ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ចុង​ក្រោយ​គេ​ដើរ​លើ​ភព​ព្រះ​ចន្ទ​ទទួលមរណភាព​ហើយ

7 ឆ្នាំ មុន

អង្គការ NASA រាយការណ៍​ថា លោក EUGENE GARNAN ជនជាតិ​អា​មេ​រិ​ក ​ជា​អវកាសយានិក​ចុង​ក្រោយ​គេ​ដែល​បាន​ជាន់​ដី​ភព​ព្រះ​ចន្ទ​នោះ​បាន​ទទួលមរណភាព​ហើយ​ កាលពី​ថ្ងៃ​ទី​១៦ មក​រា ក្នុង​ជន្មាយុ​៨២​ឆ្នាំ ។

អង្គការ NASA រាយការណ៍​ថា លោក EUGENE GARNAN ជនជាតិ​អា​មេ​រិ​ក ​ជា​អវកាសយានិក​ចុង​ក្រោយ​គេ​ដែល​បាន​ជាន់​ដី​ភព​ព្រះ​ចន្ទ​នោះ​បាន​ទទួលមរណភាព​ហើយ​ កាលពី​ថ្ងៃ​ទី​១៦ មក​រា ក្នុង​ជន្មាយុ​៨២​ឆ្នាំ ។

លោក CERNAN ជា​មនុស្ស​ទី​៣ ដែល​ចេញពី​ក្រៅ​យាន​ទៅ​ក្នុង​ទី​អវកាស បន្ទាប់​ពី​អវកាសយានិក​រុ​ស្ស៊ី លោក​អា​ឡិច​សី ឡេ​អូ​ណូ​វ និង​អវកាសយានិក​អា​មេ​រិ​ក លោក ED WHITE ខណៈ​លោក​ចេញ​ក្រៅ​យានអវកាស GEMINI-9 កាលពី​ឆ្នាំ​១៩៦៦​។ បន្ទាប់​មក លោក​ជា​មេបញ្ជាការ​បេសកកម្ម​ទៅ​កាន់​ភព​ព្រះ​ចន្ទ​តាម​យានអវកាស APOLLO 17 កាលពី​ខែធ្នូ ឆ្នាំ​១៩៧២ ។ ជាមួយ​អវកាសយានិក​ម្នាក់​ទៀត​ នៃ​យានអវកាស APOLLO 17 គឺ​លោក HARRISON SCHMITT លោក EUGENE CERNAN បាន​ចេញ​មក​ជាន់​លើ​ដី​ភព​ព្រះ​ចន្ទ​នា​ថ្ងៃ​ទី​១១ ធ្នូ ឆ្នាំ​១៩៧២ ដើម្បី​ប្រមូល​យក​គំរូ​ដី​ភព​នេះ ។ មាន​តែ​មនុស្ស​១០​នាក់​ទៀត​ទេ សុទ្ធតែ​ជា​អវកាសយានិក​អា​មេ​រិ​ក ដែល​បាន​ជាន់​លើ​ដី​ភព​ព្រះ​ចន្ទ​មុន​អ្នក​ទាំង​២ រួច​ចាល់​តាំងពី​ពេល​នោះ​មក លែង​មាន​បេសកកម្ម​មាន​មនុស្ស​ជិះ​ទៅ​កាន់​ភព​ព្រះ​ចន្ទ​ទៀត​ហើយ ។ រយៈពេល​៣​ថ្ងៃ អ្នក​ទាំង​២​ធ្វើ​ដំណើរ​ចម្ងាយ​ជាង​៣០​គីឡូ​ម៉ែត្រ តាម​យាន ROVER លើ​ដី​ព្រះ​ចន្ទ ហើយ​ប្រមូល​ថ្ម​ភព​ព្រះ​ចន្ទ​បាន​ប្រមាណ​ជា​១០០​គីឡូក្រាម ។ ការ​ចេញ​ជាន់​លើ​ភព​នេះ​មាន​រយៈពេល​សរុប​២២​ម៉ោង ៕