ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ! ​លោកប្រធានផ្សារច្បារ​អំពៅ​ កំពុង​រងការចោទ​ប្រកាន់​​ខ្លាំង​​​ពីក្រុម​​​អា​​ជីវ​ករ​…

7 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ យោង​ប្រភព​ពីក្រុមអាជីវករ​នៅក្នុង​ផ្សារ​ច្បារ​អំពៅ​ បាន​​​ឱ្យ​កោះសន្តិភាព​​ដឹង​​ថា សព្វ​ថ្ងៃ​ពួក​គាត់​កំពុង​តែ​​កើត​​ទុក្ខ​មិន​សុខចិត្ត​ និង​មិន​ពេញ​ចិត្ត​ជាខ្លាំង ចំពោះ​​ទង្វើ​របស់​​​លោក​ប្រធាន​ផ្សារ​ច្បារ​អំពៅ​ ​ដែល​​សព្វថ្ងៃ​​លោក​ប្រធាន​​​រូប​នោះ កំពុង​​​​តែយក​ផ្សារធ្វើអាជីវកម្ម ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន​​ ។

រាជធានីភ្នំពេញ​ ៖ យោង​ប្រភព​ពីក្រុមអាជីវករ​នៅក្នុង​ផ្សារ​ច្បារ​អំពៅ​ បាន​​​ឱ្យ​កោះសន្តិភាព​​ដឹង​​ថា សព្វ​ថ្ងៃ​ពួក​គាត់​កំពុង​តែ​​កើត​​ទុក្ខ​មិន​សុខចិត្ត​ និង​មិន​ពេញ​ចិត្ត​ជាខ្លាំង ចំពោះ​​ទង្វើ​របស់​​​លោក​ប្រធាន​ផ្សារ​ច្បារ​អំពៅ​ ​ដែល​​សព្វថ្ងៃ​​លោក​ប្រធាន​​​រូប​នោះ កំពុង​​​​តែយក​ផ្សារធ្វើអាជីវកម្ម ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន​​ ។

​ប្រភពពីក្រុមអាជីវករ​​បានធ្វើការ​ចោទប្រកាន់ទៅលើលោក​ប្រធាន​ផ្សារខាងលើ​នោះ ដោយ​កោះសន្តិភាព​សុំ​យក​មក​បង្ហាញនូវ​​ខ្លឹម​សារ​ទាំងស្រុង​ថា ៖ «យើងខ្ញុំ​អាជីវករ​ផ្សារ​ច្បារ​អំពៅ​ មាន​អារម្មណ៍​មិន​ពេញចិត្ត​មិន​សុខចិត្ត​ ចំពោះ​ទ​ង្វើ​​ប្រធាន​ផ្សារ​ច្បារ​អំពៅ​ម្នាក់​នេះ​ ដែល​សព្វថ្ងៃ​កំពុងយក​ផ្សារ​ធ្វើ​ជា​របស់​ខ្លួន​ហើយ សូម​ថ្នាក់លើ​មេត្តា​ជ្រាប​ថា​ នៅ​ក្នុង​ផ្សារ​ច្បារ​អំពៅ​ទាំង​មូល​នេះ ។
១-​រាល់​អាជីវករ​ផ្ទេរ​ឈ្មោះ​តូប​កាលពីមុន​យក​តម្លៃ​តែ​១២០​ដុលារ​តែ​ប៉ុ​ណ្ណោះ ​សម្រាប់​អ្នកមាន​ឯកសារ​គ្រប់គ្រាន់ ហើយ​តែ​ពេល​នេះ​ឡើង​ដល់​២០០​ដុល្លារ​ ហើយ​នៅ​យក​លុ​យ​ថ្លៃ​ទឹកតែ​ថែម​ពីលើ​ និង​លុយ​ផ្សេង​ៗ​ទៀត​សរុប​៣០០​ទៅ​៣៥០​ដុល្លារ ។
២-​សម្រាប់​អ្នក​បាត់​ឯកសារ ​គឺ​យក​សេវា​ចាប់ពី​៥០០​ដុល្លា​រឡើង​ទៅ ហើយ​លុយ​ថ្លៃ​ទឹកតែ​ផ្សេង​ៗ​ទៀត​ប្រហែលជា​៦០០​ដុល្លារ​ដែល​តូប​លក់​បាន​៣​ ទៅ​៤​ពាន់​ដុល្លា​តែ​ប៉ុ​ណ្ណោះ ​។
៣-​រាល់​ស្នើ​សុំ​ជូសជុល​តូប​តម្លៃ​១០០​ដុល្លារ ហើយ​នៅ​យក​សេវា​ផ្សេង​ៗ​ទៀត ។
៤-​ក្មេង​ហិតកាវ​ចូល​ពេញ​ផ្សារ​ចូល​ឆក់​លួ​យ​អីវ៉ាន់ គ្មាន​សន្តិសុខ​ឬ​ប៉ូ​លី​សម​ក​សោះ​ទៅ​ប្តឹង ឬ​តេ​ប្រាប់​ប្រហែលជា​១​ម៉ោង​ទើប​មក​ដល់ ។
៥-​លោក​ប្រធាន​ផ្សារ​រូប​នេះ ​មិន​ដែល​មក​ធ្វើការ​ឡើយ​ ហើយ​រាល់​មាន​បញ្ហា​ យើងខ្ញុំ​តេ​ប្តឹង​ គឺ​លោក​ប្រធាន​ផ្សារ​រូប​នេះ​និយាយ​ថា ​គេ​ឈប់​ខ្វល់​ ហើយ​ការងារ​ផ្សារ ​គឺ​គេ​ប្រគល់​អោយ​រដ្ឋបាល​អ្នក​ធ្វើ​ (​ពូ​បង្កើត​របស់​ប្រធាន​ផ្សារ​ដែល​អាជីវករ​ស្ទើ​ពេញ​ផ្សារ​មិន​ពេញចិត្ត​) ។
៦-​គ្មាន​សន្តិសុខ​គ្រប់គ្រាន់ ​ដែល​ពី​មុន​មាន​សន្តិសុខ​ច្រើន​តែ​ពេល​នេះ​មាន​តែ​អ្នក​យក​លុយ
៧-​រាល់​ផ្លូវ​មុខ​តូប​ខូច​ ប្រសិនបើ​យើង​ខ្ញុំ​ធ្វើ​តែ​បន្តិច ​គឺ​គេ​នាំ​កំលាំង​សន្តិសុខ​មិនដឹង​មកពីណា​ទេ ​មក​ដល់​គំរាម​ចាប់​យើងខ្ញុំ​ ហើយ​ពិន័យ​គំរាម​ទារ​លុយ​ពី​៥០ ​ទៅ​១០០​ដុល្លារ ហើ​យយើងខ្ញុំ​ឃើញ​ផ្លូវ​ខូច​រាយការណ៍ ​ទៅ​ខាង​លោក​ប្រធាន​ផ្សារ​តែ​គេ​មិន​ដែល​ខ្វល់​ឡើយ។
៨-​ក​ន្លៃ​ង​លក់ដូរ​ដុះ​ដូច​ផ្សិត​នៅ​ខាងក្រៅ​ជុំវិញ​ផ្សា​រ ហើយ​យើងខ្ញុំ​ដែល​ជា​អ្នកលក់​នៅ​ក្នុង​ផ្សារ​មាន​តូប​ច្បាស់លាស់​ បង់លុយ​ជូន​រដ្ឋ​រាល់​ឆ្នាំ​ បែ​រជា​មិន​គិតគូរ​រៀប​ចំសណ្តាប់ធ្នាប់​អោយ​មាន​ច្រកចូល​ផ្សា​រសោះ​តើ​អោយ​យើងខ្ញុំ​លក់​យ៉ាង​ម៉េច​ទៅ ។
៩-​ប្រសិនបើ​យើងខ្ញុំ​ ដូរ​ជញ្ជាំង​តែ​បន្តិច​វិញ​ នាំ​កំលាំង​មក​ចាប់​ធ្វើ​ដូច​ជា​យើងខ្ញុំ​នឹង​ធ្វើ​ខុសច្បាប់​ខ្លាំង​ណាស់​ចឹ​ង ។
១០-​រាល់​លុយ​ថ្លៃ​យាម​មិន​ទាន់​ដល់​ខែ​ផង ​យក​គ្មាន​ប្រណី​ឡើយ​ហើយ​យើងខ្ញុំ​ឱ្យ​​យឺត​តែ​ប៉ុន្មាន​ថ្ងៃ​សោះ ​គំរាម​យើងខ្ញុំ​ថា បើ​បាត់​អីវ៉ាន់​មិន​ទ​ទូល​ខុស​ត្រូវ​ឡើយ។
១១-​អាជីវករ​ក្នុង​ផ្សារ​ទាំងមូល​ប្រហែល​​៨០%​ មិន​ដែល​ស្គាល់​មុខ​ប្រធាន​ផ្សារ​ឡើយ ។
១២-​រាល់ថ្ងៃ​លឺ​ថា​ អនុប្រធាន​និង​បុគ្គលិក​មួយ​ចំនួន​ ត្រូវ​ប្រធាន​ផ្សារ​រូប​នេះ ​ដកសិទ្ធិ នឹង​ការងារ​ទាំងអស់»​ ។

ទោះបីជាយ៉ាងណា ពាក់ព័ន្ធ​ទៅនឹងការចោទប្រកាន់​ខាងលើនេះ កោះសន្តិភាព​បានទំនាក់ទំនង​សុំការបំភ្លឺពីលោក​ប្រធាន​ផ្សារ​ច្បារ​អំពៅ​​រូប​នោះរួចហើយ ដោយគាត់​​បានច្រានចោល​រាល់ការចោទប្រកាន់ទាំង​អស់​នោះ​ថា «មិនមែនជា​ពិតនោះ​ទេ» ៕