ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​លោក សម រ​ង្ស៊ី ចោទ​ផេ​ក​សម្តេច​តេ​ជោ​ទិញ Like សាលា​ឧ​ទ្ឋ​រណ៍​ប្រកាស​ថ្ងៃ​ទី​០៩​កុម្ភៈ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា សាលា​ឧ​ទ្ឋ​រណ៍​បាន​សម្រេច​លើក​ពេល​ប្រកាស​សាល

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា សាលា​ឧ​ទ្ឋ​រណ៍​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលដីកា​សំណុំរឿង​របស់​លោក សម រ​ង្ស៊ី ដែល​ចោទ​ផេ​ក​ហ្វេ​ស​ប៊ុ​គ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន ថា​ទិញ​«Like» នោះ ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​០៩ កុម្ភៈ ២០១៧ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា សវនាការ​ដែល​ទើបនឹង​បិទ​បញ្ចប់​នៅ​វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧ មក​រា​នេះ មាន​លោក សំ​រិ​ទ្ឋ សុផល ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​មានការ​ចូលរួម​ពី​លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​ឲ្យ​លោក សម រ​ង្ស៊ី​និង លោក សោម សឿ​ន រដ្ឋមន្ត្រី​អម​នាយក​រដ្ឋមន្ត្រី​ជាដើម​បណ្តឹង ។

សំណុំរឿង​នេះ បាន​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ពិន័យ​លោក សម រ​ង្ស៊ី ចំនួន​១០​លាន​រៀល និង សងជំងឺចិត្ត​ទៅ​ដើមបណ្តឹង​ចំនួន​១៥​លាន​រៀល ៕