ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CASA By Meridian ប្រកាសនូវគំរោងថ្មី ពិសេសដល់អតិថិជន គឺ«ជួលដើម្បីក្លាយជាម្ចាស់»

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​គម្រោង​អគារ​ខុន​ដូ កា​សា​មេ​រី​ឌា​ន នៅ​ទីក្រុង​កោះ​ពេជ្រ រៀបនឹង​បញ្ចប់​គម្រោង​ទាំងស្រុង និង​ត្រៀម​ប្រគល់​កូនសោ​ជូន​អតិថិជន​ដែល​មាន​ទិញ​គម្រោង​នោះ ម្ចាស់​គម្រោង​នេះ​ក៏​បាន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​គម្រោង​អគារ​ខុន​ដូ កា​សា​មេ​រី​ឌា​ន នៅ​ទីក្រុង​កោះ​ពេជ្រ រៀបនឹង​បញ្ចប់​គម្រោង​ទាំងស្រុង និង​ត្រៀម​ប្រគល់​កូនសោ​ជូន​អតិថិជន​ដែល​មាន​ទិញ​គម្រោង​នោះ ម្ចាស់​គម្រោង​នេះ​ក៏​បាន​ប្រកាស​ផង​ដែរ ដល់​អ្នក​ដែល​ចង់​ស្នាក់​ក្នុង​ខុន​ដូ​បែប​ស៊ី​វិ​ល័យ តែ​គ្មាន​លទ្ធភាព​ទិញ ឬ​មិន​ចង់​ទិញ​ដោយ​ទុក​វិនិយោគ​ផ្សេង អាច​ជួល​បន្ទប់​ខុន​ដូ​ស្នាក់​នៅ​បាន ហើយ​នៅ​ពេល​ខ្លួន​មាន​លទ្ធភាព​អាច​ទិញ​ដាច់​ក៏​បាន ។

លោក កូ សេក​យ៉ា​ន នាយក​ប្រតិបត្តិ និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន MIH ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ការ​ប្រកាស​ជួល​ខុន​ដូ នៅ​ការិយាល័យ​លក់​របស់​កា​សា​មេ​រី​ឌា​ន បានឱ្យ​ដឹង​ថា  ដោយសារ​តែ​ក្រុមហ៊ុន​បាន​យល់​ពី​ការ​លំបាក​របស់​អតិថិជន​ដែល​មាន​បំណង​ចង់​ក្លាយជា​ម្ចាស់​គេហដ្ឋាន (​ខុន​ដូ​)  តែ​មិន​ទាន់​មាន​លទ្ធភាព ដូចនេះ​ហើយ​​ទើប​ក្រុមហ៊ុន​បង្កើត​គម្រោង​ជួល​នេះ ដើម្បី​បង្ក​ភាព​ងាយស្រួល​និង​ផ្ដល់​ឱកាស​ជូន​អតិថិជន​ឱ្យ​មាន​អាទិភាព​ក្លាយជា​ម្ចាស់​ខុន​ដូ ដែល​ស្ថិត​នៅ​ទីតាំង​ដ៏​មាន​កុ​ត្យា​នុ​ភាព​នៃ​ទីក្រុង​កោះ​ពេជ្រ  ។

លោក​បន្ត​ថា ការ​បង្កើត​គម្រោង​ជួល​អគារ​នេះ ដើម្បី​ឱ្យ​ឱកាស​ដល់​អតិថិជន​ដែល​ទិញ​ហើយ ជួល​មក​វិញ ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ​មក​វិញ ហើយ​ក៏​ដើម្បី​ឱ្យ​គម្រោង​អគារ​ខុន​ដូ​នេះ មាន​អ្នក​ស្នាក់​នៅ​កាន់តែ​ច្រើន ។

លោក​បន្ថែម​ថា ចំពោះ​គម្រោងកា​សា​មេ​រី​ឌា​ន​ទាំងមូល នឹង​ប្រគល់​ផ្ទះ​ជូន​អតិថិជន​មុន​កាលកំណត់ ដូចនេះ​វា​ជា​គម្រោង​មួយ​ដ៏​ល្អ និង​ធ្វើ​ឱ្យ​អតិថិជន​កាន់តែ​មាន​ជំនឿ​ទុកចិត្ត​ជាមួយនឹង​គម្រោង​មួយ​នេះ ។ លោក​ថា ៖ «​ការ​ប្រគល់​ផ្ទះ​នឹង​ចាប់ផ្ដើម​ធ្វើ​ឡើងជា​បន្តបន្ទាប់ នៅ​អំឡុង​ពេល​ចូល​ឆ្នាំ​ចិន​រួច ហើយ​យ៉ាង​យូរ​នៅ​អំឡុង​ខែមេសា ឆ្នាំ​២០១៧ នេះ គម្រោង​អគារ​ខុន​ដូរ​បស់​យើង​នឹង​ប្រគល់​ជូន​អតិថិជន​ទាំងអស់​តែ​ម្ដង ដោយសារ​តែ​ការ​រចនា​អាង​ទឹក និង​សួនច្បារ​ជាដើម​នោះ នឹង​បញ្ចប់​នៅ​អំឡុង​ខែមីនា ឆ្នាំ​២០១៧​ដូចនេះ​ការ​សន្យា​របស់​យើង​ជាមួយ​អតិថិជន វា​នឹង​ធ្វើ​មុន​ការ​កំណត់​ទៅ​ទៀត​» ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Casa Meridian បានឱ្យ​ដឹង​ថា គម្រោង​ជួល​ខុន​ដូ​ក្លាយជា​ម្ចាស់​នេះ នឹង​អនុញ្ញាត​ឱ្យ​បុគ្គល ក្រុម​គ្រួសារ ឬ​ម្ចាស់​ក្រុមហ៊ុន​ជួល​រយៈពេល​៣​ឆ្នាំ​ដំបូង ហើយ​បន្ទាប់​មក​ទៀត​ពួក​គាត់​នឹង​មាន​ជំរើស​ទិញ​ខុន​ដូ​ក្នុង​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន ។ ចំណែក​ប្រាក់​ថ្លៃ​ជួល​កន្លង​មក នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​ផ្នែក​មួយ​នៃ​ប្រាក់​បង់​សម្រាប់​ទិញ​ខុន​ដូ​នោះ ។ បើសិន​តម្លៃ​ខុន​ដូ​លើ​ទីផ្សារ​ឡើងថ្លៃ ពួក​គាត់​នឹង​រក្សា​តម្លៃ​នៅ​ពេល​បច្ចុប្បន្ន  ។