ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រៃ.ផ្សៃ​ណាស់ ! លូក​ចូល​រហូត​ដល់ទី​ជម្រៅ​ជា​ច្រើន​ដង

7 ឆ្នាំ មុន

ខេត្តកំពត ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​មាន​រិ​ទ្ធ ស្រុក​ដងទង់ ខេត្តកំពត បន្ទាប់​ពី​បុរស​រូប​នោះ​បាន​ …

ខេត្តកំពត ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​មាន​រិ​ទ្ធ ស្រុក​ដងទង់ ខេត្តកំពត បន្ទាប់​ពី​បុរស​រូប​នោះ​បាន​ចាប់​ឱប ស្ទាបអង្អែល និង​លូក​ចូល​ក្នុង​ប្រដាប់​ភេទ​ក្មេង​ស្រី​ម្នាក់​រហូត​ដល់ទី​ជម្រៅ​ជា​ច្រើន​ដង ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ សាយ សាន អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​១២​ឆ្នាំ​ប៉ុណ្ណោះ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​កើតហេតុ ជនសង្ស័យ​បាន​ល្បួង​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ផ្ទះបាយ​អ្នក​ជិតខាង​ម្នាក់​រួច​ក៏​ធ្វើ​សកម្មភាព​ចាប់​ឱប ស្ទាបអង្អែល និង​លូក​ចូល​ក្នុង​ប្រដាប់​ភេទ​ក្មេង​ស្រី​រង​គ្រោះ​រហូត​ដល់ទី​ជម្រៅ​ជា​ច្រើន​ដង ។

សមត្ថកិច្ច​បញ្ជាក់​ថា លុះ​ល្ងាច​ថ្ងៃ​ដដែល​ក្រុម​គ្រួសារ​សាច់ញាតិ​ក្មេង​ស្រី​រង​គ្រោះ​ដឹង​ពី​ការ​ពិត​ក៏​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​មាន​រិ​ទ្ធ ហើយ​ក្រោយ​ពេល​ទទួល​ពាក្យបណ្ដឹង​រួច សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ៕