ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុញ្ញាត​ឲ្យ​ម្ចាស់​គ្លីនិក​«​សែន​សុខសាន្ត​»​ចូល​រស់នៅ ប៉ុន្តែ​មិន​​ឲ្យ​បើក​អាជីវកម្មបន្តទៀត

7 ឆ្នាំ មុន

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​មន្ទី​រសម្រាក​ព្យាបាល​ និង​សម្ភព​សែន​សុខសាន្ត ​ដែល​ត្រូវ​បាន​ក្រ​សួ​ង​សុខាភិបាល​សម្រេច​បិទទ្វារ​កាលពី​រសៀល​ថ្ងៃ​ទី​១០ ​មក​រា កន្លងមក​

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​មន្ទី​រសម្រាក​ព្យាបាល​ និង​សម្ភព​ សែន​សុខសាន្ត ​ដែល​ត្រូវ​បាន​ក្រ​សួ​ង​សុខាភិបាល​សម្រេច​បិទទ្វារ​កាលពី​រសៀល​ថ្ងៃ​ទី​១០ ​មក​រា កន្លងមក​ បន្ទាប់​ពី​ទទួល​ព្យាបាលអ្នកជម្ងឺពស់វែកចឹក​ម្នាក់​បណ្តាល​ឲ្យ​​នោះ ​បាន​បើ​ក​ទ្វារ​វិញឲ្យ​ចូល​រស់នៅ​ជា​ធម្មតាវិញ​ហើយ​ នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៧ មករា​នេះ​ ​ប៉ុន្តែ​មិនអនុញ្ញាត​​ឲ្យ​បើក​ជា​មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព តទៅ​ទៀត​ទេ ​។

​ការ​បើ​ក​ទ្វារផ្ទះ​ឲ្យ​ម្ចាស់​គ្លីនិក​ខាង​លើ គេ​ឃើ​ញ​មាន​វត្តមាន​លោក​ សុខ​ កែវ​បណ្ឌិត ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ និងលោក​វេជ្ជបណ្ឌិត​ទេស ​ស៊ី​ម៉​ន ​អនុប្រធាន​មន្ទីរ​សុខាភិបាល​ រួមជាមួយលោក​ព្រំ ​ពិសិដ្ឋ ​អធិការរង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ព្រមទាំង​តំណាង​អាជ្ញាធរ​ក្រុង​សង្កាត់​ចូលរួម​ផងដែរ ។​

សូមរម្លឺកថា នៅ​វេលា​ម៉ោង​ជិត​៤​រសៀល​ថ្ងៃ​ទី​១០ មក​រា​នេះ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ទៅ​បិទ​គ្លីនិក​«​សម្រាក​ព្យាបាល​-​សម្ភព សែន​សុខសាន្ត​» ដែល​មា​នទី​តាំងនៅ​ជាប់​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ដែល​មាន​ម្ចាស់​ឈ្មោះ ឈុំ ប៊ុ​ន​ឆេ​ង ជា​គ្រូពេទ្យ ។ ការ​ចុះ​បិទ​គ្លីនិក​ខាងលើ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គ្លីនិក​«​សម្រាក​ព្យាបាល​-​សម្ភព សែន​សុខសាន្ត​» បាន​កើត​មាន​អ្នកជំងឺ​ស្លាប់​ជា​បន្តបន្ទាប់ ពិសេស​ចុង​ក្រោយ​នេះ​ស្ត្រី​ម្នាក់​ដែល​បាន​បាត់បង់​ជីវិត​ក្រោយ​ពស់វែក​ចឹក ។ ស្ត្រី​រង​គ្រោះ​ឈ្មោះ ម៉ា សុធា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត មាន​មុខរបរ​លក់ដូរ​នៅ​អាង​ទឹក អូរ​ខៃ​ដ​ន ក្នុងភូមិ​កូន​ដំរី ។ ដំណើររឿង ជន​រង​គ្រោះ​ត្រូវ​ពស់វែកក្របី​ចឹក កាលពី​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​១៧ ធ្នូ ២០១៦ និង​ត្រូវ​សាច់ញាតិ​ដឹក​ទៅ​កាន់​គ្លីនិក​ឯកជន​ខាងលើ ។

សូម​បញ្ជាក់​ថា ក្រុម​គ្រួសារ​ជន​រង​គ្រោះ ក្រោយ​ហេតុការណ៍​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ឲ្យ​ជួយ​អន្តរាគមន៍​រក​យុ​ត្តិ​ធ​ម៍ ពី​ឈ្មោះ​ឈុំ ប៊ុ​ន​ឆេ​ង ជា​គ្រូពេទ្យ ម្ចាស់​គ្លីនិក​ឯកជន ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៣​ម៉ឹ​ន​ដុល្លារ ប៉ុន្តែ​មក​ដល់​រសៀល​ថ្ងៃ​១០ មក​រា ២០១៧​នេះ មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ បើ​ទោះបីជា​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​បាន​នាំ​គ្នា​មក​ជួប​ក្រុម​អ្នក​សារ​ព៌​ត័​មាន នៅ​ហាង​កាហ្វេ មួយ​កន្លែង​ឈ្មោះ​អ៊ូ​ខុ​ង នៅ​ម្តុំ​ផ្សារ​អគ្គ​ថ្មី ដើម្បី​ធ្វើ​សន្និសីទកាសែត និង​បាន​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ និង​ស្ថាប័ន​ក្រសួងសុខាភិបាល ពិសេស​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​ប្រមុខ​ថ្នាក់ដឹកនាំ មេត្តា​អន្តរាគមន៍​ជួយ​រក​យុ​ត្តិ​ធ​ម៍​ដល់​ពួក​គាត់​ជា​គ្រួសារ​ជន​រង​គ្រោះ​នោះ​ក្តី ៕