ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេងហើយ​ដែលម្ចាស់​បើកទ្វារ​ឡាន​ហក់​ចេញ​ទាន់​ កុំអីទាំងមនុស្ស​ត្រូវរថភ្លើងអូស​ទៅ​ជា​មួយ

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ រថភ្លើង​និង​រថយន្ដបានបុកគ្នា​ ​សំណាងល្អហើយ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្សណា​ម្នាក់​ត្រូវ​​រង​គ្រោះ​ថ្នាក់​ ហេតុការណ៍កើតឡើង​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹកថ្ងៃ​ទី​១៥ សីហា​នេះ ​ស្ថិតនៅ​ភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់…

ខេត្តពោធិ៍សាត់ ៖ រថភ្លើង​និង​រថយន្ដបានបុកគ្នា​ ​សំណាងល្អហើយ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្សណា​ម្នាក់​ត្រូវ​​រង​គ្រោះ​ថ្នាក់​ ហេតុការណ៍កើតឡើង​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹកថ្ងៃ​ទី​១៥ សីហា​នេះ ​ស្ថិតនៅ​ភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

​បើតាម​ប្រភពបឋមពីអ្នកស្រុក​នៅ​ទីនោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ដ​កាម​រី​ឆ្លាម ពណ៌​ត្រី​ឆ្លូញ ធ្វើ​ដំណើរ​ពី​ស្រុក​ក្រគរ​ ទៅ​ឃុំ​ឈើ​តុំ​(​ជើង​ទៅ​ត្បូង​) ដែល​ក្នុង​រថយន្ដ​ជិះ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ។ គាត់​បើករថយន្ដ​មិន​បាន​ចាប់អារម្មណ៍​អំពី​រថភ្លើង​ដែល​កំពុង​ធ្វើ​ដំណើរ​ពី​បាត់ដំបង​ទៅ​ភ្នំពេញ​នោះ​ទេ​ ដោយសារ​តែមានបាំង​ព្រៃ​ ​និង​ផ្ទះ​ប្រជាពលរដ្ឋ​។

លុះ​ពេល​មក​ដល់​ចំណុចផ្លូវដែក ក៏ងាកស្ដាំ​ឃើញ​រថភ្លើង​មក​ដល់​កៀក​បាត់ទៅហើយ​នោះ បុរស​រូប​នោះ​ភ័យ​ស្រឡាំងកាំង ក៏​បើកទ្វារ​ហក់​ចេញពី​ក្នុង​រថយន្ដតែម្តង ​។

ខណៈនោះ​ ក៏ត្រូវ​រថភ្លើង​បុក​ចំពាក់​កណ្ដាល​រុញ​ទៅ​មុខ​អូស​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​​ទើប​ឈប់ បណ្ដាល​ឲ្យ​រថយន្ដ​ខូចខាត​មួយ​ចំហៀង​យ៉ាងដំណំ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​រថភ្លើង​ក្រឡាប់​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​នៅ​ក្នុង​រថភ្លើង​នោះ​ទេ​ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​​ ដើម្បី​រក​ខុស​ត្រូវ​ទៅ​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ