខេត្ត មន្ទីរ​ជំនាញ និង​មន្ទីរ​សុខាភិបាល ខេត្តកំពង់ធំ បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ បណ្តែតបណ្តោយ​ឲ្យ​លោក​វេជ្ជបណ្ឌិត លឹ​ម ស្រ៊ុ​ន មាន​ឋានៈ​ជា​ប្រធាន​មណ្ឌល​សុខភាព សាលា​វិស័យ​សាងសង់​ផ្ទះថ្ម​២​ល្វែង និង​ផ្ទះ​ឈើ​២​ល្វែង បើក​គ្លី​នី​ក រំលោភ​យក​ដី​មណ្ឌល​១​ផ្នែក និង​រំលោភ​លើ​ដី​ចំណី​ផ្លូវជាតិ បែរជា​ម្នាក់​ៗ​ឆ្លើយ​យករួចខ្លួន​ថា​មិនដឹង រហូត​ទាល់តែ​ផ្ទះថ្ម​សង់​រួចរាល់ មិន​ខុស​ពី​ពាក្យ​ថា មន្ត្រី​កាន់ជើង​តែ​គ្នា​ឯង​នោះ​ទេ​។

ទោះបីជា​ខុសច្បាប់​ក៏​ដោយ​ក៏​នៅ​តែ​កាន់ជើង​តែ​គ្នា​ឯង តើ​មាន​ខុស​អី​ជាមួយនឹង​អ្នក​ប្រព្រឹត្ត​ល្មើស​នោះ​ទៅ​។ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ លោក អៀង​ស៊ី​ណាត ប្រធាន​ការិយាល័យ​ភូមិបាល ស្រុក​ប្រាសាទ​បល្ល័ង្ក បាន​ប្រាប់ កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៧ នេះ​ថា សំណង់​ខាងលើ​នេះ គ្មាន​ច្បាប់​អនុញ្ញាត​ទេ កាលពី​កំពុង​តែ​សាងសង់​លោក​បាន​ទៅ​ឃាត់​ពីរ​បី​ដង​មក​ហើយ តែ​លោក លឹ​ម ស្រ៊ុ​ន មិន​ស្តាប់ លោក​ក៏​បាន​រាយការណ៍​ទៅ​ស្រុក ក៏​គ្មាន​ចំណាត់ការ​រហូត​ទាល់តែ​សាងសង់​រួច​។

ក្រោយមក​បន្ទាប់​ពីសា​ព័ត៌មាន​ចុះ​ផ្សាយ​អភិបាលខេត្ត​រង​ទទួល​បន្ទុក​ខាង​សុខាភិបាល​ក៏​បាន​ឲ្យ​ពួក​លោក​ចុះ​វាស់វែង​សារ​ជា​ថ្មី រួច​ប្រគល់​របាយការណ៍​នេះ​ជូន​គាត់​អស់ហើយ​ស្រាប់តែ​ស្ងាត់ឈឹង លោក​ក៏​មិនដឹង​ជា​ធ្វើ​យ៉ាងដូចម្តេច​ទៀត​នោះ​ដែរ មាន​តែ​រង់ចាំ​ចំណាត់ការ​របស់​ខេត្ត​តែ​ប៉ុណ្ណោះ​។ ហើយ​រឿង​ប៉ះពាល់​ដី​ចំណី​ផ្លូវ​ចាប់ពី​អាក់​ចូល​ប្រហែលជា​៣​ម៉ែត្រ ចំណែក​ដី​មណ្ឌល​សុខភាព ដែល​លោក លឹ​ម ស្រ៊ុ​ន សាងសង់​ផ្ទះ​នោះ​ក៏​វា​ស្ថិត​នៅ​ក្នុង​ដី​ចំណី​ផ្លូវ​។

លោក ទូច សុខា អភិបាលស្រុក ប្រសាទ​បល្ល័ង្ក ប្រាប់​ថា រឿង​សាងសង់​ផ្ទះ​លោក លឹ​ម ស្រ៊ុ​ន នេះ លោក​ក៏​មិន​បាន​ចាប់អារម្មណ៍​ពី​មុន​មក​នោះ​ទេ ឥឡូវ​ធ្វើ​រួច​ហើយ​វាយ​ចោល​ដូច​ជា​មិន​សម ពីព្រោះ​គាត់​ក៏​ជា​មន្ត្រីរាជការ​មួយ​រូប​ដែរ ហើយ​ម្ចាស់​បាន​សន្យា​ថា នៅ​ពេល​ណា​មន្ទីរ​សុខាភិបាល និង​រដ្ឋ​ត្រូវការ​ដី​ពេល​ណា​លោក​នឹង​វា​ចោល ហើយ​ប្រគល់​ដី​ឲ្យ​វិញ​។ លោក ស្រី ស៊ី​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត  កោះសន្តិភាព​ព្យាយាម​ទំនាក់ទំនង​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេពី​ព្រោះ​ទូរស័ព្ទ​ដៃ​របស់​លោក​ខ​ល​មិន​ចូល​។

ចំណែក​លោក ប្រាក់ សា​រ៉ាត់ អភិបាលរង​ខេត្តកំពង់ធំ ទទួល​បន្ទុក​ខាង​សុខាភិបាល​នៅ​រសៀល​ថ្ងៃ​ទី​១៧ មក​រា ដដែល​នេះ ក៏​ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ពីព្រោះ​ទូរស័ព្ទ​ដៃ​របស់​លោក​ខ​ល​ចូល​ជា​ច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល​។ ជុំវិញ​បញ្ហា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត លឹ​ម ស្រ៊ុ​ន បាន​ប្រាប់ កោះសន្តិភាព តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ទី​១៧ ខែមករា នេះ​ថា រឿង​ផ្ទះ​របស់​លោក​នេះ​លោក​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ហើយ​ថា នៅ​ពេល​ណា​ដែល​រដ្ឋ​ត្រូវការ​ដី​នេះ​លោក​នឹង​ប្រគល់​ឲ្យ​វិញ ហើយ​ក៏​មិន​បាន​កំណត់​ថា​ប្រគល់​នៅ​ពេល​ណា​នោះ​ដែរ​។

បញ្ហា​នេះ​ហើយ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មហាជន​រិះគន់​ថា នេះ​ហើយ​ច្បាប់​ធ្វើបាប​បាន​តែ​ប្រជាពលរដ្ឋ​ក្រីក្រ​តូចតាច​ទេ ចំណែក​មន្ត្រីរាជការ​ដែល​មាន​ឋានៈ​មាន​លុយ ដូច​ជា​លោក​វេជ្ជបណ្ឌិត​ខាងលើ​នេះ មាន​តែ​ឆ្លើយ​ដោះសារ​យករួចខ្លួន​អ៊ីចឹង​ទៅ​។ បើ​មិន​ពុក​រលួយ​ទេ​ហៅ​ថា​ស្អី​វិញ​ទៅ នេះ​ហើយ​អ្នក​អនុវត្ត​ច្បាប់​ពុក​រលួយ​កាន់ជើង​តែ​គ្នា​ឯង ផ្ទះ​សាងសង់​អត់​ច្បាប់​ដល់​ទៅ​៤​ល្វែង​បែរជា​មើល​មិនឃើញ​៕
    ​    ​