ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​លើក​ទី​2 ​នៅ​ទីក្រុង​អង្គរ ​ឆ្នាំ​2017 ​មាន​អ្នកចូលរួម​ជាង​500​នាក់


រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅ​ទីក្រុង​អង្គរ ​ដែល​មាន​ឈ្មោះ​ថា Angkor Ultra Trail លើក​ទី​២​ ឆ្នាំ​២០១៧ ត្រូវ​បាន​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិ​ការ​​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ឱ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ ​មាន​អ្នក​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ជាង​៥០០​នាក់​ហើយ ។ ព្រឹត្តិការណ៍​នេះ ​ធ្វើ​ឡើង​នៅ​ក្នុង​សប្ដាហ៍​ទី​៣ ​នៃ​ខែមករា រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២០​ ដល់​ថ្ងៃ​ទី​២១ មក​រា ។

តាម​ការ​ឱ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ​កាលពី​ថ្ងៃ​ទី​១៦ មក​រា កន្លង​មកនេះ​ថា ព្រឹត្តិការណ៍​មួយ​​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​បំផុស​ឱ្យ​មានការ​ចូលរួម​ថែរក្សា​បរិស្ថាន​ទាំងអស់​គ្នា ឱ្យ​ចេះ​ស្រឡាញ់​ធម្មជាតិ ចេះ​ថែរក្សា​ព្រៃឈើ​ ក៏​ដូច​ជា​ចូលរួម​បំផុសស្មារតី​ឱ្យ​ចេះ​លេង​កីឡា​ផង​ដែរ ។ កាលពី​ឆ្នាំ​មុន​មាន​អ្នកចូលរួម​រត់​ត្រឹមតែ​២៤៤​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​ គិត​ត្រឹម​ពេល​នេះ ​មាន​អ្នក​មក​ចុះ​ឈ្មោះ​ចូលរួម​រត់​ជាង​៥០០​នាក់​ហើយ ។ ការ​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​នេះ ​ពុំ​មាន​ផ្តល់​ប្រាក់​រង្វាន់​ឡើយ សំខាន់​អ្នកចូលរួម​សុទ្ធតែ​ចង់​សប្បាយ ចង់​ចូលរួម​បំផុស​ពី​ការ​ថែរក្សា​បរិស្ថាន និង​ដើម្បី​សុខភាព​តែ​ប៉ុណ្ណោះ ។
កាលពី​ឆ្នាំ​មុន សម្រាប់​ខ្មែរ​យើង​មាន​អ្នក​មក​ចុះ​ឈ្មោះ​រត់​តែ​ជាង​២០​នាក់​ប៉ុណ្ណោះ ចំណែក​ឆ្នាំ​នេះ​ មាន​ខ្មែរ​យើង​មក​ចុះ​ឈ្មោះ​រត់​ជាង​៥០​នាក់​ហើយ ឯ​ភ្ញៀវ​បរទេស​វិញ​មាន​ជនជាតិ​បារាំង​ច្រើន​ជាងគេ បន្ទាប់​មក​ចក្រភព​អង់គ្លេស និង​អា​ល្លឺ​ម៉​ង់ ។ ព្រឹត្តិការណ៍​រត់​ចម្ងាយ​នេះ ចែក​ចេញ​ជា​៤​កម្មវិធី មាន​រត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ​, ៦៤​គីឡូម៉ែត្រ​, ៣២​គីឡូម៉ែត្រ និង​១៦​គីឡូម៉ែត្រ ។

អ្នក​ចុះ​ឈ្មោះ​រត់ប្រណាំង​ចម្ងាយ​១២៨​គីឡូម៉ែត្រ​សម្រាប់​បរទេស​ត្រូវ​បង់​១៦០​ដុល្លារ​, ខ្មែរ​៥០​ដុល្លារ​, ចម្ងាយ​៦៤​គីឡូម៉ែត្រ​ បរទេស​ត្រូវ​បង់​៩០​ដុល្លារ​, ខ្មែរ​៣០​ដុល្លារ​, ចម្ងាយ​៣២​គីឡូម៉ែត្រ ​បរទេស​ត្រូវ​បង់​៦៣​ដុល្លារ​, ខ្មែរ​២០​ដុល្លារ និង​ចម្ងាយ​១៦​គីឡូម៉ែត្រ​ បរទេស​ត្រូវ​បង់​៤៣​ដុល្លារ​, ខ្មែរ​១០​ដុល្លារ ។

ជាមួយ​គ្នា​នេះ​ដែរ ក៏​មានកម្ម​វិធី​រត់​សប្បុរសធម៌​ចម្ងាយ​ត្រឹមតែ​៨​គីឡូម៉ែត្រ​ប៉ុណ្ណោះ ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​អង្គការ​ចំនួន​២​នៅ​ខេត្តសៀមរាប ។ កម្មវិធី​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​ជា​លក្ខណៈ​ទេសចរណ៍​បែប​នេះ ​មិនសូវ​មាន​កីឡាករ​អាជីព​ចូលរួម​ទេ ប៉ុន្តែ​មាន​ភ្ញៀវ​បរទេស​ចុះ​ឈ្មោះ​ចូលរួម​រត់​ចំនួន​៣៧​ប្រទេស ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ