ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត​ណាទៀតហើយ ដាក់​កុងត្រូលទារលុយ?

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹក​ផល​អនុ​ផល​ព្រៃឈើ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជា​រៀង​រាល់​យប់ ពួក​គាត់​តែងតែ​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​ស្ទាក់​ឃាត់​គោ​យន្ត និង​រថយន្ត​កាក់​យក​លុយ​មិន​តិច​នោះ​ទេ បើ​មិន​ឱ្យ​គេ​ឃាត់ ហើយ​យក​ទៅ​ប្រគល់​ឱ្យ​សមត្ថកិច្ច ។

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹក​ផល​អនុ​ផល​ព្រៃឈើ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជា​រៀង​រាល់​យប់ ពួក​គាត់​តែងតែ​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​ស្ទាក់​ឃាត់​គោ​យន្ត និង​រថយន្ត​កាក់​យក​លុយ​មិន​តិច​នោះ​ទេ បើ​មិន​ឱ្យ​គេ​ឃាត់ ហើយ​យក​ទៅ​ប្រគល់​ឱ្យ​សមត្ថកិច្ច ។

អ្នកស្រុក​ចោទ​ថា ក្រុម​អ្នកកាសែត​ទូរទស្សន៍​មិនសូវ​ល្បី​ទាំងនោះ ជិះ​រថយន្ត​ឡិច​ស៊ី​ស​៣០០​ពណ៌​ខ្មៅ ដែល​មាន​ឈ្នោះ​ម៉ា​ញ់ ដារ៉េត ជា​អ្នកដឹកនាំ ។

ជាក់ស្តែង កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៧ មក​រា ស្ថិត​នៅ​ចំណុច​ទំនប់​ឡា​ង ក្នុង​ឃុំ​រុងរឿង​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ក្រុម​អ្នកកាសែត​និង​ទូរទស្សន៍​ទាំងនោះ បាន​បើករថយន្ត​ប្រដេញ​គោ​យន្ត និង​រថយន្ត​កូរ៉េ​មួយ​គ្រឿង ដែល​ដឹក​គ្រឿង​សិប្បកម្ម​គ្រែ និង​តុ ស្ទាក់​ឃាត់​ហើយ​ទារ​លុយ​យ៉ាងច្រើន ជា​ថ្នូរ​នឹង​ការ​មិន​ថត​ផ្សាយ ឬ​ហៅ​សមត្ថកិច្ច​មក​ចាប់ ។

ប្រភព​បន្ត​ថា ក្រុម​នោះ​បាន​ទារ​លុយ​ពី​ម្ចាស់​គោ​យន្ត និង​រថយន្ត​ដឹក​គ្រឿង​សិប្បកម្ម​ក្នុង​មួយ​គ្រឿង​៨០​ម៉ឺន​រៀល ។ បើ​មិន​បាន​ទេ គេ​នឹង​ថត​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ និង​កាសែត ឬ​ក៏​ហៅ​សមត្ថកិច្ច​មក​ចាប់ ។

ដោយ​មិន​មាន​ប្រាក់​ច្រើន​ដល់​ម្លឹ​ង បាន​សុំ​អង្វរ​កុំឱ្យ​អស់លោក​កាសែត និង​ទូរទស្សន៍ យក​លុយ​ច្រើន​ដល់​ម្លឹ​ង​ពេក ពេល​និយាយ​អង្វរ​យូរ​ៗ​ទៅ គេ​ព្រម​ចុះ​មក​ត្រឹម​៥០​ម៉ឺន​រៀល បើ​មិន​មាន​លុយ​បង់​ឱ្យ​ក្រុម​គេ​ទេ មិនបាច់​និយាយ​គ្មា​ឡើយ ។ ដោយ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ណាមួយ​ខ្លាច​អស់លោក​កាសែត និង​ទូរទស្សន៍ ហៅ​សមត្ថកិច្ច​មក​ចាប់​ខាត​រថយន្ត និង​គោ​យន្ត​មិន​អាច​រកស៊ី​បាន ក៏​ទ្រាំ​បង់លុយ​ទាំង​បង្ខំចិត្ត ទៅ​ឱ្យ​អស់លោក​ទាំងនោះ​តែ​ម្តង ។

អ្នកកាសែត​ដែល​គេ​មិន​ស្គាល់​នេះ កោត​មិន​ខ្លាច​សមត្ថកិច្ច​វ៉ៃ​ខ្នោះ​ទេហ៎? សម្តេច​តេ​ជោ​ប្រកាស​ហើយ ឱ្យ​វ៉ៃ​ខ្នោះ​ភ្លាម អ្នកកាសែត​ណា​ ដែល​ដាក់កុង​ត្រូល​យក​លុយ​តាម​ផ្លូវ ។