ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាត្រី​ទឹកឃ្មុំ​ក្លាយជា​រាត្រី​ទឹកខ្មេះ កូន​ក​ម្លោះ​កូនក្រមុំ​ខាន​ផ្សំ​ដំណេក

7 ឆ្នាំ មុន

ខេត្តកំពត ៖ រាត្រី​ទឹកឃ្មុំ​​ក្លាយជា​រាត្រី​ទឹកខ្មេះ ព្រោះ​កូន​ក​ម្លោះ​ខាន​បាន​ផ្សំ​ដំណេក​ជាមួយ​កូនក្រមុំ​ដោយសារ​តែ​ត្រូវ​ឪពុក​របស់​ខ្លួន​ហៅ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​ប្រញាប់ បន្ទាប់​ពី​ …

ខេត្តកំពត ៖ រាត្រី​ទឹកឃ្មុំ​​ក្លាយជា​រាត្រី​ទឹកខ្មេះ ព្រោះ​កូន​ក​ម្លោះ​ខាន​បាន​ផ្សំ​ដំណេក​ជាមួយ​កូនក្រមុំ​ដោយសារ​តែ​ត្រូវ​ឪពុក​របស់​ខ្លួន​ហៅ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​ប្រញាប់ បន្ទាប់​ពី​ភ្ញៀវ​ខាង​ប្រុស​និង​ភ្ញៀវ​ខាង​ស្រី​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​ព្រៃ​កឹ​ក ឃុំ​ប្រសាទ​ភ្នំ​ខ្យង ស្រុក​កំពង់ត្រាច ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា អាពាហ៍ពិពាហ៍​នេះ​មានកូន​ក​ម្លោះ​ឈ្មោះ ណ.ម នៅ​ភូមិ​ឃ្លី​ត​លើ ឃុំ​ខ្ជាយ​ខាងជើង ស្រុក​ដងទង់ ខេត្តកំពត កូនក្រមុំ​ឈ្មោះ ទ.ក នៅ​ភូមិ​កើតហេតុ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា អាពាហ៍ពិពាហ៍​នេះ​ខាង​ស្រី​ធ្វើ​ម្ហូប​ទទួលភ្ញៀវ​៤០​តុ រីឯ​ខាង​ប្រុស​ធ្វើ​ម្ហូប​ទទួលភ្ញៀវ​១០០​តុ ហើយ​ការ​ទទួលភ្ញៀវ​ទាំង​ខាង​ប្រុស​ទាំង​ខាង​ស្រី​ប្រកបដោយ​សប្បាយ​រីករាយ​ដោយ​មានការ​ប្រគុំ​តន្ត្រីសម័យ​យ៉ាង​រណ្ដំ​ផង​ដែរ ប៉ុន្តែ​នៅ​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ខណៈ​កំពុង​រាំ​យ៉ាង​សប្បាយ​រីករាយ​នោះ ស្រាប់តែ​ភ្ញៀវ​ខាង​កូន​ក​ម្លោះ និង​ភ្ញៀវ​ខាង​កូនក្រមុំ​បាន​ឈ្លោះ​គ្នា​រហូត​ដល់​វាយតប់​គ្នា និង​គប់​កែវ គប់​កៅអី​ឆ្វេ​ច​ឆ្វាច​ធ្វើ​ឲ្យ​អ្នកចូលរួម​ពិធី និង​ក្រុម​តន្ត្រី​រត់​បាត់ជើង​ស​ព្រាត ។

ការ​ឈ្លោះ​ទាស់ទែង​គ្នា​នេះ​បណ្ដាល​ឲ្យ​មាន​មនុស្ស​របួសធ្ងន់​៤​នាក់ និង​រង​របួសស្រាល​ជា​ច្រើន​នាក់ ហើយ​កូន​​ប្រុស​ម្ចាស់​ដើមការ​ខាង​ស្រី​ម្នាក់ និង​សាច់ញាតិ​ម្នាក់ បាន​រង​របួស​បែកក្បាល ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម​ទាំង​យប់ ។ រីឯ​ឈ្មោះ ណ. ខ ជា​ឪពុក​កូន​ក​ម្លោះ និង​បុរស​ម្នាក់​ទៀត​ជា​សាច់ញាតិ​ខាង​កូន​ក​ម្លោះ ក៏​បាន​រង​របួស​ដែរ ។

ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ផ្ទុះ​ហិង្សា កូន​ក​ម្លោះ​បាន​ឡើង​ទៅ​លើ​ផ្ទះ​ដើម្បី​ជួប​កូនក្រមុំ ប៉ុន្តែ​ត្រូវ​ឪពុក​កូន​ក​ម្លោះ​ហៅ​ឲ្យ​ចុះ​មក​វិញ​ជា​ប្រញាប់ ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​យប់​ដោយ​មិន​ផ្សំ​ដំណេក​ជាមួយ​កូនស្រី​ឡើយ ។

ឪពុក​កូនក្រមុំ បាន​ឲ្យ​សមត្ថកិច្ច​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៧​ថា គាត់​មិន​បានដឹង​រឿង​ទេ ស្រាប់តែ​ពេល​កំពុង​រាំ​ក៏​ឃើញ​មនុស្ស​រត់​ព្រាត​តែ​ម្តង ៕