ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីវៀតណាមនេះ រកស៊ីចង.ការមិនអស់ចិត្ត រកស៊ីចង.កខ្លួនឯង​ទៀត

7 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ ​កម្លាំង​​កងរាជអាវុធហត្ថ​ខេត្ត​សៀម​ បានធ្វើការ​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក​ និង​ជួញដូរ​​សារធាតុ​ញៀនមួយ កាលពី​ថ្ងៃ​ទី​១៧ មករា​ ​២០១៧ ស្ថិត​នៅ​ចំណុច​ភូមិត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប ខេត្តសៀមរាប ឈាន​ដល់​ធ្វើការ​ឃាត់​ខ្លួន​ស្ត្រីសង្ស័យ​​ម្នាក់ រួច​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ​។

​ស្ត្រីសង្ស័យខាងលើ ឈ្មោះអ៊ួ​ន ធី​ឡង ​អាយុ២៩​ឆ្នាំ ជា​ជនជាតិ​វៀតណាម ជាអ្នក​ចងការ​​ប្រាក់ មាន​ទីលំនៅ​ផ្ទះ​ជួល​ ក្នុង​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុងសៀមរាប ខេត្តសៀមរាប​ ។

ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​​ស្ត្រីសង្ស័យខាងលើ​​ កម្លាំង​ជំនាញ​​ដកហូត​វត្ថុ​តាង​មាន​ម្សៅ​គ្រើម ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់ ស្មើនឹង​ទម្ងន់៤,៥២​ក្រាម និងទូរ​សព្ទ័​ដៃ​​១​គ្រឿង​។ បច្ចុប្បន្ន ស្ត្រីសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់ ​៕