ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​សាលក្រម​សំណុំរឿង​ថៅកែ​ម៉ាស្សា​កោស​ជប់​ស្រី​មុំ​៧២ នៅ​ថ្ងៃ​ទី​២៤ មក​រា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៧ មក​រា ២០១៧​នេះ បាន​លើកយក​សំណុំរឿង​(​សញ្ចារ​កម្ម​) ដែល​មាន​ជនជាប់ចោទ​ពីរ​នាក់​មីង

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៧  មក​រា ២០១៧​នេះ បាន​លើកយក​សំណុំរឿង​(​សញ្ចារ​កម្ម​) ដែល​មាន​ជនជាប់ចោទ​ពីរ​នាក់​មីង និង​ក្មួយ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​កំណត់​។ ជនជាប់ចោទ​ម្នាក់​ឈ្មោះ ង​ន់ សុខ​ណា ហៅ​មុំ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជា​ថៅកែ​ម៉ាស្សា និង​កោស​ជប់ យីហោ ស្រី​មុំ​៧២ មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ផ្លូវជាតិ​លេខ​៥ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ និង​ម្នាក់​ឈ្មោះ ធៀប ដា​រ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ត្រូវជា​ក្មួយ​ស្រី​មុំ។

សវនាការ​មាន​លោកស្រី ថ្លាង ផា​ណែ​ត ជា​ចៅក្រម​ជំនុំជម្រះ និង​លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង និង​ជា​តំណាង​អយ្យការ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សវនាការ​នោះ​បាន​ធ្វើ​ឡើងជា​សាធារណៈ ពោល​គឺ​ចំពោះ​មុខ​ជនជាប់ចោទ និង មេធាវី​ការពារ​ក្តី​។ សវនាការ​បាន​សាកសួរ​ដេញដោល​លើ​ជនជាប់ចោទ​ទាំង​ពីរ​នាក់​មីង និង​ក្មួយ ព្រមទាំង​សាក្សី ដែល​បានដឹង និង​នៅ​ក្នុង​ដែន​សមត្ថកិច្ច​ចុះ​បង្ក្រាប​។ សំណុំ រឿង​នេះ​ត្រូវ​បាន​តំណាង​អយ្យការ ចោទប្រកាន់​ពី​បទ​(​សញ្ចារ​កម្ម​) ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០១៦ នៅ​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ ដែល​បទ​ចោទ​នេះ​(​សញ្ចារ​កម្ម​) យោង​តាម​មាត្រា​២៨៤ នៃ​ក្រមព្រហ្មទណ្ឌ តម្រូវ​ឲ្យ​ផ្តន្ទាទោស​លើ​ជន​ជាប់​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៤​លាន​ទៅ​១០​លាន​រៀល​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២ កញ្ញា ២០១៦ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប ទីតាំង​ម៉ាស្សា និង​កោស​ជប់ ក្រោម​រូបភាព​បម្រើ​ផ្លូវភេទ យីហោ​ស្រី​មុំ​៧២ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។ ពេល​សមត្ថកិច្ច​បង្ក្រាប បាន​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ ង​ន់ សុខ​ណា ហៅ​មុំ និង​ឈ្មោះ ធៀប ដា​រ៉ា ពីរ​នាក់​មីង និង​ក្មួយ ព្រមទាំង​រំដោះ​នារី​ម៉ាស្សា កោស​ជប់ ចំនួន​១០​នាក់ ។

ក្នុង​នោះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មាន ស្រោមអនាម័យ​មួយ​ចំនួន ដែល​ខ្លះ​បាន​ប្រើប្រាស់ និង​ខ្លះ​នៅ​ក្នុង​ប្រអប់  រួច​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​មីង និង​ក្មួយ ចោទ​ពី​បទ​(​សញ្ជារកម្ម​) និង​សមគំនិត​ក្នុង​អំពើ​សញ្ចារ​កម្ម បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ហើយ​ក៏​មានការ​ឃុំខ្លួន​ចាប់ពី​ពេល​នោះ​មក ។ ក្រោយ​ចប់​សវនាការ​លោកស្រី​ចៅក្រម​ជំនុំជម្រះ បាន​លើក​ពេល​ប្រកាស​សាលក្រម​ផ្ត​ន្ទ​ទោស លើ​ជនជាប់ចោទ​មីង និង​ក្មួយ​ទៅ​ថ្ងៃ​ទី​២៤ មក​រា ខាង​មុខ​នេះ​៕