ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចម្លើយ​សារភាព បន្ត​ទៅ​ចាប់ខ្លួន​បាន​ម្នាក់​ទៀត

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ម្នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​អូរ​តា​គាំ​២ …

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ម្នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង កម្លាំង​អាវុធហត្ថ​ក្រុង​បាត់ដំបង​បាន​ឈាន​ទៅ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ។

ប្រភព​ពី​អាវុធហត្ថ​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះ ពឿ​ន លី​ហៀ​ង អាយុ​២៣​ឆ្នាំ នៅ​ភូមិ​គោក​ពន្លៃ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង និង ២-​ឈ្មោះ ជួប សំណាង អាយុ​២៧​ឆ្នាំ នៅ​ភូមិ​អណ្ដូង​ចេញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ដំបូង​សមត្ថកិច្ច​ឃាត់​ឈ្មោះ ពឿ​ន លី​ហៀ​ង ដកហូត​ថ្នាំ​ញៀន ម៉ា​ទឹកកក ២​កញ្ចប់ និង​ម៉ូតូ​ម៉ា​កវី​វ៉ា សេ​១២៥ មួយ​គ្រឿង ពាក់​ស្លាក​លេខ បាត់ដំបង 1D-6304 លុះ​១​ម៉ោង​ក្រោយ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ឈ្មោះ ជួប សំណាង ដែល​ជា​អ្នកលក់​ថ្នាំ ដកហូត​ថ្នាំ​ញៀន​ម៉ាក​ទឹកកក​១​កញ្ចប់​ទៀត និង​ម៉ូតូ​២​គ្រឿង ។
បើ​តាម​ចម្លើយ​ជនសង្ស័យ​ឈ្មោះ ពឿ​ន លី​ហៀ​ង បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន ហើយ​ថ្នាំ​ញៀន​ដែល​សមត្ថកិច្ច​ដកហូត​នោះ​ពិតជា​របស់​ខ្លួន​មែន ។ ជន​នេះ​បាន​សារភាព​ទៀត​ថា ថ្នាំ​ញៀន​នេះ គឺ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ជួប សំណាង លុះ​ចេញ​មក​តាម​ផ្លូវ​ក៏​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់​តែ​ម្ដង ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​បញ្ជាក់​ដែរ​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ មន្ត្រី​ជំនាញ​បាន​ដកហូត​ថ្នាំ​ញៀន​ម៉ា​ទឹកកក​៣​កញ្ចប់ ម៉ូតូ​៣​គ្រឿង និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។ ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ហើយ ៕