ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​ការ​រុករក​ក្នុង​សមុទ្រ​យន្តហោះ​បាត់ដាន​ MH370

7 ឆ្នាំ មុន

រដ្ឋាភិបាល​អូស្ត្រាលី ម៉ា​ឡេ​ស៊ី និង​ចិន ប្រកាស​នា​ថ្ងៃ​ទី​១៧ មក​រា ថា ការ​តាម​រុករក​ក្នុង​សមុទ្រ​នា​ភាគ​ខាងត្បូង​មហាសមុទ្រ​ឥណ្ឌា​នូវ​យន្តហោះ​បាត់ដាន​នៃ​ក្រុមហ៊ុន​អាកាស​ចរណ៍​ម៉ា​ឡេ​ស៊ី MALAYSIA AIRLINES

រដ្ឋាភិបាល​អូស្ត្រាលី ម៉ា​ឡេ​ស៊ី និង​ចិន ប្រកាស​នា​ថ្ងៃ​ទី​១៧ មក​រា ថា ការ​តាម​រុករក​ក្នុង​សមុទ្រ​នា​ភាគ​ខាងត្បូង​មហាសមុទ្រ​ឥណ្ឌា​នូវ​យន្តហោះ​បាត់ដាន​នៃ​ក្រុមហ៊ុន​អាកាស​ចរណ៍​ម៉ា​ឡេ​ស៊ី MALAYSIA AIRLINES ជើងហោះហើរ MH 370 ដែល​បាត់​យ៉ាង​អាថ៌​កំបាំង​ជិត​៣​ឆ្នាំ​មក​ហើយ​ត្រូវ​បាន​ផ្អាក ។

យន្តហោះ​ប៊ូ​អីុ​ង​៧៧៧​នេះ ​បាន​បាត់ដាន​កាលពី​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​២០១៤ ជាមួយ​មនុស្ស​ជិះ​ក្នុង​នោះ​២៣៩​នាក់ ក្រោយ​ការ​ហោះ​ចេញ​បន្តិច​ពី​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ទៅ​កាន់​ក្រុង​ប៉េ​កាំ​ង ។ យន្តហោះ​នេះ​ពុំ​អាច​រក​ឃើញ​ក្នុង​តំបន់​រុករក​ទំហំ​១២០.០០០​គីឡូម៉ែត្រ​ក្រឡា ។ ក្នុង​សេចក្តី​ប្រកាស​មួយ​រដ្ឋាភិបាល​អូស្ត្រាលី ម៉ា​ឡេ​ស៊ី និង​ចិន ​និយាយ​ថា ការ​រុករក​យន្តហោះ MH370 ក្នុង​សមុទ្រ​ត្រូវ​ផ្អាក ។

សេចក្តី​ប្រកាស​រៀបរាប់​ថា ទោះជា​មានការ​ខិតខំ​ប្រឹងប្រែង​នានា​ជាមួយ​ជំនួយ​នៃ​ឧបករណ៍ និង​បច្ចេកវិទ្យា​ទំនើប ព្រមទាំង​មានការ​ចូលរួម​របស់​បណ្តា​អ្នក​វិជ្ជាជីវៈ​មាន​សមត្ថ​ភាព​​ខ្ពស់ ក៏​ការ​រុករក​ពុំ​អាច​រក​ឃើញ​យន្តហោះ​នេះ​ឡើយ​។ ការ​បាត់​យន្តហោះ​នេះ​ជា​អាថ៌​កំបាំង​ធំ​បំផុត​មួយ​នៃ​ប្រវត្តិសាស្ត្រ​អាកាសចរណ៍​ស៊ី​វិល ។

ចាប់តាំងពី​យន្តហោះ​នេះ​បាត់​មក គេ​រក​ឃើញ​តែ​បំណែក​ចំនួន​២០​ក្នុង​មហាសមុទ្រ​ឥណ្ឌា ក្នុង​ដែនទឹក​អាហ្វ្រិក​ខាងលិច ៕